Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Manulife បង្កើត​ស្នាមញញឹម និង​ក្តីសង្ឃឹម​ដល់​កុមារ​ក្រីក្រ នៅ​ទីជនបទ​ដាច់​ស្រ​យ៉ា​ល​ដែល​កំពុង​ខ្វះខាត​នៅ​សម្ភារៈ​សិក្សា​

spot_img

​តាកែវ​៖ ក្រុមហ៊ុន​ធានារ៉ាប់រង Manulife បាន​បង្កើត​នៅ​ស្នាមញញឹម​និង​ក្តីសង្ឃឹម​ដល់​សិស្សានុសិស្ស​ចំនួន ៤៥​នាក់​នៅ​សាលាបឋមសិក្សា​ព្រៃ​ឃ្មួញ ឋិត​នៅ​ឃុំ​សោម ស្រុក​គីរីវង់ ខេត្តតាកែវ នៅជាប់​និង​ព្រំប្រទល់​ប្រទេស​វៀតណាម ដែល​កំពុង​ខ្វះខាត​សម្ភារៈ​សិក្សា និង​អាគារ​សិក្សា​។ ការចុះ​ចែក​នៅ​សម្ភារៈ​សិក្សា​នេះដែរ​គឺ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ១៥ កុម្ភៈ ២០២០ ដែល​រួមមាន​សម្ភារៈ ដូចជា​ការផ្តល់​ជា​មធ្យោបាយ​ធ្វើតំណើរ​របស់​សិស្ស កង់​ចំនួន ៣២​គ្រឿង និង​សម្ភារៈ​សិក្សា​រៀនសូត្រ​គ្រប់បែបយ៉ាង​លើ​ការសិក្សា​របស់​ក្មេងៗ​ចំនួន ៤៥​នាក់ ដែល​កំពុង​រៀន​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី ៣ ។

ថ្លែង​ក្នុង​ការចុះ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​នៅ​ទីជនបទ​ដាច់​ស្រ​យ៉ា​ល​នេះដែរ លោកស្រី កាន់ ណា​រ៉ា នាយ​ការ​នាយកដ្ឋាន​ទីផ្សា​និង​អតិថិជន​ក្រុមហ៊ុន Manulife បានអោយដឹងថា ក្រុមហ៊ុន Manulife តែងតែ​ផ្តោត​សំខាន់​ក្នុងការ​ចូលរួម​កម្មវិធី​មនុស្ស​ធ​ម៍ ជួយ​ដល់​កុមារ ជាពិសេស​កុមារ​ក្រីក្រ​ខ្វះខាត​នេះ​តែម្តង ដើម្បី​បង្កើត​ស្នាមញញឹម និង​ក្តីសង្ឃឹម​មួយ​ដល់​ពួកគាត់ ហើយ​លោកស្រី​និង​ក្រុម​ម្ចាស់ជំនួយ​ទាំងអស់​រំពឹងទុក​ថា ក្មេងៗ​ដែល​សិស្សានុសិស្ស​នេះ និង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​អនាគត​របស់ខ្លួន​ទៅ​ថ្ងៃមុខ ។ លោកស្រី​បន្តថា កម្មវិធី​មនុ​ស្សធ​ម៍​នេះ​នៅតែមាន​ជា​បន្តបន្ទាប់ ទៅលើ​ការជួយ​ដល់​កុមារ​ខ្វះខាត មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ធានារ៉ាប់រង Manulife ក៏បាន​ធ្វើការ​បរិ​ច្ចា​ថិ​វ​ការជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ផងដែរ និង​ពេល​ថ្មីៗ​នេះ​ក៏បាន​ចែក​មួក​សុ​វត្តិភាព​ដល់​សិស្ស​ចំនួន ៧​ពាន់​មួក​ផងដែរ ។
​ជាមួយនិង​ការខ្វះខាត​នេះដែរ លោកនាយក​សាលាបឋមសិក្សា​ព្រៃ​ឃ្មួញ​លោកគ្រូ ថន បាន​និយាយថា បច្ចុប្បន្ននេះ​សាលាបឋមសិក្សា​នៅ​ភូមិ​ស្រែ​ឃ្មួញ​នេះ​គឺមាន​សិស្ស​សិក្សា​ចំនួន ៤៥​នាក់ បង្រៀន​ត្រឹម ៣​ថ្នាក់​តែប៉ុណ្ណោះ គឺ​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៣ ដោយ​មានតែ​បន្ទប់​នៅជាប់​វិហា​វត្ត​មួយ​បន្ទប់​សម្រាប់​បង្រៀន​ថ្នាក់​ទី​៣ ចំណែក​សិស្ស​ថ្នាក់​ទី ០១ និង​ទី​២ បង្រៀន​គួប​បញ្ចូល​គ្នា ដោយ​ខ្វី​រោង​ដាំបាយ​របស់​ព្រះសង្ឃ​នៅក្នុង​វត្ត​បង្រៀន​សិស្ស​ជា​បណ្តោះអាស្ន​ន​សិន ។ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​សិស្ស​ក្នុងនាម​លោក​ជា​នាយក​សាលា បានធ្វើការ​អំពាវនាវ​ដល់​មន្ទីរ​ពាក់ព័ន្ធ និង​បណ្តារ​សប្បុរសជន មេត្តាជួយ​ដល់​ក្មេងៗ​ដែលជា​សិស្ស​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​នេះ​ផង ព្រោះ​ទីតាំង​ក្នុងភូមិ​ព្រៃ​ឃ្មួញ​នេះ​គឺជា​បង្គោល​គ្រឹះ​ព្រំដែន​មួយ​ដ៏​សំខាន់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែលមាន​ប្រជាពលរដ្ឋ​មួយ​ភូមិ​ប្រហែលជា​ជិត ១០០​គ្រួសារ​កំពុង​រស់នៅ​៕ ដោយ​៖ តាកែវ​


spot_img
×