Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រ​ជុំ​បូ​កសរុប ការងា​រ​រ​បស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើ​ម្បី​ស្ត្រី​

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រ​ក​ម្ពុ​ជា អញ្ជើញជាអធិបតីភាពដ៏ខ្ព​ង់​ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផ​ល​ការ​ងារឆ្នាំ​២​០​១​៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០​ ​របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ​ដើ​ម្បីស្ត្រី” ដែលធ្វើឡើងនៅវិមានស​ន្តិ​ភា​ព​។

“ក្រុម​ប្រឹក្សាជា​តិ​​កម្ពុជា ដើម្បីស្ត្រី” មានព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិ​ត្តិ​យ​ស ​និងមានសម្តេច​តេ​ជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយ​ស​។ ចាប់តាំងពីឆ្នាំ២​០​០​៦មក ថ្នាក់ដឹកនាំនៃ “ក្រុមប្រឹក្សាជាតិកម្ពុ​ជា​ ដើម្បីស្រ្តី” ដែលមានលោកស្រី​​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនា​រី​ជា​ប្រ​ធាន​ តែងតែបើកកិច្ចប្រជុំជា​ទៀ​ង​ទាត់​រៀង​រាល់​មួ​យ​ឆ្នាំ​ម្តង ក្រោមអធិបតីភាព​ស​ម្តេច​តេ​ជោ​ ហ៊ុន សែន។

កិច្ចប្រជុំធ្វើឡើងដើ​ម្បី​តាម​ដាន និងត្រួតពិនិត្យរាល់សកម្ម​ភា​ព​កា​រ​ងារ និងការអនុវត្តរាល់អ​នុ​សាស​ន៍​លើកា​រ​ងារ​មួ​យចំនួ​ន​រ​ប​ស់​ “ក្រុមប្រឹក្សាជាតិក​ម្ពុ​ជា ដើម្បីស្ត្រី” ក្នុងការចូលរួមចំ​ណែ​កជា​មួយរា​ជរ​ដ្ឋា​ភិ​បាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភា​ព​ឋា​នៈតួ​នាទី​ ពិសេសការចូលរួមដោះ​​ស្រាយ​រា​ល់កា​រ​ងារជាអា​ទិភា​ព​នានា​រ​ប​ស់​ស្ត្រី៕​ដោយ៖កូឡាប

 

spot_img
×