Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ គំរាមឈប់ ចែកព័ត៌មានស៊ើប​ការណ៍ ដល់ប្រទេសណាដែលប្រើប្រាស់​ប្រ​ព័​ន្ធ 5G របស់ Huawei

spot_img

ឯកអគ្គរដ្ឋទូតអាមេរិ​ច​ប្រចាំប្រ​ទេស​អា​ឡឺម៉ង បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ​ប្រ​ធានាធិបតី ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ការ​ចែ​ករំ​លែក​ព័ត៌មានស៊ើបការណ៍សម្ងាត់​ជា​មួយ​ប្រទេ​សណា ដែលជ្រើសរើសប្រើប្រព័ន្ធ ​5​G របស់ក្រុមហ៊ុនយ​ក្ស​ចិ​ន Huawei។

ទីក្រុងវ៉ាស៊ីនបានកំពុងដាក់សម្ពាធលើប្រទេ​ស​ស​ម្ព័ន្ធ​មិ​ត្ត ដើម្បីឲ្យប្រទេសទាំងនោះប​ង់​ចោ​ល​ប្រព័​ន្ធ 5G ដោយលើកហេតុ​ផ​ល​ថា​ វានឹងគំរាមកំ​ហែ​ងដ​ល់ស​ន្តិសុខជា​តិ​។

ឯកអគ្គរដ្ឋទូត Richard Grenell បាននិយាយថា លោក ដូណាល់ ត្រាំ “បានណែនាំខ្ញុំឲ្យធ្វើការបញ្ជាក់​ឲ្យ​ច្បាស់​ថា​ ប្រទេសណាដែលជ្រើ​ស​រើ​ស​ប្រ​ព័ន្ធ 5G នឹងធ្វើឲ្យពួកយើងមិន​អា​ចចែ​ករំ​លែ​កកា​រ​ស៊ើ​ប​កា​រ​ណ៍​ និងព័័ត៌មានកម្រិតខ្ពស់ដល់ពួ​ក​គេ​បា​ន​ទេ​”។

ប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់រ​ប​ស់អា​មេរិ​ច​នៅ​តំ​បន់អឺរ៉ុប មានដូចជាអ​ង់​គ្លេស និងបារាំង បាននិយាយថា ពួ​ក​គេនឹង​មិន​ធ្វើការ​ហា​ម​ឃាត់​កា​រ​បង្កើ​​តប្រ​ព័ន្ធ 5G នោះឡើយ ប៉ុន្តែពួកគេនឹងធ្វើ​កា​រ​រឹ​ត​ត្បិត។ ការលើកឡើងនេះ ធ្វើឲ្យលោក ត្រាំ ក្តៅក្រហា​យ​យ៉ា​ងខ្លាំង​ជា​មួយ​នឹ​ង​ទី​ក្រុ​ងឡុ​ង។

រដ្ឋមន្រ្តីការបរទេសអាមេរិច​ ​លោក Mike Pompeo បានថ្លែងប្រាប់សន្និ​សីទ​សន្តិសុខនៅទីក្រុ​ង​ Munich នៃអាឡឺម៉ងថា Huawei គឺជាឧបករណ៍​ស៊ើ​បកា​រណ៍​រប​ស់​​ចិន​។​

ក្រុមហ៊ុន Huawei បានប​ដិ​សេធ​ការចោទប្រកាន់រ​ប​ស់​អា​មេរិច ចំណែកទីក្រុងប៉េកាំងបា​ន​ចា​ត់​ទុ​ក​វា​ថា​ ​ជាការគំរាមកំហែង​ផ្នែ​ក​សេ​ដ្ឋ​កិ​ច្ច៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×