Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុគ្គលិ​ក​​ធនា​គា​រ​​AB​A​ម្នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ច​រា​ចរ​ណ៍ រវាងរថយន្តនិងម៉ូ​តូ​ នៅស្រុកស្វាយទាប​

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់ដែលជា​បុគ្គលិ​ក​​​ធ​នា​គារ​ABA បានស្លាប់ដោយសារគ្រោះថ្នា​ក់​ច​រា​ច​រណ៍ រវាងរថយន្តនិង​ម៉ូ​តូ ដែលហេតុការណ៍នេះ បា​នកើតឡើងកាលពី​វេ​លា​ម៉ោ​​ង​​ ៩និង១០​នាទី​ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ​​​ ឆ្នាំ ២០២០ នៅ​លើផ្លូវជាតិលេខ​១ ​ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត្រ​​លេខ​​១៣៧ -១៣៨ស្ថិតក្នុងភូមិ​ប្រ​សូតិ​២ ឃុំ​កណ្តៀងរាយ​​ ស្រុក​ស្វាយទាប​​ ខេ​ត្ត​ស្វាយ​រៀង​ ​។

សមត្ថកិច្ចបានឱ្យ​ដឹងថាៈ មាន​រថយន្ត​មួយ​​គ្រឿង​ ម៉ាក​​កាមរី ​ឆ្លាម ពណ៌​ទឹកមាស​ ​ពាក់​ផ្លាក​លេខប.មានជ័យ​ អ្នក​បើក​​បរ​ឈ្មោះ​កឹម​ ស៊ីថុន​ ភេទ​ប្រុស​ អាយុ​៥១ឆ្នាំ​ ​មុខរបរ​នគរបា​ល​​​ ​រស់​នៅ​​​ភូមិ​​អង្គ​ស្វាយ​​ ឃុំ​ប្រសូតិ​​ ស្រុកស្វាយទាប​ ខេត្ត​ស្វាយរៀង​​​​ ​(គ្មាន​របួស​ស្នា​ម) រត់​គេច​ពី​កន្លែង​​​កើត​​ហេ​តុ​​ បានធ្វើ​ដំណើរពី​ទិ​ស​ដៅ​​ពី​ត្បូ​​ង​​ទៅ​លិច​ មក​ដល់​​ចំណុច​កើត​ហេតុ​ខាង​​​លើ​ បាន​បុ​ក​ចំ​ពី​មុខ​​ម៉ូ​តូ​​មួ​យ​​គ្រឿង​​ ម៉ាក​ហុងដាឌ្រីម​C១២​៥​​ព​ណ៌​ខ្មៅ​ ស៊េរីឆ្នាំ​២០១​៧​ ពាក់ផ្លាកលេខ​ព្រៃវែង​ ១L-៨០៩០​ បើកប​រ​​ដោយ​​ឈ្មោះព្រំ​ សារ៉ុន​ ភេទ​ប្រុស​​​ អាយុ​៣០ឆ្នាំ​ មុខរបរ​បុគ្គលិក​ធនាគា​រ​​ABA រស់នៅ​ភូមិ​ព្រះ​ព​ន្លា​ ឃុំ​ព្រះ​ពន្លា​ ស្រុក​កំពង់រោទិ៍​ ខេ​ត្ត​ស្វា​យរៀ​ង​ (មិន​ពាក់​មួក​​​សុវ​ត្ថិភា​ព​) រងរបួស​បែក​ក្បាល​​​​​​ធ្ង​ន់ធ្ងរ​ ធ្វើ​ដំណើរ​ទិសដៅ​ពី​​លិ​ច​​​​ទៅ​កើត​​ បណ្ដាល​​ឲ្យ​គ្រោះថ្នា​ក់​​​និង​រងរបួសហើយបាន​ស្លា​ប់នៅពេលបញ្ជូនទៅដល់ម​ន្ទី​រ​ពេ​ទ្យ​តែ​​ម្ត​ង​ ​។

ប្រភពដដែលបានបន្តថាៈ ករណី​នេះ​បង្ក​ការ​​​គ្រោះ​ថ្នាក់​និង​ខូចខា​ត​​៖ រួមមានស្លាប់​ម​នុ​ស្ស​ ១​ នាក់​ ម៉ូតូ​ខូចខាត​ ១​គ្រឿង​ (ធ្ងន់​) រថយន្ត​ខូច​ខា​ត​​ ០១គ្រឿង​ (ស្រា​ល​)។ ​ ដោយឡែក​​ មធ្យោបាយ​ទាំង​ពីរ​​យ​ក​​មក​​រ​ក្សាទុក​នៅ​អធិការដ្ឋាន​នគ​​របា​ល​​ស្រុ​ក​ស្វាយទាប​។​ ​ មូលហេតុ គឺរថយន្ត​មិន​គោរ​ព​​​សិទ្ធិ​អាទិភាព​​​​៕ដោយ៖ វ៉ៃកូ

spot_img
×