Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការទេសច​រ​ណ៍ពិភ​ព​លោក អរគុណប្រមុខរាជរដ្ឋាភិ​បា​លក​ម្ពុជា ដែលបានធ្វើ​ស​កម្ម​ភាពមនុស្សធម៌ សង្រ្គោះអ្នកទេសចរលើនាវា Westerdam

spot_img

ភ្នំពេញ៖ លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិ​ភ​ព​លោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូន​ចំ​ពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះ។

លិខិតចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ របស់អង្គការទេសចរណ៍ពិ​ភ​ព​លោក បានធ្វើការកោតសរសើរដល់ប្រមុ​ខ​រាជរដ្ឋាភិបាលកម្ពុជា ​ដែ​លបានទទួលស្វាគមន៍ភ្ញៀវទេសចរច​ម្រុះ​ជាតិ​សាស​ន៍​លើ​នាវា Westerdam ឱ្យចូលចតនៅកំពង់ផែ​ខេ​ត្ត​ព្រះ​​សីហនុ ។

លិខិតលោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរ​ណ៍​ពិភ​ព​លោ​ក (UNWTO) បានផ្ញើលិខិតកោតសរសើរជូ​ន​ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន ដែលមានខ្លឹមសារដូចខាង​ក្រោ​មៈ​
លិខិតកោតសរសើរចំ​ពោះ​កម្ពុ​ជា។ គោរពជូនសម្តេចអគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា។

លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលីលោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី បានបញ្ជាក់ថា ខ្ញុំសូមសំដែងនូវការ​កោ​តស​រសើរយ៉ាងជ្រាលជ្រៅបំផុត ​​ក្នុងនាមអង្គការទេសច​រ​ណ៍​ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ​ដែលបានឆ្លើយតបប្រកបដោយមនុស្ស​ធ​ម៌គួរឲ្យកត់​សម្គាល់ចំពោះស្ថានភាពដ៏លំបាក់នៃនា​វា​ទេស​ច​រណ៍ MS Westerdam ដោយបានទទួលស្វាគមន៍​យ៉ា​ងក​ក់​ក្តៅ និងអនុញ្ញាតឲ្យចូលចតនៃកំពង់ផែខេត្ត​​ព្រះសី​ហនុ ​បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃ​ជំ​ងឺ​វីរុស​កូ​រ៉ូ​ណាក៏​ដោ​យ​។

ដូចយើងទាំងអស់គ្នាបានដឹ​ង​ហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណា​នា​ពេល​ប​ច្ចុប្ប​ន្ន​នេះ គឺជាប្រភពនៃការព្រួយបារម្ភ​ចំ​ពោះស​ហគម​ន៍អ​ន្ត​រជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទ​ប់​ទល់​ការ​ឆ្ល​​ងនៃ​ជំ​ងឺ​ និងការបង្កើតនូវការព្យា​បា​ល​មួយ គឺជាការងារបន្ទាន់ចាំបាច់ដែ​ល​ត្រូ​វដឹកនាំអនុវត្តដោយអង្គកា​រ​សុ​ខភាព​ពិ​ភព​លោ​ក​ (WHO)។ រដ្ឋាភិបាលចិនបាន​និង​កំ​ពុងចាត់វិធានការដោ​យ​ប្រុង​ប្រយ័ត្ន​ស្មើ​ដៃ​គ្នា ព្រមជាមួយនឹងកិច្ចស​ហ​ប្រតិ​បត្តិ​ការយ៉ាងជិតស្និទ្ធជាមួយអង្គការសុ​ខ​ភាព​ពិភ​ព​លោ​ក និងដៃគូពាក់ព័ន្ធនានាដើម្បី​ទ​ប់​ទល់ទៅនឹងការរា​ត​ត្បា​តនៃ​ជំងឺ​នេះ​។

អង្គការទេសចរណ៍ពិភពលោក​ ក៏​កំពុងពិនិត្យយ៉ាងយ​ក​ចិត្ត​ទុកដាក់ ចំពោះការវិវឌ្ឍនៃជំ​ងឺ​​វីរ៉ុ​ស​កូរ៉​ណា​នេះ តាមរយៈកិច្ចប្រជុំជាប់​ជា​ប្រចាំ​ជាមួ​យ អង្គការសុខភាពពិ​ភ​ព​លោក ហើយយើងមានសេចក្តីរី​ក​រា​យដែល​បា​នដឹ​ងថា អត្រានៃការឆ្លងជំងឺនេះ​មា​នការថយចុះ។​

យើងពិតជាមានមោទនភាពណាស់​ចំ​ពោះកា​របង្ហាញចេញរបស់កម្ពុ​ជា​នូ​វសាម​គ្គីអ​ន្ត​រជា​តិ ដែលនឹងលើកទឹកចិត្តដល់​ប្រ​ទេស​ផ្សេ​ង​ៗទៀត ឲ្យធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏​ចាំ​បា​ច់ជា​ច្រើន នៅពេលណាដែលមានតម្រូ​វ​កា​រ។

លោក បានបន្ថែមថា “ខ្ញុំសូមគូសប​ញ្ជា​ក់ថា អង្គការទេសចរណ៍ពិភ​ព​លោក​សូម​កោតសរសើរដ៏ស្មោះ​ចំ​ពោះសេ​ចក្តី​ក្លាហា​នរ​បស់​ក​ម្ពុជា និងការបង្ហាញយ៉ាងក​ក់​ក្តៅនូ​វក្តីស្រឡាញ់ជាលក្ខណៈបងប្អូន ​ជូនចំពោះអ្នកដំណើរជាងពីរ​ពា​ន់​នាក់ ដែលនៅតែលតោលលើ​ស​មុទ្រ។ សូមសម្តេចតេជោនាយក​រ​ដ្ឋ​មន្ត្រី មេត្តាទទួលនូវការគោរព​​ដ៏ខ្ព​ង់​ខ្ពស់​អំ​ពីខ្ញុំ”។

ក្នុងឱកាស​អញ្ជើញ​ជួប​ស្វាគមន៍​ដោយផ្ទាល់​ជាមួយ​អ្នកដំណើរ​ចាកចេញ​ពី​នាវា​ទេសចរណ៍ Westerdam នៅឯ​កំពង់ផែ​ក្រុងព្រះសីហនុ ព្រមទាំង​បាន​ជូន​ផ្កា ដល់​អ្នកទេសចរ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ប្រកាស​មិន​ឲ្យ​មានការ​រើសអើង​ភ្ញៀវទេសច ដែល​ចេញពី​នាវា​នេះ​ទេ មិន​តែ​នៅ​ខេត្ត​ព្រះសីហនុ ឬ​នៅទីណា​នោះឡើយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា សម្ដេច​បាន​ណែនាំ​ឲ្យ​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​អ្នក​នៅលើ​នាវា ទៅតាម​កោះ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ ប្រសិនបើ​អ្នក​ទាំងអស់នោះ​ត្រូវការ ខណៈដែល​យន្ដហោះ​ចំនួន​៤​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ ក៏​ត្រៀម​ដើម្បី​ដឹក​មក​អាកាស​យាន្ដ​ដ្ឋា​ន​អន្ដរជាតិ​ភ្នំពេញ​ផងដែរ​។​
​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​បើកឱកាស​សម្រាប់​អ្នក​នៅលើ​នាវា​ទាំងអស់ អាច​ចាកចេញ​ទៅធ្វើ​ដំណើរ​កម្សាន្ដ នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​បើសិន​មានបំណង​ទៅ​ទស្សនកិច្ច នៅ​ខេត្តសៀមរាប ទីនោះ​យើង​នឹង​បង្កលក្ខណៈ​ងាយស្រួល​មាន​ក្រុមហ៊ុន អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ​៤​គ្រឿង ដែល​បាន​ត្រៀម​រៀបចំ​សម្រាប់​ការជួយ​ដឹកជញ្ជូន គឺ​ផ្ដល់ឱកាស​សម្រាប់​អ្នក​ដែល​នៅ​នាវា​ដើម្បី​ចុះទៅ​ងូតទឹក​សមុទ្រ និង​កន្លែង​នានា​ដែល​លោក​តំណាង​សហរដ្ឋអាមេរិក​បាន​លើកសំណើ​មិញ ខ្ញុំ​បាន​ឆ្លើយតប​រួចហើយ​អនុញ្ញាត ឲ្យ​ពួកគាត់​បាន​ចុះ​ទៅលេង​កម្សាន្ដ​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​អ្នកបម្រើ​ការងារ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​ព្រះសីហនុ មិនត្រូវ​រើសអើង និង​មិនត្រូវ​ភ័យខ្លាច​អំពី​រឿងនេះ​ទេ បើសិន​ជាមាន​ការឆ្លង​ណាមួយ គឺ​ឆ្លង​ចំពោះ​សម្ដេច​តែម្ដង​។​

​សម្តេច​បានបង្ហាញ​នូវ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​កម្ពុជា នឹង​យក​ការទទួលខុសត្រូវ​មួយ​ក្នុងឋានៈ​ជា​អ្នក​ដែល​បាន​ចូលរួមចំណែក ដើម្បី​លើក​ស្ទូ​យ​ដល់​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ដើរហើរ​ដោយ​សេរី និង​សិទ្ធិ​មិនត្រូវ​បាន​គេ​រើសអើង ហើយ​សម្រាប់​ពី​ព្រលានយន្ដហោះ​កងកេង ទៅកាន់​ព្រលានយន្ដហោះ​ភ្នំពេញ បានរៀបចំ​នៅ​ទីកន្លែង​នោះ​យ៉ាង​ល្អ​ហើយ​ដែរ ដូច្នេះ​សូមកុំ​មានការ​ភ័យខ្លាច​អំពី​ការដែល​ត្រូវ​ឆ្លង​ជំងឺ​នេះ ឬ​ជំងឺ​នោះ​។​

សូមបញ្ជាក់ថា ក្រុម​ភ្ញៀវទេសចរ​នៅលើ​នាវា Westerdam ចំនួន​១១៩​នាក់ ជា​ក្រុម​ជើង​ទី​១ បានធ្វើ​ដំណើរ​តាម​យន្ដហោះ​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ នៅវេលា​ថ្ងៃត្រង់​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ពេលមកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក​មិញ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុមទី​២ ដែលមាន​ជាង ១០០​នាក់​ផងដែរ​នោះ ក៏បាន​ធ្វើដំណើរ​ចេញពី​ខេត្ត​ព្រះសីហនុ និង​បន្ដ​ចាកចេញ​តាម​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​ទឹកដី​កំណើត​របស់​ពួកគេ​វិញ​។​
បើតាម​អាជ្ញាធរខេត្ត​ព្រះសីហនុ​ថា នៅថ្ងៃនេះ​អ្នកដំណើរ​ដែល​ជិះ​លើ​នាវា WESTERDAM ចំនួន​៤១៧​នាក់ ចាក​ចេញពី​ប្រទេស​កម្ពុជា តាម​ជើងយន្តហោះ​ទៅកាន់​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​។​
​អ្នកដំណើរ​ទាំង ៤១៧​នាក់​នេះ ត្រូវបាន​ចែកចេញជា​៣​ជើងយន្តហោះ ដែល​ពីរ​ជើង​ហោះ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទើប​បន្ត​ហោះ​ទៅកាន់​ប្រទេស​សង្ហ​បុរី រួច​បន្ត​តាម ជើងហោះហើរ ទៅកាន់​ប្រទេស​របស់​ពួកគាត់​រៀងៗ​ខ្លួន​។ ចំណែក​ជើងហោះហើរ​មួយ​ជើង​ទៀត គឺ​ត្រូវ​ហោះ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅកាន់​ប្រទេស​របស់​ពួកគាត់​តែម្តង​។​
គួរបញ្ជាក់​បន្ថែមទៀត​ថា នាវា​ទេសចរណ៍ Westerdam ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក​នាវា​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ ប៉ុន្តែ​នៅ​ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​នាវា​អាមេរិក​មួយ​នេះ ចូល​ចត​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​ម្សិលមិញ​។​
យោងតាម​បញ្ជី​អ្នកដំណើរ​បង្ហាញ​ឲ្យ​ឃើញថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ​ផ្ទុក​អ្នក​ទេសចរណ៍​ចំនួន ៤១​ជាតិ​សាសន៍ ក្នុងនោះ​ជនជាតិ​អាមេរិក​ច្រើនជាងគេ មាន​ចំនួន​រហូតដល់​៦៥១​នាក់ ជនជាតិ​កាណាដា​២៧១​នាក់ អង់គ្លេស​១២៧​នាក់ ជាតិ​សាសន៍​ដទៃ​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ជនជាតិខ្មែរ​ដែល​ចូលសញ្ជាតិ​កាណាដា ចំនួន​៥​នាក់​៕​ដោយ​៖​កូ​ឡាប​

×