Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលក៏​បា​នធ្វើប្រតិភូកម្មមុខ​ងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជា​តិ​ មកឱ្យថ្នាក់ក្រោមជាតិ ដើម្បីអាចផ្ដល់សេវាសាធារ​ណៈ​​ ជូនប្រពលរដ្ឋ​​បា​​​នល្អ​ប្រសើរ​

spot_img

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា​ រា​ជរដ្ឋាភិបាលក៏​បា​នធ្វើប្រតិភូកម្មមុខ​ងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជា​តិ​ មកឱ្យថ្នាក់ក្រោមជាតិ ​ដើ​ម្បីឱ្យរដ្ឋបាលរាជធា​នី​ខេត្ត និងក្រុងស្រុកខណ្ឌ កាន់តែមានលទ្ធភាព​គ្រ​ប់គ្រាន់ និងប្រកបដោយប្រសិ​ទ្ធភាព និងបានកែសម្រួលរច​នា​សម្ព័​ន្ធក្រុង ស្រុក ខណ្ឌ ដើម្បីធានាថាការិយាល័យជំនា​ញ​ចំណុះ​ ក្រុង ស្រុក ខណ្ឌ អាចផ្ដល់សេវាសាធារណៈ​ ជូនប្រពលរដ្ឋ​បា​នល្អប្រសើរ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេ​ង អនុប្រធានគណបក្សប្រជាជ​ន​ក​ម្ពុជា និងជាប្រធានក្រុមការ​ងា​រគ​ណបក្ស​ប្រជា​ជ​នក​ម្ពុជា​ខេ​ត្តបាត់ដំបង បានញ្ជើ្ជញអធិបតី ​ពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាត​​គណៈក​ម្មាធិ​កា​រក​ណ្ដាល​លើក​ទី៤២ អាណត្តិទី V របស់គណបក្សប្រជាជ​ន​ក​ម្ពុ​ជា ប្រារព្ធនៅខេត្តបាត់ដំបង។ ​

ជាកិច្ចចាប់ផ្ដើមលោក សក់​ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណ​ប​ក្ស​ប្រ​ជា​ជ​នក​ម្ពុ​ជា បានអានសេចក្ដីសង្ខេ​ប​រ​បាយ​ការ​ណ៍ ស្ដីពីសភាណការណ៍​ទូទៅ និងការងារគណប​ក្ស​ឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០​២​០ ហើយលោក ងួន រតនៈ ប្រធានគណៈកម្មាធិការបក្ស​ខេ​ត្ត​បាត់ដំបង ក៏បានបន្តអានឯកសារ​ជំ​នួ​យស្មារតី ស្ដីពីតួនាទីភារកិច្ច ​និ​ងរបៀបរបបការងារក្រុ​ម​ការ​ងា​រគ​ណបក្ស ក្រុមការងាររាជរដ្ឋា​ភិ​បា​លចុះ​ជួយមូ​លដ្ឋាន និងកំណែទម្រង់រដ្ឋបាលថ្នាក់​ក្រោម​ជា​តិ​។

បន្ទាប់មកសម្ដេចក្រឡាហោម ​ស ខេង អនុប្រធានគណបក្សប្រជាជ​ន​ក​ម្ពុជា និងជាប្រធានក្រុមមការងារគណ​ប​ក្ស​ប្រជា​ជន​កម្ពុ​ជា​ខេត្ត​បា​ត់ដំបង បានអញ្ជើញមានប្រសាសន៍ទៅ​កា​ន់​អ​ង្គ​ពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេ​ច​បាន​មានប្រសាសសន៍​ អំពីប្រព័ន្ធគ្រប់គ្រងថ្មីនៃ​កំ​ណែទ​ម្រង់​វិម​ជ្ឈការ និងវិសហម​ជ្ឈ​កា​រ ដែលមានអំណាចថ្នាក់​ជា​តិ និងថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យ​​ ដែលមានន័យថាជាកំណែទ​ម្រ​ង់​ផ្អែក តាមគោលការណ៍​ប្រ​ជា​ធិ​បតេយ្យ ដែលតម្រូវឱ្យមានការបោះ​ឆ្នោ​តក្រុ​មប្រឹ​ក្សាឃុំ​​ស​ង្កាត់ ក្រុងស្រុកខណ្ឌ និ​ងរា​ជ​ធានី​ខេ​ត្ត។

សម្ដេចបានមានប្រសាសន៍ថា ពេ​លនេះ ការប្រកាសដាក់ឱ្យអនុវត្ត​នូ​វរ​ចនា​សម្ព័ន្ធ​ក្រុងស្រុកខណ្ឌ ក៏កំពុងធ្វើឡើងទូទាំង​​ប្រទេ​ស ហើយបន្ទាប់ពីនេះស​ម្ដេ​ចបា​ន​គូសប​ញ្ជាក់ អំពីការប្រឈមក្នុងកា​រ​ងារនេះ ដែលអាចកើតចេញពីកម្រិតស​​មត្ថ​ភាព និងលទ្ធភាពនៃការគ្រប់​គ្រ​ង​ចាត់ចែង ការងារក្នុងរចនា​ស​ម្ព័ន្ធថ្មី ដោយសម្ដេចបានបន្ថែមថាថ្នាក់រាជធា​នី​ខេ​ត្ត​ ត្រូវតាមដានបញ្ហា​​នេះឱ្យជាប់ ដើម្បីចូលរួមជួយជ្រោមជ្រែងពួក​គា​ត់​នៅក្នុ​ងដំ​ណាក់​កា​លនៃ​កា​រ​ចា​ប់​ផ្ដើម​នេះ​។

នៅឆ្នាំ២០២០នេះ សម្ដេច​ក្រ​ឡាហោ​ម​ក៏បា​នទាញចំណាប់អារម្ម​ណ៍អ​ង្គពិ​ធីដែ​រ​ថា នៅក្នុងការងារកំណែទម្រង់រ​ដ្ឋ​បា​លថ្នា​ក់ក្រោ​ម​ជា​តិ ខេត្តបាត់ដំបងមា​ន​កា​រទទួលខុសត្រូវជាង​ប​ណ្ដា​រាជធានី និងខេត្តផ្សេងទៀត​ ដ្បិត​បា​ត់ដំ​បង បានក្លាយជាកន្លែងសាកល្ប​ង​ផ្ទែរ​មុខងារគ្រប់គ្រងបឋ​ម​សិក្សា និងមត្តេយ្យសិក្សាក្នុ​ង​ និងក្រៅប្រព័ន្ធមកឱ្យ​ក្រុ​ង​ស្រុក​ ផ្ទេរទាំងសិទ្ធិអំណា​ច និងធនធានតែម្ដ​ង ដែលនេះគឺជាការទទួលខុស​ត្រូ​វ​ខ្ពស់មួ​យទាំ​ង​ជាមួ​យ​រា​ជ​រដ្ឋា​ភិបាល និងជាប្រជាជនក្នុងមូល​ដ្ឋាន។​

សម្ដេចក្រឡាហោមក៏បានស្នើដោយសង្ក​ត់​ធ្ងន់​ថា គណៈអភិបាល និងក្រុមប្រឹក្សាខេត្តក្រុង​ស្រុ​ក​ ក្រុមការងារគណប​ក្ស​ខេ​ត្តក្រុង​ស្រុ​ក នៃខេត្តបាត់​ដំបង ត្រូវរួមគ្នាដើម្បីបំពេញបេសក​ក​ម្ម​នេះ ឱ្យទទួលបានជោគជ័យ​ជា​ដា​ច់ខា​ត​ សម្រាប់ជាគម្រូដ៏ល្អដល់​រា​ជធា​នីខេ​ត្តទាំ​ង​២៤ផ្សេងទៀ​ត ដែលនឹងត្រូវអនុវត្តការផ្ទេ​រ​នេះចា​ប់ពីឆ្នាំ២០២១តទៅ​។​ ​

ពាក់ព័ន្ធនឹងការ​ងា​រកំណែ​ទម្រ​ង់​នេះដែរ សម្ដេចបានមានប្រសាសន៍ថា តាំង​ពីសម័យបុ​រា​ណ​ម​ក មិនដែលមានរបបណាបា​ន​ផ្ទេរ​សិទ្ធិអំ​ណា​ច និងធនធានមកឱ្យរដ្ឋបាល​ឃុំ​សង្កា​ត់ដូ​ចបច្ចុ​ប្ប​ន្ន​នេះ​ទេ​ ដូច្នេះតាមរយៈក្រុមប្រឹក្សាឃុំ​ស​ង្កា​ត់ ដែលជាតំណាងប្រជាពលរ​ដ្ឋ​ក្នុ​ង​មូល​ដ្ឋា​ន​ រាជរដ្ឋាភិបាលបានផ្ទេរធន​ធា​ន​មក ឱ្យឃុំសង្កាត់ប្រើប្រាស់ទៅតាម​សេ​ច​ក្ដីត្រូ​វកា​រចាំ​បា​ច់រប​ស់​ព​ល​រដ្ឋ​ ហើយពេលនេះថវិការួមដែ​ល​ទម្លាក់មកឃុំសង្កាត់​ គឺមានប្រមាណជាង១០ម៉ឺន​ដុ​ល្លា​រឯណោះក្នុងមួយ​ឆ្នាំ​។ ​

ជាមួយគ្នានេះសម្ដេចបានណែនាំថ្នា​ក់​ដឹក​នាំប​ក្សខេត្ត ក្រុង ស្រុក ត្រូវផ្ដោតការយកចិ​ត្ត​ទុ​កដាក់ ចាប់ពីពេ​ល​នេះ​តទៅ​ នូវការដាក់បញ្ចូលបេ​ក្ខ​ភាពក្រុ​មប្រឹ​ក្សា​ឃុំសង្កា​ត់ ដែលមានចំណេះ​ដឹ​ង និងសមត្ថភាពសមស្រ​ប​ ដើម្បីឱ្យការប្រើប្រាស់ថវិកាដើម្បី​អភិវ​ឌ្ឍ​ន៍មូ​លដ្ឋាន និងបម្រើសេចក្ដីត្រូវការពល​​រដ្ឋ​កាន់មានប្រសិទ្ធ​ភា​ព​ ហើយទន្ទឹមនឹងនេះ សម្ដេចក៏បានអំពា​វ​នាវ​ក្រុម​ប្រឹ​ក្សាឃុំស​ង្កា​ត់ ក្នុងតំណែងទាំងអស់ត្រូវប​ង្កើ​នកា​រពង្រឹងសមត្ថ​ភាពរប​ស់ខ្លួ​ន​បន្ថែ​មទៀ​ត​ដែ​រ។

នៅក្នុងឱកាសនៃពិ​ធីផ្សព្វ​ផ្សា​យនេះ​ដែរ សម្ដេចក្រឡាហោ​ម ស ខេង អនុប្រធានគណបក្សប្រជា​ជ​ន​កម្ពុជា បានមានប្រសាសន៍​ជា​ថ្មីទៀ​ត អំពីមូលដ្ឋាននៃការ​ក​សាង និងពង្រឹងកម្លាំងនយោបាយរ​ប​ស់គ​ណ​បក្ស​ ​គឺការធ្វើអំពើល្អជាមួយប្រ​ជា​ព​លរដ្ឋ ដែលអំពើល្អនេះត្រូ​វ​បា​នសម្ដេចផ្ដល់ការពន្យល់​ប​ន្ថែ​មថា មិនមែនជាការជួយរែ​ក​ទឹក​ដាក់ពាង​ព​លរដ្ឋ ឬត្រឹមតែការដើរសំពះ​ព​លរ​ដ្ឋនោះ​ទេ ប៉ុន្តែអំពើល្អនៅទីនេះគឺការ​មិ​នបំ​ពាន​សិទ្ធិ ​និងផលប្រយោជន៍ប្រ​ជា​ពល​រដ្ឋ ការពារប្រយោជន៍សា​ធា​រណៈ និងប្រឆាំងអយុត្តិធម៌ក្នុង​ស​ង្គ​ម​។

បន្ទាប់មក សម្ដេចក៏បាន​មា​នប្រសាសន៍ថា ការរៀបចំពិធីផ្សព្វផ្សា​យ​នៅថ្ងៃ​នេះ គឺដើម្បីឱ្យអង្គពិធីអាចក្ដាប់​បា​ននូ​វស​​ភាព​កា​រណ៍​រួ​ម ចំណុចខ្លាំងចំណុច​ខ្សោ​យក្នុ​រ​យៈពេល​មួ​យឆ្នាំ​កន្ល​ងទៅ ព្រមទាំងទិសដៅអនុវត្តបន្ត​រ​យៈ​ពេ​ល៦ខែ ឬមួយឆ្នាំបន្ទាប់៕​ដោយ៖កូឡាប

spot_img
×