Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស COVID-19៖ អ្នកស្លាប់កើន​ដ​ល់ ១.៧៧៥ ខណៈអ្នកឆ្លងមា​ន​លើ​ស ៧១.០០០

spot_img

ចំនួនអ្នកស្លាប់ដោយសារវីរុស​កូ​រ៉ូ​ណា ឬ COVID-19 បានកើនដល់ចំនួន ​១.៧៧៥នាក់ហើយនៅថ្ងៃច័ន្ទ​​នេះ ​ក្រោយពេលមានអ្នកស្លា​ប់​ថ្មី​ចំនួន ១០៥នាក់នៅក្នុង​​ប្រ​ទេស​ចិ​ន។

អ្នកឆ្លងវីរុសមរណៈនេះ បានកើនលើស ៧១.​០០០ករណី។ វីរុសដ៏កាចសាហាវនេះបានចា​ប់​ផ្ទុះឡើ​ងដំបូ​ងនៅ​ក្នុ​ង​ខែធ្នូ នៅខេត្ត​ហូ​បេ មុនពេលវាបានរា​ត​ត្បា​តទៅ​កាន់​ប្រទេ​ស​ជា​ង ២០ទូទាំងពិភព​លោ​ក។​

បច្ចុប្បន្នអាជ្ញាធរចិនបានដាក់ប្រ​ជា​ជ​ន​ចំនួន ៥៦លាននាក់នៅក្នុងខេត្តហូបេ​ ​និងទីក្រុង វូហាន ឲ្យនៅដាច់ដោយឡែកពីគេ ​ក្នុ​ងគោលបំណងដើម្បីគ្រប់គ្រងការរីករាល​​ដាល​រប​ស់​វី​រុ​ស​។

សូមបញ្ជាក់ថា អ្នកជំនាញពិភព​លោ​កបា​នធ្វើ​កា​រជួបប្រជុំគ្នា​នៅ​ក្នុង​ប្រទេ​ស​ចិន ដើម្បីធ្វើការពិភាក្សាគ្នា​អំ​ពី​វី​រុស COVID-19៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×