Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សដែលបាត់ប​ង់​ជី​វិត ដោយសារវីរុសកូ​រ៉ូ​ណា​ថ្មី​ ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់​ ​១.៧៧០នាក់

spot_img

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃចន្ទ​ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់ប​ង់​ជី​វិត ដោយសារវីរុសកូ​រ៉ូ​ណា​ថ្មី​ ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់​ ​១.៧៧០នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើ​ន​ដ​ល់​ជា​ង ៧០.០០០នាក់។ នេះបើតាមការផ្សាយរបស់​អ្ន​​កនាំពាក្យរាជរដ្ឋា​ភិ​បាល​ នៅថ្ងៃទី១​៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលកម្ពុជាសូមធ្វើ​កា​រអំ​ពា​វនាវ ដល់ប្រជាជនកម្ពុជាកុំឲ្យមានការភ័យខ្លា​ច ហើយប្រជាជនគ្រប់រូប​ត្រូ​វប​ន្តអ​នុ​វត្តន៍ នូវវិធានការការពា​​រខ្លួ​នសំ​ខាន់​ៗ​ ដោយការប្រកាន់ខ្ជាប់នូវការរស់​​នៅ ដោយមានអនាម័យនិងជៀ​ស​វាង​ប៉ះពា​ល់​ ជិតស្និទ្ធជាមួយអ្ន​កជំងឺផ្លូវដង្ហើមឬអ្នក​ជំំងឺដែលសង្ស័យ។​

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល​ ​អះអាង ការវាយតម្លៃទៅលើហានិភ័យ​នៃ​ការឆ្លងមេរោគកូ​រ៉ូ​ណា​ តាមរយៈអ្នកធ្វើដំ​​ណើរតា​ម​នាវា Westerdam មានកម្រិតទាប​។​

លោកបញ្ជាក់ថាមានកម្រិតទាប ​ព្រោះ​ភ្ញៀ​វទេ​សច​រ​ណ៍ឆ្លងធ្វើដំណើរកាត់ចិ​នដី​គោក ហុងកុង ឬម៉ាកែវ ឬប៉ះពាល់ជាមួយករណី​ ​សង្ស័​យ​ ​គឺមិនត្រូវបានអនុញ្ញា​តឡើងជិះលើកប៉ាល់​នោះ​ឡើ​ង។ ដោយក្នុងនោះទម្រង់បែបបទប្រកាស់​ពី​សុ​ខភា​ព ដែលប្រមូលពីអ្នក​ដំ​ណើ​រ​គឺ ​មិនត្រូវបានរក​ឃើ​ញ​ថាមាន​អ្នក​ឈឺ​ផ្សេ​ងទៀ​ត​ទេ​។

សម្រាប់ព័ត៌មា​នថា មានការហាមឃាត់អ្នកដំណើរដែល​នៅស​ល់​ មិនឲ្យចាក់ចេញពីនាវានោះ​ គឺលោកសុំបញ្ជាក់ថាគ្មាន​កា​រ​ ហាមឃាត់អ្វីទាំ​ង​អស់ ពីព្រោះយើងត្រូវធ្វើការពិនិ​ត្យ​ជាក់​លាក់មុ​ន​ពេ​លអ​នុ​ញ្ញា​ត ទាំងអ្នកដំណើរ ទាំងនាវិក។ ដោយ​អ្ន​កដំណើរ២០០នាក់​ជា​ង នោះពួកគេអាចធ្វើការដើរកម្សាន្តបា​ននៅក្នុងទីក្រុងព្រះ​សី​ហ​នុ​ ប្រសិនបើត្រូវបានពិនិត្យ​សុ​ខ​ភាព ដោយហ្មត់ចត់មើលឃើញថាគ្មានប​ញ្ហា​អ្វី​៕ដោយ៖កូឡាប

spot_img
×