Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​បុក​គ្រឿងចក្រ​ឈូស​ដី នៅ​ខេត្តបន្ទាយមានជ័យ របួសធ្ងន់​ម្នាក់

spot_img

​បន្ទាយមានជ័យ ៖ មាន​មនុស្សម្នា​ក់បាន​រង​បួស​ធ្ងន់ ខណៈដែល​រថភ្លើង​បុក​ជាមួយ​គ្រឿងចក្រ​ឈូសឆាយដី ។​

​ហេតុការណ៍​នៃ​ការបុក​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៥៥ នាទី​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ ឆ្នាំ​២០២០​ចំនុចប្រសព្វ​ផ្លូវជាតិ​វាង​ក្រុង​និង​កំណាត់​ផ្លូវដែក មុខ​រោង​ម៉ាស៊ីនកិនស្រូវ​ឥណ្ឌា ស្ថិតក្នុង​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​មុនពេល​កើតហេតុ រថភ្លើង​បានធ្វើ​ដំណើរ ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ មាន​គ្រឿងចក្រ​កំពុង​ឈូស​ដី​(​សា​សើ​) បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង បណ្តាល​ឲ្យ​រថភ្លើង​បុក​ពេញទំហឹង​ក្រឡាប់ គ្រឿងចក្រ​សង្កត់​លើ​អ្នកបើកបរ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា អ្នករងគ្រោះ​ក្នុង​ហេតុការណ៍​បុក​នោះ​មានឈ្មោះ រឿង វាសនា ភេ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​កំពង់ធំ ខេត្តកំពង់ធំ ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន នា​ស្រុក​មង្គល​បូរី ។​ចំណែក​គ្រឿងចក្រ​ឈូស​ដី​និង​រថភ្លើង​រង​នូវ​ការខូចខាត​ធ្ងន់​ទាំង​២​គ្រឿង ។​

​បង្កឡើង​ដោយ​គ្រឿងចក្រ​ឈូស​ដី​(​សា​សើ​) បើក​បំពាន​រំលោភសិទ្ធិ​អាទិភាព​របស់​ផ្លូវ​រថភ្លើង​។​

​ករណីនេះ ភាគី​តំណាង​ក្រុមហ៊ុន​ទាំងសងខាង​បាន​សម្របសម្រួល​ដោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ ដើម្បី​បញ្ចប់រឿង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×