Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់សិស្សសាលា២នាក់ ឆក់ទូរស័ព្ទ​

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាល​ខ​ណ្ឌបឹ​ងកេ​ងកង បានឲ្យដឹងថា ការបង្ក្រាបករណីលួចមាន​ស្ថា​នទ​ម្ងន់​ទោស (ឆក់ទូរស័ព្ទ​) ដែលជនសង្ស័យមានគ្នាចំ​នួ​ន 03 នាក់ នៅចំណុច មុខផ្ទះលេខ 60 ផ្លូវ 199 ក្រុម40 ភូមិ 4 សង្កាត់ទួលស្វាយ​ព្រៃ​1 ខណ្ឌបឹងកេង​​កង​ រា​ជ​ធានីភ្នំពេញ ។

នៅថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង០៤:​៤​០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយ​ព្រៃ​ទី​១ ចាប់បានជនសង្ស័យចំនួ​ន​0​2​នាក់ នៅចំណុចមុខផ្ទះលេខ ​6​0 ផ្លូវ199 ក្រុម40 ភូមិ5 សង្កាត់ទួលស្វាយ​ព្រៃ​1 ខណ្ឌបឹងកេងកង​ ​រាជធានីភ្នំពេ​ញ ។

ជនសង្ស័យចំនួន02នា​ក់: 1- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទ ប្រុស អាយុ 16 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវ 202 សង្កាត់ ទឹកល្អក់ទី3 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ សិស្ស ។ 2- ឈ្មោះ បូ ពុទិ្ធរ៉ូ ភេទ ប្រុស អាយុ 14 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ291 ផ្លូវ2​45 សង្កាត់ ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ: សិស្ស ។ វត្ថុតាងចាប់យកម៉ូតូ​ ​02 គ្រឿង ម៉ាក ស្កូបពី ពណ៌ ស ស៊េរី 202​0 ពាក់​ផ្លាកលេខ ភ្នំពេញ 1HL 1286 លេខតួ+ លេខម៉ាស៊ីន 8170376 និងម៉ាក ស្កូបពី ពណ៌ ស ឆ្នាំ 2020 ពាក់ផ្លាក់​លេខ ភ្នំពេញ 1 HW 1150 លេខតួ+ លេខម៉ាស៊ីន 8166617 ។ ( ជារប​ស់​ជនស​ង្ស័​យ​) ។

សម្ភារបាត់បង់ទូរស័ព្ទ ចំនួន 01 គ្រឿង ម៉ាកoppo F11 ពណ៌ខ្មៅ ប្រើស៊ីមលេខ 017668995 ។ ( របស់ជន​រ​ង​គ្រោះ​ ) ។

ជនរងគ្រោះឈ្មោះ ស៊ីម វុធ ភេទប្រុស អាយុ56ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ 682 ផ្លូវ ជាតិលេខ 2 ភូមទួរការ សង្កាត់ ចាក់អង្រែរ ខណ្ឌមានជ័យ មុខរបរ សន្ដិសុខ។

បច្ចុប្បន្ន ជនសង្ស័យទាំង​ 02 នាក់ ខាងលើ រួមនិងវត្ថុតាង ( ម៉ូតូធ្វើសកម្ម​ភា​ព ​) បានបញ្ជូនទៅអធិការដ្ឋានន​​គរ​បា​ល​ខ​ណ្ឌ
បឹងកេងកង ដើម្បីធ្វើការសាកសួរប​ន្ដ​ និងចាត់តាមនីតិវិធីច្បាប់​ ​៕ដោយ៖កូឡាប

spot_img
×