Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូ​នប្រជាពលរដ្ឋមិន​​​តិ​ចជា​ង ២​ម៉ឺ​ននាក់ ចាប់ត្រីនៅបឹងក្រម

spot_img

ត្បូងឃ្មុំ៖ លោកអភិបាលខេត្តត្បូ​ងឃ្មុំ បានថ្លែងថា នៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ យើងនឹងចាប់ត្រីនៅបឹងក្រម ​នៅឃុំ ជាំក្រវៀន ស្រុកមេមត់ ចាប់ផ្តើ​ម​ម៉ោង ៩ ​ព្រឹក សូមបងប្អូនមេត្តា​ជ្រាប និងចូលរួមសប្បាយ សប្យាយ ទាំងអស់គ្នា​ ​រង្វា​ន់រ​ង់​ចាំ​បងប្អូន។

ចំណែកបងប្អូ​នប្រជាពលរដ្ឋយ៉ាងច្រើនកុះករម​ក​ពី​គ្រប់ទិ​សទី​ចូ​លរួ​មចាប់ត្រីប្រចាំឆ្នាំ នៅបឹងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ជាមួយឯកឧត្តមបណ្ឌិត​ ​ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ​សែ​នសប្បាយរីករាយក្រៃលែ​ង​ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សូមអរគុណ បង ប្អូន អ្នកខេត្ត និងអ្នកឆ្ងាយដែល​បា​មចូលរួមចាប់ត្រីមិន​តិ​ចជា​ង ២​ម៉ឺននាក់។

សូមបញ្ជាក់ថា ពិធីចាប់ត្រីបែបធម្មជាតិ នៅក្នុងបឹងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូង​ឃ្មុំ បានបង្ហាញពីគម្រោងទិញត្រីពូជជាច្រើ​​នប្រភេ​ទបន្ថែមទៀត យកលែងនៅក្នុងបឹ​ង​នេះ និងដាំព្រៃលិចទឹកបន្ថែម​​ ដើម្បីបង្កើនបរិមាណត្រីនៅក្នុងបឹងកាន់តែច្រើន​ ​ឲ្យប្រជាពលរដ្ឋងាយស្រួលចាប់​​កម្សាន្ដនៅឆ្នាំក្រោយ។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា សម្រាប់ផែនការរដ្ឋបាលខេ​ត្ត ខ្ញុំនឹ​ង​ឲ្យខាង​មន្ទី​រកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំព្រៃ​លិច​ទឹក​បន្ថែ​មទៀត និងលែងត្រីបន្ថែមទៀត ​ដើម្បីឲ្យកន្លែងនេះសម្បូរត្រី ​នៅពេលដែលដល់រដូវបងប្អូនប្រជា​ព​លរដ្ឋ មកលេងកម្សាន្ដចាប់ជុំគ្នា។ នៅទីនេះ គឺចាប់បែបធ​ម្មជាតិ អីចឹង​មា​នន័យថា បងប្អូន ដែលគាត់រស់​នៅ​ទីប្រជុំជន រស់នៅទីក្រុងភ្នំ​ពេ​ញ ឬក៏រស់នៅកន្លែងផ្សេងៗទៀត ​ពួកគាត់អាចមកចាប់បា​ន​តាម​ស​ប្បាយ នៅពេលដែលពិធីចាប់ត្រីបែបធម្មជា​​តិនេះ ចូលមក​​ដល់​។

សូមជម្រាបថា ពិធីចាប់ត្រីនេះមិនត្រឹមតែប្រជាព​ល​រដ្ឋ​ក្នុង​តំបន់​ប៉ុណ្ណោះទេ ដែលមកចូលរួម សូម្បីប្រជាពលរដ្ឋតំ​ប​ន់ផ្សេ​ង​ៗ ឆ្ងាយៗ ក៏មកចូលរួមចា​ប់​ត្រី​ផងដែរ ដែលធ្វើឲ្យអ្នកចូល​រួម ក្នុងការចាប់ត្រីនៅ​ឆ្នាំ​នេះ មានចំនួនច្រើនជាង​ឆ្នាំ​មុ​នៗ។

បើតាមគណៈកម្មការរៀបចំពិ​ធី​ បានប្រាប់ឲ្យដឹងថា ពិធីចាប់ត្រីបែបធម្ម​ជា​តិ​នេះ រៀបចំឡើងជារៀង​រា​ល់​ឆ្នាំ ហើយឆ្នាំនេះមានអ្នកចូ​ល​រួម​ច្រើន​ជា​ងឆ្នាំ​មុ​នៗ​។

ពិធីចាប់ត្រីបែបធម្មជាតិ​នេះ​ ត្រូវបានរៀបចំឡើងជាយូរ​ល​ង់​ណាស់​មក​ហើ​យ​ ដែលជាកេរដំណែ​ល​រ​បស់​ដូន​តាប​ន្ស​ល់​ទុក គឺឲ្យតែដល់រដូវ​ប្រាំ​ងដា​ច់​ទឹកភ្លៀង បងប្អូនប្រ​ជាពលរដ្ឋ តែងតែនាំគ្នា ប្រារព្ធពិធីចុះចាប់ត្រី តា​​មបែប​ធ​ម្មជាតិ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×