Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកៗ, នាវាទេសចរណ៍​បរទេ​សមួ​យគ្រឿង​ឈ្មោះ​ MS World Dream ចូលចតនៅក្រុងព្រះសី​ហ​នុ ប៉ុន្តែអត់មានភ្ញៀ​វទេស​ចរ​សូម្បី​តែម្នា​ក់​

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍​ច្រ​កទ្វារ​អ​ន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងដា ព្រឹកនេះ មានកប៉ា​ល​ទេស​ចរ​ណ៍ប​រ​ទេ​ស​មួ​យ​គ្រឿង​ទៀ​ត ឈ្មោះ MS World Dream មានសញ្ជាតិ Baha​mas បានចូលមកឈប់សំចត នៅក្នុង​សមុ​​ទ្រខាងមុខកំពង់ផែក្រុងព្រះ​សី​ហ​នុ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

មន្ត្រីស​មត្ថកិច្ច​នៅកំ​ព​ង់​ផែឲ្យដឹងថា នៅលើនាវានេះ មិនមានអ្នកទេសចរទេ​ គឺមានតែកងនាវិកចំ​នួ​ន​៣៦នា​ក់​តែ​ប៉ុ​ណ្ណោះ​។​ ហើយថានាវានេះ អា​ជ្ញា​ធរមិ​នទា​ន់​អ​​នុញ្ញា​ត​ឲ្យចូលចតនៅចំណតកំពងផែនៅឡើ​យ​ ដោយរង់ចាំរហូតដល់​ក្រុ​មគ្រូ​ពេ​ទ្យក​ម្ពុ​ជា ​មកយកសំណាក​ពី​ក​ងនាវិ​កទាំ​ង៣​៦​នាក់ ទៅពិនិត្យផ្ទៀងផ្ទាត់នៅវិ​ទ្យា​ស្ថា​ន​ប៉ាស្ទ័រ ដើម្បីរកមេរោគ​ Covid-19 ជាមុនសិន មុ​ន​នឹងអនុញ្ញាតឲ្យឡើងលើដី​គោ​ក​។

មន្ត្រីនគរបាលប​ញ្ជាក់ថា ប្រសិនបើការវិភាគតាម​វេ​ជ្ជសា​ស្ត្រជា​ក់​លា​ក់ បញ្ជាក់ថា អវិជ្ជមាន គ្មានសញ្ញាសង្ស័យពី​មេ​រោ​គ​ ទើបអាជ្ញាធរអនុញ្ញា​ត​ឲ្យចូលចតដល់ចំណត​កំ​ព​ង់ផែ​ថ្ម​៕ដោយ៖ដែនសីមា

spot_img
×