Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ ត្រូវ​ម៉ាឡេស៊ី រកឃើញ​ជំងឺ​ខូ​វីត​១៩ ក្រោយ​ចាក​ចេញពី​នាវា WESTERDAM

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា ស្នើ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ពិនិត្យឡើងវិញ​ចំពោះ​លទ្ធផល​ធ្វើតេស្ដ​ថា​រកឃើញ​វីរុស​កូ​រ៉ូ​ណា​ថ្មី​Covid-19 លើ​ជនជាតិ​អាមេរិកាំង​ម្នាក់ ក្រោយពី​បាន​ចាក​ចេញពី​នាវា​ខ្នាត​ធំ ដែល​ចូល​សំចត​នៅ​កម្ពុជា ហើយ​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ម៉ាឡេស៊ី​។​

​ហើយ​ម៉ាឡេស៊ី បានធ្វើ​តេស្ត​២​លើក ទទួលបាន​លទ្ធផល​វិជ្ជមាន​។​ក្រោយ​តែ​ពី​ពិនិត្យ​រក់ឃើញ​ទេសចរ​អា​មេ​រិច​កាំ​ង​អាយុ​៨៣​ឆ្នាំ​ម្នាក់​ក្នុងចំណោម​ទេសចរ​បរ​ទេស​១៤៥​នាក់​ទៅ​ពី​កប៉ាល់​Westerdam​ឡើង​នៅ​កម្ពុ​ជាមាន​កើត​ជំ​ងឹ​Covid-19 មក ស្រាប់តែ​ថ្ងៃនេះ ម៉ាឡេស៊ី បិទ​លែង​ឲ្យ​ទេសចរ​បរទេស​ផ្សេងទៀត​ឡើង​ពី​កប៉ាល់​នោះ​ចូលទៅ​ប្រទេស​ខ្លួន​ទាំងស្រុង​តែម្តង​។​ជាមួយគ្នា​នោះ​ថែមទាំង​លុបចោល​ជើងហោះហើរ​ពិសេស​អា​មេ​រិច​ដែល​មក​ទទួល​ទេសចរ​ខ្លួន​ទៀតផង​។​
​នាយករដ្ឋមន្ត្រី​ម៉ា​ឡេ លោក​មហា​ធៀរ នរណាៗ​ក៏​ដឹង​ដែរ​ថា គាត់​មិន​ចូលចិត្ត​អា​មេ​រិច​«​ម៉ា​តាក់​ម៉ា​តិច​»​ឡើយ​? ករណី​ខាងលើ​ជា​ឧទាហរណ៍​។​

​ម៉ាឡេស៊ី​អត់​ឲ្យ​ទេសចរ​ចេញពី​កប៉ាល់​នៅ​កម្ពុជា​ចូល​ប្រទេស​គាត់​ទៀត​ទេ​?

​នៅ​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​កម្ពុជា បានចេញ​សេចក្តីប្រកាស​ផ្លូវការ​មួយ ស្តីពី​ករណី​អាជ្ញាធរ​ម៉ាឡេស៊ី​រកឃើញ​លើ​ស្ត្រី​ម្នាក់ ជនជាតិ​អាមេរិកាំង បាន​ចាក​ចេញពី​នាវា WESTERDAM ដែល​បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា​។​
​ករណីនេះ​ក្រសួងសុខាភិបាល​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នេះ​ឲ្យ​មាន​ភាព​សុក្រឹត​ឡើងវិញ​។​

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណីនេះ​មុន​ការចាកចេញ​របស់​បុគ្គ​ល​រូបនេះ ក៏ដូចជា​អ្នកទេសចរ​ដទៃទៀត​ពី​នាវា​ខ្នាត​ធំ WESTERDAM ក្រសួងសុខាភិបាល បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ និង​បានធ្វើការ​ជា​មួ​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​អង្គការ USCDC របស់​អាមេរិក ហើយ​យើង​បាន​អនុវត្តតាម​ស្តង់ដា​បច្ចេកទេស និង​និយ័តកម្ម​សុខភាព​អន្តរជាតិ​ឆ្នាំ​២០០៥ (HR2005) របស់​អង្គការ​សុខភាព​ពិភពលោក​។​
​ចំពោះ​ករណី​ដែល​បានប្រកាស​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី នូវ​ភាព​វិជ្ជមាន Covid-19 នៅ​ប្រទេស​ម៉ាឡេស៊ី​ខាងលើនេះ ក្រ​សូង​សុខាភិបាល​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នេះ​ឲ្យ​មាន​ភាព​សុក្រឹត​ឡើងវិញ​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ផ្ញើលិខិត​ផ្លូវការ​របស់​ខ្លួន​រួចហើយ​ទៅកាន់ លោក Dzulkefly Ahmad រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី ត្រួតពិនិត្យ​ឡើងវិញ​យ៉ាង​ហ្មត់ចត់ លើ​ករណី​ស្ត្រី​អាមេរិក​ម្នាក់ ដែល​ប្រទេស​នេះ​រកឃើញថា​មាន​ជំងឺ COVID-19 ក្រោយពី​បាន​ចាក​ចេញពី​នាវា​ខ្នាត​យក្ស Westerdam ចូល​ចត​នៅ​កម្ពុជា​។​
​ការដាក់​លិខិតផ្លូវការ​របស់លោក ម៉ម ប៊ុនហេង ធ្វើឡើង​តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ​របស់​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×