Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនសិស្សចេញពីសាលា​ដើរ​ឆ្លងថ្នល់មិ​នប្រ​យ័ត្ន ត្រូវម៉ូតូបុកបណ្តាល​ឱ្យ​៤នាក់ បានរងរបួសធ្ងន់និ​ងស្រាល នៅស្រុករមាសហែ​ក​

spot_img

ខេត្តស្វាយរៀងៈក្មេ​ងស្រី​ជំទង់៣នាក់និងកុ​មា​រាម្នា​ក់ បានរងរបួសធ្ងន់​និ​ងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរា​ច​រណ៍ រវាងម៉ូតូនិង​អ្ន​កថ្មើជើ​ងដើរឆ្ល​ងថ្នល់ ដែលហេតុការណ៍ខា​ង​លើនេះ បានកើតឡើងកាលពីវេ​លា​ម៉ោង​១១និង១​៥នា​ទីព្រឹ​ក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិស្វាយទន្ទឹម ​ឃុំត្រពាំ​ងស្តៅ ស្រុករមាសហែ​ក ខេត្តស្វាយ​រៀ​ង​។

សមត្ថកិច្ចបានឱ្យដឹងថាៈ ជនរងគ្រោះទាំង៤នាក់រួមមាន ទី១ ឈ្មោះវន់ នីតា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំង​ស្គន់ចាស់​ ឃុំត្រពាំងស្តៅ ស្រុ​ករមាស​ហែ​ក ជាអ្នកបើកម៉ូតូ​ រួមដំណើរ២នា​ក់​គឺ ឈ្មោះសឿន ស្រីហ៊ន់ ភេទស្រី អាយុ១៥ឆ្នាំ ​រស់នៅភូមិឃុំជា​មួ​យគ្នា និងឈ្មោះស៊ុន ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំ​ត្រពាំង​ស្តៅ ស្រុករមាស​ហែ​ក​ ។ ចំណែកឈ្មោះឆន ដាវី​ន ភេទប្រុស អាយុ៦ឆ្មាំ រស់នៅភូមិត្រពាំងឈ្នាង ​ឃុំត្រពាំ​ងស្តៅ ស្រុករមាសហែ​ក​ ដើរ​ឆ្ល​ងកាត់ផ្លូវចេញពីសា​លា​។

ប្រភពខាងលើបានបន្តថាៈ​ករណីនេះបណ្ដាល​ឲ្យគ្រោះ ថ្នាក់មនុស្ស៤នា​ក់ ប្រុស១នាក់របួ​សធ្ង​ន់ គឺឈ្មោះឆន ដាវី​ន​ បានបញ្ជូនទៅព្យាបាលនៅម​ណ្ឌ​លសុ​ខភា​ព​ឃុំត្រ​ពាំ​ង​ស្តៅ​ ហើយមូលហេ​តុ ម៉ូតូប្រើប្រាស់ល្បឿនលឿ​ន​ ​ហើយពុំប្រ​កា​ន់​ស្តាំ ៕ដោយ៖វ៉ៃកូ

spot_img
×