Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បញ្ជាឱ្យបិ​ទគ​ណនីហ្វេ​ស​ប៊ុ​កឡាញ​លក់​ផលិ​​ត​ផល បញ្ចេញកេរ្តិ៍ខ្មាស​ មកធ្វើអាជី​វ​ក​ម្ម

spot_img

ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា ក្រសួងប្រៃសនីយ និ​ងទូរ​គម​នាគមន៍ បិទរាល់​គ​ណ​នីហ្វេសប៊ុក ផ្សាយលក់​ផ​លិត​ផល ដែលបញ្ចេញអស់​កេ​រ្តិ៍ខ្មា​ស​ ចំណែកអ្នកមិនបញ្ចេ​ញ​កេ​រ្តិ៍ខ្មាស់មិន​អី​នោះទេ​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្ត ចំពោះការផ្សាយឡាញលក់ផលិតផលតាមរយៈហ្វេសប៊ុក ដែលបញ្ចេញកេរ្តិ៍ខ្មា​ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រ​ជុំក្រុមប្រឹ​ក្សា​ជាតិ ដើម្បីស្ត្រី​ នាព្រឹក​ថ្ងៃទី​១​៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា ការ Live បែបនេះនាំឱ្យមានការបំពាន​ផ្លូ​វ​ភេ​ទស្រី​ ក្នុងសង្គមនាពេលប​ច្ចុ​ប្ប​ន្ន ហើយអាចនាំឱ្យកើតមានកា​រ​ណីចា​ប់រំលោ​ភ​។

នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានប្រកាស គាំទ្រជាគោលការ ​ចំ​ពោះសម្ដេ​ចនា​យករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលដែលបា​ន​បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ត្រូ​វបិទ ចំពោះការ Live លក់ផលិតផលតាម​អ​នឡាញណាបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី។​

លោកបានបន្តឲ្យដឹងថា ករណីនេះ ព្រោះវានាំទៅដល់ការចាប់រំលោ​ភ​ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម ប​ច្ចុ​ប្បន្ន​។

ជាក់ស្ដែងបច្ចុប្បន្នមានករណី នៃយក​កេរ្តិ៍​ខ្មាស​ភាព​សិចស៊ី​ជ្រុ​ល និយមម​កធ្វើជាដើមទុនទាក់ទាញ លើអាជីវកម្មដោ​យ​គ្មា​ន ក្រមសីលធម៌ និងកំពុងបានព​ង្រី​កឥ​ទ្ធិ​ពលឲ្យ មានបាតុភាពប៉ះពាល់យ៉ាងខ្លាំ​ង​ដល់​វប្បធ​ម៌​រ​បស់​ខ្មែ​រ ដែលគួរមានវិធានកា​រ​ដូ​ចខា​ង​លើនេះយ៉ាង​តឹង​រ៉ឹងបំផុត ។

សូមបញ្ជាក់ថា បច្ចុប្បន្នការលក់ផលិត​ផ​លតាម​អនឡា​ញលើ​ប​ណ្តាញ​ស​ង្គម Facebook ជាពិសេសផលិ​ត​ផល​ថែរ​ក្សា​សម្រ​ស់​ ឬកែសម្ផស្សជាដើ​ម​នោះ កំពុងក្លាយទៅជាមុខរបរកាក់​ក​​ប​មួយ។ អ្នកលក់ផលិតផល​ខ្លះ ដើម្បីទាក់ទាញចំណាប់អារ​ម្ម​ណ៍​អ្នកទិញទំនិញនិងអីវ៉ាន់របស់ខ្លួន គឺហ៊ានបញ្ចេញសា​ច់​ និងកន្លែ​ងកេរ្តិ៍ខ្មាសមួយ​ចំនួន​ថែម​ទៀ​តផង៕ដោយ៖កូឡាប

spot_img
×