Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ​បើក​រថយន្ត​ បំបុក​ម៉ូតូ​ពីក្រោយ​​ បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​​ម្នាក់ ​និង​របួស​ធ្ងន់​ម្នាក់​

spot_img

ភ្នំពេញៈបុរស​ម្នាក់​​​បា​ន​​ស្លាប់​​​នៅ​នឹង​កន្លែង​កើតហេតុ​ និងបុរស​ម្នាក់​បាន​រងរបួស​​​​​ធ្ងន់ ​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​​ម​ន្ទីរពេទ្យ​ភ្លា​ម​ៗ​​​ ប​ន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បា​ន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​ ត្រូវ​រថយន្ត​​ស៊េរី​ទំនើបមួយគ្រឿង ​បើក​បំបុក​ពី​ក្រោយ​យ៉ាង​ពេញ​​ទំ​ហឹង​ កាលពី​វេលា​ម៉ោ​ង​​ ១រំលង​អ​ធ្រាត្រ​ឈា​ន​​ចូល​ ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ​ទល់មុខ​នឹង​សាលា​ភូមិន្ទ​រដ្ឋបាល​​​ ផ្លូវ​៤៦៦ កែង​និង​ផ្លូវ​​៦៣ ​សង្កាត់​ទន្លេ​បា​សា​ក់​ ខណ្ឌ​ចំកា​រ​មន​ រាជធានី​ភ្នំពេញ​ ។



នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្ត​បង្ក​​ម៉ាក​ Toyota ALPHARD ស៊េរី​ឆ្នាំ​២០១៩​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BB 5573 បើក​បរ​ ដោយ​បុរស​ ឈ្មោះ​ ញិ​ល សាវឿន​ អាយុ​៤០ឆ្នាំ​ មុខរបរ​ បើក​បរ​ រថយន្ត​ ស្នាក់នៅ​ ផ្ទះ​ជួល​សង្កាត់​ចោ​ម​​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុក​កំ​ណើត​ ភូមិ​ត្រពាំង​ស្លា​ ឃុំ​ព្រះ​និពាន្ធ​ ស្រុក​គង​ ពិសី​ ខេត្ត​កំពង់​ស្ពឺ​ ។

​ ដោយ​ឡែក​ សពជនងគ្រោះ​មាន​ឈ្មោះ​ ឈ​ន​ គឹម​ ឡេង​ ភេទ​ប្រុស​ អាយុ​​ ២០ឆ្នាំ​ មុខ​របរ​ លក់​ដូរ​ ស្នាក់នៅ​ម្តុំ​ ច្រាំង​បាក់​ ផ្លូវ​៣៦៩​ ​ សង្កាត់​ច្បា​រ​​អំ​ពៅ​​២​ ខណ្ឌ​ច្បារ​​អំពៅ​ ជាអ្នក​អង្គុយ​ខា​ង​​​ក្រោយ​​ ចំណែក​បុរស​ដែល​រង​របួ​ស​ធ្ងន់​ មានឈ្មោះ​ ហ៊ុល​ សុភ័ក្រ​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​លេខ​២៣៩​ផ្លូ​វ​​៣៦៩​ សង្កាត់​ច្បារ​អំពៅ​២​ ខ​ណ្ឌ​​ច្បារ​អំពៅ​ ជាអ្នក​បើក​ម៉ូតូ​ ម៉ាក​ ហុង​ដា​ ប៊ិត​ ពណ៌​ស​លាយ​​​ក្រហម​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1AH 2009 ជាមធ្យោបាយ​ ។

​​ តាម​​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេបាន​ឃើញ​ បុរស​ជន​រងគ្រោះ​ទាំង​​​២នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​ ប៊ិត​​ ពណ៌​ស​លាយ​ក្រហម​ ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវ​លេខ​៦៣​​ (ហៅផ្លូវ​ត្រសក់​ផ្អែ​ម​​ )ក្នុង​ទិសដៅ​ ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំ​ណុ​ច​​កើតហេតុ​ ក៏​ស្រាប់តែ​មាន​រថយន្ត​ ម៉ាក​ ALPHARD ពណ៌​ខ្មៅ​ បើក​ដោយ​បុរស​ម្នាក់​ បាន​បើក ក្នុង​ទិស​ដៅ​ ស្រប​គ្នា​ ក្នុង​ល្បឿន​លឿន​ ​បា​នជ្រុល​ទៅបំ​បុក​ម៉ូតូ​​ពី​​ក្រោយ​យ៉ាង​ពេញ​​ទំ​ហឹង​ បណ្តាល​ឲ្យ​បុរស​អ​ង្គុ​យ​​ខាង​​ក្រោយ​ ធ្លាក់​ពី​លើ​ម៉ូតូ​ បែក​ក្បាលផ្កាប់មុខ​ហូ​រ​ឈាម​​​ស្លាប់​​នៅ​កន្លែង​កើ​ត​ហេតុ​ ចំណែក​បុរស​ជា​អ្ន​ក​ឌុប​ រងរបួស​ធ្ងន់​​ត្រូ​វ​បាន​រថយន្ត​សង្គ្រោះ​បា​ន​ម​ក​​ដឹក​​យក ​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​​ភ្លា​មៗ​​ ។

​ ដោយ​ឡែក​រថយន្ត​បង្ក​​វិញ​រងការ​​ខូ​ចខា​ត​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​​​ ហើយ​អ្នក​បើក​បរ​ ក៏​មិន​បានរត់​ទៅ​ណា​ដែរ​​ ​តែ​ត្រូវ​បាន​សមត្ថកិ​ច្ច​​ឃា​ត់​ខ្លួន​យក​ទៅ​​សា​ក​សួរ​​នៅ​ អធិការ​នគរបាល​​​ខ​ណ្ឌ​ចំការ​មន​ផង​ដែ​រ​ ។

​ បើក​តាម​សម្ដី​អ្នក​​​បើក​បរ​រថយន្ត​​ប​ង្ក​​ បានឲ្យដឹង​ថា​ រូប​គាត់​បានបើក​ រថយន្ត​កាត់​តា​ម​​ផ្លូវ​ ៣២២​សង្កាត់​បឹងកេងកង​១​​​ ខណ្ឌ​បឹង​កេង​ ក៏ស្រាប់​តែ​ម៉ូតូ​ ជនរងគ្រោះ​ទាំង​ពីរ​បាន​​ បាន​គប់​រថ​យ​ន្ដ​​រ​បស់​គាត់​ពី​ក្រោយ​ដោយ​មិ​ន​​ដឹ​ង​មូលហេតុ​ ហើយ​នៅ​ពេល​គប់​រថ​យ​ន្ដ​របស់​គាត់​ហើយ​​ ជនរងគ្រោះ​ទាំង​​​ពី​រ​នាក់​ បាន​ជិះ​ម៉ូតូ​រត់​​​គេ​​ច​ ទើប​រូ​ប​គាត់​បានបើក​រថយន្ត​ដេញ​តាម​ពី​​​ក្រោយ​ មក​ដល់​ចំណុច​​​កើតហេតុ​ ក៏ជនរងគ្រោះ​ទាំង​ពីរ​​នា​ក់​​ បាន​ដួល​ម៉ូតូ​ ហើយ​គាប់​ជួន​រ​ថ​យន្ដ​​​គាត់​បើក​មក​ពីក្រោយ​ ហ្រ្វាំង​មិន​​ទា​ន់​ ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរ​ង​គ្រោះ​​បន្ថែ​ម​​តែ​​ម្ត​ង​ទៅ​ ។

​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​​​ដូចជា​ជំនាញ​ចរាចរណ៍​​​ខណ្ឌ​​ចំកា​រមន​ បាន​ចុះ​ទៅ​កន្លែង​កើ​ត​​ហេតុ​ រួច​ហើយ​កបាន​ទំនាក់ទំនង​រក​សាច់ញាតិ​ ឲ្យមក​ទួល​យ​ក​សព​ទៅ​តម្កល់​ផ្ទះដើម្បី​រង់ចាំ​ជំនាញ​កោសល្យ​​​វិច័យ​បច្ចេកទេស​រាជធានី​​ភ្នំ​ពេ​ញ​​ចុះ​​ទៅ​​ពិ​និត្យ​ ថា​ជាករណី​អ្វី​​​ឲ្យប្រកដ​ ។

​ ចំណែក​រថយន្ត​ និង​ម៉ូតូ​ ព្រម​ទាំង​អ្នក​​​បើក​បរ​បង្ក ​​ត្រូវ​បាន​សមត្ថកិ​ច្ច​​ យកទៅ​រក្សា​ទុក​នៅ​​​អ​ធិការ​​ន​គរបាល​​​ខ​ណ្ឌ​​​ចំការ​មន​ ដើម្បី​សាក​សួរ​និង​កសាង​​​សំណុំ​​រឿងបញ្ជូលទៅតុលាការ​​តា​ម​​នីតិ​វិធី​ ជាករណីបើករថយន្តបុ​ក​ម៉ូតូបណ្ដាលស្លាប់ជាករណីព្រហ្មទ​ណ្ឌ​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×