Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី ឆេះអស់៤ខ្នងផ្ទះ ​បណ្តាលឲ្យ​ ខូ​ចខាតទ្រព្យសម្បត្តិ សរុបប្រហែល ៣១៥​០០​០ដុ​ល្លារ

spot_img

ភំ្នពេញ ៖ ផ្ទះថ្មប្រក់ក្បឿង ទំហំ ៤ ម៉ែត្រគុណ១៨ម៉ែត្រ បានឆ្លងចរន្តអ​គ្គិសនី បណ្តាលឲ្យ ឆាបឆេះអស់៤ខ្នងទាំងស្រុង​ នៅវេលាម៉ោង ០៥និង៤០នាទីព្រឹក ថ្ងៃទី​១​៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅ តាម បណ្ដោយ ផ្លូវ វេងស្រេង ក្នុង ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែ​នជ័យ ។

តាមរបាយការណ៍របស់លោកអធិការនគរបា​ល​ខ​ណ្ឌពោ​ធិ៍សែន​ជ័យ​បាន​ឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះ ទី ១)ឈ្មោះ ហ៊រ ម៉េង ហៀប ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ លក់ ដូរ (ខូចខាត ទ្រព្យ សម្បត្តិ សរុប ប្រហែល ៤០០០០ដុល្លារ ) , ទី ២ ) ឈ្មោះ ជួន ទិត្យ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ ដូរ (ខូចខាត ទ្រព្យ សម្បត្តិ ប្រហែល ៩៥០០០ដុល្លារ ) និង ទី ៣) ឈ្មោះ ស៊ួ ស កុសល្យ អាយុ ៣៩ឆ្នាំ មុខរបរ លក់ ដូរ (ខូចខាត ទ្រព្យ សម្បត្តិ ប្រហែល ១៨០០០០ដុល្លារ )។

លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យ​ដឹ​ង​ទៀ​តថា ផ្ទះដែលរងការឆាបឆេះនេះ​ ជាប្រភេទសំណង់ ឥដ្ឋប្រក់ ក្បឿង ទំហំ ៤ ម៉ែត្រគុណ១៨​ម៉ែត្រ បណ្តាលឲ្យខូចខាតសម្ភាររួ​មមាន ឆេះផ្ទះ ៤ខ្នង អស់ទាំងស្រុងផ្ទះទំហំ ​៤ម៉ែត្រគុណ១៨ម៉ែ​ត្រ និងឆេះរាលដាលដល់ផ្ទះចំ​នួ​ន១​ផ្ទះទៀត បន្តិច បន្តួច តែពុំមានអ្នករងរបួ​ស​ឬស្លា​ប់​ឡើយ។ ហើយចំពោះមូលហេតុ​ ​គឺបណ្តាលមកពី​កា​រ​ ឆ្លង ចរន្ត អគ្គិសនី ។

តាមរបាយ​ការ​ណ៍របស់លោកអធិការនគរបាលខណ្ឌពោ​ធិ៍សែនជ័យបានឲ្យដឹងទៀត​ថា​ ក្នុងការឆាបឆេះ​នេះ​ដែ​ល​ មានរថយន្តការិយា​ល័​យអ​គ្គិភ័យ ចំនួន ២០គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ២០ ​គ្រឿង, រថយន្ត អង្គភាព (ង៧០) ២ គ្រឿង ដោយប្រើប្រាស់ ទឹក អស់ ចំនួន ២គ្រឿង, រថយន្ត ពន្លត់ អគ្គិភ័យ របស់ សួន កាណាឌីយ៉ា ២ គ្រឿង ដោយប្រើប្រាស់ ទឹកអស់ចំនួន ២គ្រឿង , រថយន្ត ពន្លត់ អគ្គីភ័យ របស់ អាវុធហត្ថ រាជធានីភ្នំពេញ ចំនួន ៣ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ៣គ្រឿង , រថយន្ត ពន្លត់ អគ្គិភ័យរបស់ក្រសួងមហាផ្ទៃចំនួន ៣គ្រឿ ប្រើប្រាស់ទឹក អស់ ចំនួន ៣គ្រឿង និងបានពន្លត់ច​ប់​ នៅម៉ោង០៨និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ៕ដោយ៖កូឡាប

 

spot_img
×