Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្សាភ្ជាប់​ខ្លួន​ជាមួយនឹង​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ លោក​ប្រធាន​ក្រុមការងារ​គណបក្ស មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​គូស បញ្ជាក់​អំពី​ការវិវឌ្ឍ​ថ្មីៗ​នៃ​សភាពការណ៍​លើ​ពិភពលោក និង​ក្នុង​តំបន់ ក៏ដូចជា​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា​ផងដែរ​។

​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២០ លោក សាយ សំ​អាល់​
​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​
​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​ជា​អធិបតី​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​
​ប្រជាជន​កម្ពុជា​លើក​ទី​៤២ អាណត្តិ​ទី V ជូន​សមាជិក សមាជិកា​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​ជ្រាប​និង​ផ្សព្វផ្សាយ​បន្ត​ដល់​សមាជិក​គណបក្ស​នៅតាម​មូលដ្ឋាន​។​

​លោក​សាយ សំ​អាល់ បានលើកឡើង​ពី​សមិទ្ធផល​ដែល​គណបក្ស​សម្រេចបាន​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​សង្កត់ធ្ងន់ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកាន់​ជំហរ​ច្បាស់លាស់​ដាច់ខាត គឺ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ការពារ​ឯករាជ​ភាព អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្តិភាព និង​ការអភិវឌ្ឍ​ដោយ​មិន​ចុះ​ញ៉ម​ចំពោះ​ការគំរាមកំហែង ការដាក់​សម្ពាធ និង​ទណ្ឌកម្ម​ពី​ខាងក្រៅ​ឡើយ​។ កម្ពុជា​ត្រៀមលក្ខណៈ​ម្ចាស់ការ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​ក្រោម​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​រឹងមាំ ដើម្បី​ទប់ទល់ និង​ដោះស្រាយ​រាល់​បញ្ហា​នានា​ដែល​កើតឡើង​ជាយថាហេតុ​។​

​ដោយ​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​រហូតដល់ ៨៣,០២% ដែល​ក្នុងនោះ​ជាង ៧០%​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​ប្រទេស លោក​សំ​អាល់ បាន​មានប្រសាសន៍ថា​៖
«​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្សាភ្ជាប់​ខ្លួន​ជាមួយនឹង​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ ស្មោះស្ម័គ្រ​បម្រើ​ប្រជាជ​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត និង​បញ្ញា​ស្មារតី​ប្រកបដោយ​ឆន្ទៈ​មោះមុត​ក្នុងការ​អនុវត្ត​ការកែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក និង​គ្រប់​វិស័យ​ទាំងអស់​ដើម្បី​ឆ្លើយតប​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

​លោក សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា​៖ «​យើងខ្ញុំ​មក​ខេត្ត​ព្រះសីហនុ​នេះ​ដើម្បី​ជួយ​ដោះស្រាយ​ក្តីកង្វល់រ​បស់បង​ប្រជាពលរដ្ឋ​ឱ្យអស់​លទ្ធភាព​ព្រោះ​យើងខ្ញុំ​ជា​អ្នកបម្រើ​បងប្អូន​ប្រជាពលរដ្ឋ និង​ចូលរួម​កសាង​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ប៉ូល​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​សម្រាប់​កម្ពុជា​»​។

​ជាមួយគ្នានេះដែរ លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណ​ប​ក្សុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​គូសបញ្ជាក់ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​លើកកម្ពស់​ភាពជា​ម្ចាស់​លើ​ជោគវាសនា​របស់​ប្រទេសជាតិ និង​លើក​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ព្រមទាំង​ធានា​រក្សា​ឱ្យបាន​ក្នុង​គ្រប់​កាលៈទេសៈ​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង​ជា​ពិ​េ​សស​ជំនឿ​ទុកចិត្ត និង​ការគាំទ្រ​ពី​សំណាក់ ប្រជាជន ដែលជា​មូលដ្ឋាន​សម្រាប់​ការដឹកនាំ​យូរអង្វែង​ទៅមុខ​របស់​គណបក្ស​៕​ដោយ​៖​កូ​ឡាប​


spot_img
×