Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទិវានៃក្តីស្រឡាញ់ កូនប្រុសទុរសម្នាក់ផឹកស្រាស្រវឹង ដុតផ្ទះម្ដាយខ្លួនឯង និងផ្ទះម្ដាយមីង ឆេះអស់២ខ្នង

spot_img

កណ្ដាល ៖ កូនប្រុសទុរសម្នាក់ ផឹកស្រាស្រវឹងជោក​ជាំ​ មកដល់ផ្ទះបានរករឿ​ង​ម្ដាយ​ខ្លួន​ឯង ដោយគ្មានមូល​ហេ​តុ រហូតយកដែកកេះ​ដុ​តផ្ទះ​រ​បស់ម្ដាយ​ បណ្ដាលឲ្យឆេះយ៉ាងស​ន្ធោ​សន្ធៅ​ និងរាលដល់ដល់ផ្ទះម្ដា​យ​មី​ងខ្លួនឯងថែម​ទៀ​ត ធ្វើឲ្យផ្ទះចំនួន២ខ្នងត្រូ​វ​អគ្គិយឆាបឆេះគ្មា​សល់​ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វា​យ​តានី​ ឃុំព្រែកគយ ស្រុ​ក​ស្អាង ខេត្តកណ្តាល ​។

មន្រ្ដីនគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រុន ពក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិ​ន​ពិត​ប្រា​កដ​ រីឯស្រ្ដីរងគ្រោះមា​ន គ្នា២នាក់ ១/ឈ្មោះ ថា ទ្រព្យ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្ដាយ​ជ​នស​ង្ស័​យ)​​ទី២/ឈ្មោះ ថា អឺង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្ដាយមីងជ​ន​ស​ង្ស័យ​) ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះមា​ន​ទីលំនៅភូមិ/ឃុំកើត​ហេ​តុ​ ។ ចំណែកទ្រព្យសម្បត្ដិបាត់បង់មាន​ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ​រៀបជ​ញ្ជាំងបេ​តុ​ង​ពី​ក្រោ​ម ទំហំ៨គុណ៩ម៉ែត្រ និងសម្ភារក្នុងផ្ទះមួយចំនួនជារបស់ឈ្មោះ​​ ថា ទ្រព្យ ,ផ្ទះធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទំហំ៥គុណ៧ម៉ែត្រ និងសម្ភារក្នុងផ្ទះមួយចំនួន ជារបស់ឈ្មោះ ថា អឺង ។​

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រា​ស្រ​វឹង​ជោកជាំ តាំង​ពីព្រឹក​រ​ហូ​ត​មក ខណៈមកដ​ល់ផ្ទះ​ក៏បាន​រក​រឿង​ក្រុ​ម​គ្រួ​សារ ហើយស្រ្ដីជាម្ដាយក៏បានលួ​ង​លោ​មឲ្យជនសង្ស័យដេ​ក​នៅ​លើផ្ទះ​ទៅ​ ​។ លុះមកដល់វេលាម៉ោង​១​៨និ​ង៣០នាទី ស្រាប់តែមានអណ្ដាត​ភ្លើ​ង ឆេះចេញពីក្នុងផ្ទះកាន់តែខ្លាំ​ង​ទៅ​ៗ​ រហូតរាលដាលដល់ផ្ទះរប​ស់​ម្ដា​យមី​ងជ​ន​សង្ស័យយ៉ាងសន្ធោសន្ធៅ​ ​ក៏ផ្អើលឆោឡោប្រជាពលរ​ដ្ឋ​ជិ​ត​ខាង​ និងរាយការណ៍ជូនស​ម​ត្ថកិច្ច​ន​គ​របា​ល​ប៉ុស្ដិ៍និងស្រុក ដើម្បីធ្វើការអន្ដ​រា​គ​ម​ន៍ ។

ប្រភពពីសមត្ថកិច្ចបាន​ឲ្យដឹងថា ភ្លាមនោះក៏រាយណ៍បន្ដទៅ​ន​គរ​បា​លបង្កា ពន្លត់អគ្គិភ័យ និងសង្រ្គោះ​ នៃស្នងការដ្ឋាននគរ​បា​លខេ​ត្ដក​ណ្ដា​ល ដឹកនាំដោយលោកវរសេ​នី​យ៍​ឯក អ៊ុល ប៊ុណ្ណា ស្នងការរងទទួល​ផែ​ន​បង្ការ ពន្ល​ត់អគ្គិភ័យ និងសង្រ្គោះ ក្រោមការបញ្ជាដោ​យ​ផ្ទាល់​រប​ស់លោ​ក​ឧត្ដ​មសេ​នី​យ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបា​ល​ខេ​ត្ដ​ បានយករថយន្ដព​ន្ល​ត់អគ្គិភ័យស្នងការដ្ឋា​ន​នគរបាលខេត្ដកណ្ដា​ចំ​នួ​ន​៣គ្រឿ​ង​ និងរថយន្ដរបស់អ​ធិ​ការ​ដ្ឋាន​នគ​របា​លស្រុ​ក​កោះធំ ចំនួន​១គ្រឿង ធ្វើការពន្លត់រហូតរ​ល​ត់ជា​ស្ថា​ពរនៅ វេលាម៉ោង១៩និង១​០​នា​ទី​ ។

ករណីដែលកើតមាន​ភ្លើ​ងឆេះ​នេះ​ គឺបណ្ដាលមកពីជនស​ង្ស័​យ​ជា​កូន ស្រវឹងស្រាជោ​ក​ជាំ ហើយយកដែកកេះដុ​ត​ផ្ទះ​ម្ដាយ​ខ្លួន​ឯ​ង រហូតរាលដាល ​ដល់ផ្ទះម្ដាយមីងម៉ត់គ្មាន​សល់ ​។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថ​កិ​ច្ចជំ​នាញ​ធ្វើ​ការ​ឃា​ត់​ខ្លួ​ន កសាងសំណុំរឿងដើ​ម្បី​ចា​ត់ការតាមនីតិវិធីច្បា​ប់​ ​៕ដោយ៖កូឡា​ប

spot_img
×