Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ចំណុច​អំពី​ស​ត្វព​ង្រូល​

spot_img

ភ្នំពេញ៖ ថ្ងៃទី១​៦​កុ​ម្ភៈនេះជា ទិវាសត្វពង្រូលអន្ត​រ​ជាតិ តោះយើងមកស្គា​ល់ពី​​ស​ត្វព​ង្រូល​ទាំ​ង​អ​ស់គ្នា។ ទាំងនេះគឺ ៥ចំណុចអំពីសត្វព​​ង្រូល​ ។

ពង្រូលគឺជាថនិកសត្វដែលត្រូវបាន​គេ​ជួញ​ដូរច្រើនបំផុតក្នុងពិភព​លោ​ក។ មានសត្វពង្រូលចំនួន៨ប្រ​ភេ​ទក្នុ​ង​ពិភ​ព​លោ​ក ​ហើយទាំង៨ប្រភេទនេះត្រូវ​បា​ន​ចាត់ចូលក្នុងបញ្ជីក្រហមរ​ប​ស់អ​​ង្គការ IUCN ថាជាប្រភេទដែល​​រង​ការ​គំ​រា​មកំ​ហែង​។​

ក្នុងប្រទេសចិន និងវៀត​ណា​ម ពង្រូលត្រូវបានគំរាមកំហែង​ដោ​យកា​រប​របាញ់ និងការជួញដូរ​សាច់ និងស្រការបស់វា​ ​ដោយគេជឿថាវាគឺជាថ្នាំពិសេ​ស​។​

អង្គការ WWF បាននឹងកំពុង​ធ្វើ​កិច្ចការងារជំរុញឲ្យច្បា​ប់​ និងការអនុវត្តច្បាប់ធានាថាប​ទ​ឧ​ក្រិដ្ឋសត្វព្រៃនឹងត្រូវបានផ្តន្ទាទោ​ស​ ​ហើយអ្នកដែលត្រូវចាប់​គឺ​អ្នក​ដែល​ប្រព្រឹ​ត្តិ​ប​ទ​ល្មើស មិនមែនសត្វពង្រូលដ៏គួរឲ្យស្រឡាញ់នេះទេ។


១ ពង្រូល

ពង្រូ​លជាថនិកសត្វដ៏ស្លូត​ ហើយពូកែអៀន​។ វាមានត្រចៀកតូ​ច មានស្បែកនិង​ស្រ​កា​ក្រា​ស់​ ដោយស្រកានេះគ្របដណ្តប់​ពេ​ញដ​ងខ្លួ​នទាំ​ង​មូល។ ពង្រូលមានចលនាយឺ​ត​ៗ និងពត់ពេនក្នុង​កា​រ​វា​រចុះឡើ​ង ​ហើយពូកែឡើងដើម​ឈើ​ ដោយប្រើជើងទាំងបួ​ន​ និងជំនួយពីកន្ទុយ​រ​បស់វា។ ពង្រូលញីបង្កើត​កូ​នម្ត​ង​បា​ន ១ក្បាល ជួនកាល២​ក្បាល ដោយពពោះរយៈពេល២ ទៅ៣ខែ។ កូនរស់នៅជាមួយមេដោ​យ​តោង​ជាប់នឹងកន្ទុយពេលមេរបស់​វា​បម្លា​ស់​ទី​។


២ ពង្រូលញ៊ាំចំណីអី?

ព​ង្រូលមិនមាន​ធ្មេ​ញទេ ប៉ុន្តែមានអណ្តាលស្អិត​ ​ងាយក្នុងការ​ចា​ប់​ចំណី ដោយអាចលៀនចេញម​ក​ក្រៅ​បាន​​​រ​ហូត​ស​ល់ ២៥សង់ទីម៉ែត្រ ហើយ​ចំណីសំខាន់របស់វាគឺសត្វ​ល្អិ​ត ដូចជា ស្រមោច សង្អារ អងក្រង ដុកឌឿ និងកណ្តៀរជាដើ​ម​។ ពង្រូលជាសត្វរក​ស៊ី​លើ​ដី ឬក្នុងរន្ធឈើ ពេលថ្ងៃវាដេកក្នុ​ង​រ​ន្ធ​ដី។​


៣ ពង្រូល ជាថនិកសត្វដែលត្រូ​វ​គេ​ជួញដូរច្រើនបំផុតក្នុងពិភព​លោ​​ក

សាច់ និងស្រការបស់សត្វពង្រូល​គឺ​ពេញនិយមក្នុងទីផ្សារសាច់​ស​ត្វ​ព្រៃ​ ​ដោយគេយល់ថាវាជាថ្នាំបុរា​ណ​អា​ចព្យា​បា​ល​ជំំងឺជាច្រើនដូចជាជំងឺហឺត​ ​រហូតដល់ឈឺសន្លាក់​ឆ្អឹ​ង និងរលាក​ស​ន្លា​ក់។​

៤ ពង្រូល កំពុងរងគ្រោះថ្នា​ក់​

នៅពេលដែលវាជួបឧ​ប​សគ្គ វាតែងតែរ​មូ​ល​ខ្លួ​ន ដោយយកកន្ទុយរុំព័ន្ធជុំ​វិ​ញខ្លួ​នដូចបាល់ដើម្បី​កា​រពា​រ​ខ្លួនពីការយាយី​ពីស​ត្វ​នានា តែទោះជាយ៉ាងនេះក៏ដោយ​ ​ក៏​វានៅតែមិនអាចការពារខ្លួនពី​អ្ន​កប​របា​ញ់បា​ន​ឡើយ។ សត្វពង្រូលក្នុងពិភពលោក​មា​នចំ​នួ​ន៨ ហើយទាំង៨ប្រ​ភេ​ទ​នេះ ត្រូវបានចាត់ចូលក្នុងប​ញ្ជី​ក្រហ​មរ​បស់​អ​ង្គ​ការ IUCN ដោយ៣ប្រភេទ ត្រូវបានស្ថិតក្នុងប្រភេទ​ស​ត្វ​ជិ​ត​ផុ​តពូ​ជ​។​


៥. យើងអាចជួយសត្វពង្រូល​បា​ន!​

ពង្រូលជា គឺជាសត្វគួរឱ្យស្រ​ឡាញ់​ហើយវាមិនបង្កគ្រោះថ្នាក់នោះទេ។​ ​អង្គការ WWF បាននិងកំពុ​ង​ធ្វើកា​រទាក់ទងនឹងការអភិរ​ក្ស​ស​ត្វ​ព្រៃរបស់យើងគ្រប់ប្រភេ​ទ​ ​បូករួមនឹងសត្វពង្រូល​ផ​ង​ដែរ។ ក្នុងនោះក្រោមការសហការ​ជា​មួយ​ដៃគូពាក់ព័ន្ធមានមន្ទីរប​រិ​ស្ថា​ន​ខេត្ត ឧទ្យានុរក្សមកពី​ក្រ​សួ​ង​បរិស្ថាន ក្រុមការងា​រ​អនុ​វ​ត្តច្បាប់ និងសត្តរក្សរបស់យើ​ង​តែង​តែធ្វើ​កា​រល្បាតជាប្រចាំ ដើម្បីដោះអន្ទាក់ ផាកពិន័យ និងអប់​រំ​ណែ​នាំ ​ធ្វើយ៉ាងណាអាចរក្សាការពា​រ​ធ​នធានសត្វព្រៃរបស់​យើ​ង ឲ្យនៅគង់វង្ស។ យើងទាំងអស់គ្នា ​អា​ចចូលរួមអភិរក្សសត្វដ៏​គួរ​ឲ្យស្រឡាញ់របស់យើងជាមួយអង្គកា​រ​WWF ដោយចាប់ផ្តើមពីការមិនបរិ​ភោ​គ​ មិនទិញ មិនប្រើប្រាស់សាច់ស​ត្វ​ព្រៃ​ក្នុង​ទ​ម្រង់​ណា​ក៏​ដោយ ហើយប្រសិនបើលោកអ្នកឃើ​ញ​ប​ទ​ល្មើ​សស​ត្វព្រៃ សូមទូរស័ព្ទមក​យើ​ង​“ លេខទូរស័ព្ទ ០៦៨ ៧៥១ ២១២ / ០៦៩ ៧២៨ ៧២៨ ៧២៧” (សម្រាប់ខេត្តមណ្ឌលគិរី​)​៕ ដោយ៖កូឡាប

spot_img
×