Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​មន្ត្រី​អប់រំ​ប្រជាជន​ឱ្យមាន​ភាព​ស្ងប់ស្ងៀម ជឿជាក់​លើ​វិធានការណ៍​រាជរដ្ឋាភិបាល ខណៈ​ក្រុមប្រឆាំង​ជ្រុលនិយម នៅតែ​ប្រើប្រាស់​បញ្ហា​EBA ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​

spot_img

​ព្រៃវែង​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ការប៉ុនប៉ង​ក្នុង​ចេទនា​អាក្រក់​របស់​ក្រុមប្រឆាំង​ក្រៅច្បាប់​នៅ​មិនទាន់​ចប់​ទេ ដ្បិតថា​ក្រុមប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​នៅតែ​ប្រើប្រាស់​បញ្ហា​EBA ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល និង​គណបក្ស ហើយនឹង​រិះរក​គ្រប់​វិធី​បំផុសបំផុល​កម្មករ និង​ប្រជាពលរដ្ឋ ឱ្យមាន​ការទាមទារ​ត​វ៉ា​នានា ប៉ុនប៉ង​បង្កឱ្យមាន​អស្ថិរភាព​សង្គម ប៉ះ​ពល់​ដល់​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ដូច្នេះ​សម្ដេច​បាន​បាន​ណែនាំ​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ ត្រូវ​ក្ដាប់​សភាពការណ៍ សតិអារម្មណ៍​ប្រជាជន​តាម​មូលដ្ឋាន និង​យកចិត្តទុកដាក់​អប់រំ​ប្រជាជន​ឱ្យមាន​ភាព​ស្ងប់ស្ងៀម ជឿជាក់​លើ​វិធានការណ៍​រាជរដ្ឋាភិបាល និង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី និង​គណបក្ស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ការពារ​សុខសន្តិភាព និង​ស្ថេរភាព​ជាតិ ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​ឈានឆ្ពោះ​ទៅរក​ការរីកចំរើន ពោលគឺ​សាមគ្គីភាព​ជាតិ​នឹង​អាច​ទប់ស្កាត់បាន​ទាំងអស់​រាល់​ការប៉ុនប៉ង​បំផ្លាញ​ជាតិ​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​លើក​ទី​៤២ អាណត្តិ​ទី​V ប្រារព្ធ​នៅ​ខេត្តព្រៃវែង​។​

​សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ខេត្តព្រៃវែង បាន​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្នុងនាម​ថ្នាក់ដឹកនាំ​គណបក្ស​បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ នៃ​ក្រុមការងារ​គណបក្ស គណៈកម្មាធិការ​បក្ស​គ្រប់​ថ្នាក់ ព្រមទាំង​អង្គការ​មហាជន​ទូទាំង​ខេត្ត ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បក្ស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំរើ​ជាតិ និង​ប្រជាជន​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​ក្រឡ​ហោម បាន​មានប្រសាសន៍​គូសបញ្ជាក់​បន្ថែម​អំពី​ស​ភាព​ការណ៍​អន្តរជាតិ និង​តំបន់​, សភាពការណ៍​ក្នុងប្រទេស និង​ទិសដៅ​ការងារ​ជា​អាទិភាព​ក្នុង​ឆ្នាំ​២០២០ បន្ទាប់ពី​អង្គ​ពី​ធី​បាន​ស្ដាប់​របាយការណ៍​ស្ដីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០១៩ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២០, ឯកសារ​ជ​នួ​យ​ស្មារតី​ស្ដីពី​តួនាទី​ភារកិច្ច និង​របៀបរបប​ការងារ​ក្រុមការងារ​គណបក្ស ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន និង​ការតែងតាំង​មុខតំណែង​គណៈ​អភិបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​សេចក្ដីប្រកាស​ស្ដីពី​លទ្ធផល​នៃ​សន្និបាត​គណបក្ស​។​

​ពាក់ព័ន្ធ​នឹង​សភាពការណ៍​អន្តរជាតិ និង​តំបន់ សម្ដេច​បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២០​នេះ ស្ថានការណ៍​ពិភពលោក​នឹង​បន្ត​វិវត្តន៍​យ៉ាង​ស្មុគស្មាញ ប្រកបដោយ​ការផ្លាស់ប្ដូរ​ដ៏​ជ្រាលជ្រៅ ឆាប់រហ័ស និង​ពិបាក​ប៉ាន់ស្មាន​បាន អាស្រ័យ​ដោយ​ការប្រកួតប្រជែង​ដ៏​ស្រួចស្រាល​រវាង​មហាអំណាច គឺ​ក្រុម​ម្ខាង​ការពារ និង​ចង់បាន​ពិភពលោក​ពហុ​ប៉ូល និង​ក្រុម​ម្ខាង​តាំងខ្លួន​ជា​មហាអំណាច​ផ្ដាច់មុខ និង​ការពារ​ពិភពលោក​ឯក​ប៉ូល​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា គឺ​ដោ​យា​សារ​តែ​ជម្លោះ​រវាង​មហាអំណាច​នេះហើយ វា​បានធ្វើឱ្យ​បញ្ហា​ជម្លោះ​នៅតែ​បន្ត​កើតមាន​គ្រប់​តំបន់​ទូទាំង​ពិភពលោក បន្ថែម​ពីលើ​បញ្ហា​នុយក្លេអ៊ែរ ជម្លោះទឹកដី ដែន​កោះ ដែនសមុទ្រ សង្គ្រាមស៊ីវិល អំពើ​ភេ​វរ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ហា​គ្រៀង​ញៀន​ឆ្លងដែន ជនភៀសខ្លួន ការប្រែប្រួល​អាកាសធាតុ និង​ជំងឺឆ្លង ដែលជា​ក្ដីបារម្ភ​របស់​ពិភពលោក​សព្វថ្ងៃនេះ​។​

​ចំពោះ​សភាពការណ៍​ក្នុងប្រទេស សម្ដេច​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា​នៅក្នុង​ឆ្នាំ​២០២៩​កន្លងទៅ ទន្ទឹមនឹង​ភាពស្មុគស្មាញ​នៃ​សភាពការណ៍​ពិភពលោក ក្រុមប្រឆាំង​បាន​បន្ត​រិះរក​គ្រប់​វិធី និង​ឧបាយកល ប៉ុនប៉ង​បង្កឱ្យមាន​ចលាចល​វឹកវរ​ក្នុងសង្គម និង​ការទាមទារ​ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ តាមរយៈ​ការស្នើ​ឱ្យ​សភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​ពី​កម្ពុជា​ជាដើម​។​
​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ទីបំផុត​ការប៉ុនប៉ង​បង្ក​ភាពវឹកវរ និង​ដក​ឱ្យអស់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ក្រុមប្រឆាំង​ក្រៅច្បាប់ បានទទួល​បរាជ័យ ពិសេស​ថ្មីៗ​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ដក​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា តែ​២០​ភាគរយ​ប៉​ណ្ណោះ ដែល​ការសម្រេច​នេះ​ថ្វី​ដ្បិតថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា ប៉ុន្តែ​វា​ក៏​ជា​ឱកាស​នៃ​ការចាប់ផ្ដើម​ពង្រឹង​សេដ្ឋកិច្ចជាតិ​ដោយ​ភាពម្ចាស់ការ​របស់​កម្ពុ​ជា​ដែរ​។​

​យ៉ាងណាក៏ដោយ សម្ដេច​បាន​ទាញ​ចំណាប់​អង្គពិធី​ថា​ការប៉ុនប៉ង​ក្នុង​ចេទនា​អាក្រក់​របស់​ក្រុមប្រឆាំង​ក្រៅច្បាប់​នៅ​មិនទាន់​ចប់​ទេ ដ្បិតថា​ក្រុមប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​នៅតែ​ប្រើប្រាស់​បញ្ហា​EBA ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល និង​គណបក្ស ហើយនឹង​រិះរក​គ្រប់​វិធី​បំផុសបំផុល​កម្មករ និង​ប្រជាពលរដ្ឋ ឱ្យមាន​ការទាមទារ​ត​វ៉ា​នានា ប៉ុនប៉ង​បង្កឱ្យមាន​អស្ថិរភាព​សង្គម ប៉ះ​ពល់​ដល់​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។​
​ដូច្នេះ​សម្ដេច​បាន​បាន​ណែនាំ​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ ត្រូវ​ក្ដាប់​សភាពការណ៍ សតិអារម្មណ៍​ប្រជាជន​តាម​មូលដ្ឋាន និង​យកចិត្តទុកដាក់​អប់រំ​ប្រជាជន​ឱ្យមាន​ភាព​ស្ងប់ស្ងៀម ជឿជាក់​លើ​វិធានការណ៍​រាជរដ្ឋាភិបាល និង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី និង​គណបក្ស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ការពារ​សុខសន្តិភាព និង​ស្ថេរភាព​ជាតិ ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​ឈានឆ្ពោះ​ទៅរក​ការរីកចំរើន ពោលគឺ​សាមគ្គីភាព​ជាតិ​នឹង​អាច​ទប់ស្កាត់បាន​ទាំងអស់​រាល់​ការប៉ុនប៉ង​បំផ្លាញ​ជាតិ​។​

​បន្ទាប់មក​សម្ដេច​ក្រឡា​ហោម ស ខេង បាន​បន្ត​មានប្រសាសន៍​អំពី​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ក្នុងនោះ​រួមមាន ការងារ​ជា​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ទិសដៅ​ការងារ​របស់​គណបក្ស​។ អំពី​ការងារ​ជា​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្ដេច​បាន​គូសបញ្ជាក់​អំពី​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ការលើកកម្ពស់​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ របៀបរបប​ការងារ​របស់​រដ្ឋបាល​គ្រប់​ថ្នាក់ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​។​

​ចំពោះ​ទិសដៅ​ការងារ​គណបក្ស សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា​នៅ​ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការពង្រឹង និង​ពង្រីក​កម្លាំង​នយោបាយ​នៅ​មូលដ្ឋាន ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបាន​ពី​ចំងាយ​ក្នុង​ការឈាន​ឆ្ពោះទៅ​បន្ត​ពង្រឹង​ប្រៀប​ឈ្នះ​ក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ហើយ​ដើម្បី​ពង្រឹង​ការងារ​នេះ សម្ដេច​បានផ្ដល់​អន​សាសន៍​ណែនាំ​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត​ដល់​ក្រុមការងារ និង​គណបក្ស​ខេត្តព្រៃវែង​។​

​មុននឹង​បញ្ចប់​សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រម​ការងារ​គណបក្ស​ខេត្តព្រៃវែង បាន​មានប្រសាសន៍ថា​ផ្អែកលើ​ការងារ​អាទិភាព ដូច​បាន​គូសបញ្ជាក់ សម្ដេច​សង្ឃឹម​ជឿជាក់ថា​ថ្នាក់ដឹកនាំ​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់​ខេត្តព្រៃវែង នឹង​បន្ត​ពង្រឹង​ការប្ដេជ្ញាចិត្ត​អនុវត្ត​ឱ្យបាន​សម្រេចបាន​នូវ​សមិទ្ធផល​កាន់តែ​ល្អប្រសើរ ទាំង​ការងារ​គណបក្ស និង​ការងារ​ដ្ឋ ដើម្បី​លើកកម្ពស់​តួនាទី​ដឹកនាំ​គ្រប់គ្រង​ប្រទេសជាតិ​របស់​គណបក្ស​ស​ម្រា​ប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​នៃ​ជាតិ និង​ប្រជាជន​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×