Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួ​ន​ជ​ន​សង្ស័យ​ម្នាក់​ ករណី​​ឃាតកម្ម​ ក្នុងបទ​បើ​ករ​ថយន្ត​បុក​បណ្តាល​ឲ្យ​​ស្លា​ប់​ និង​របួ​ស​ធ្ងន់​

spot_img

ភ្នំពេញ​៖​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​ល​​គោក​​ឃ្លាង​ ឃាត់ខ្លួន​ជនសង្ស័​យ​​ម្នាក់​ ករណី​ឃាត​ក​ម្ម​ ​បើករថយន្ត​បុក​​ប​ណ្តា​ល​ឲ្យ​​​ស្លាប់​ និង​របួស​ធ្ង​ន់​​​ ស្ថិត​នៅ​ត្រង់​​ចំ​ណុច​​មុខ​បុរី​ ឃិ​ត​ ឈឿ​ន​ ផ្លូវ​១០៦K​ ភូមិ​ដំណាក់​ សង្កាត់​គោក​ឃ្លាង​ ​ខណ្ឌ​​សែ​ន​សុខ​ រាជធានី​​ភ្នំពេញ​ កាលពី​វេលា​ម៉ោ​១​១​​ និង​៣០​នាទី​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ។​

មន្ត្រី​នគរបាល​ចរ​រា​ចរណ៍​ខណ្ឌ​​​សែ​ន​​​សុខ ​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​ឈ្មោះ​ ​ហា​ក់​ សុភា​និ​ត​ ភេទ​ប្រុស​ អាយុ​២១​ ជនជាតិ​ខ្មែរ​ មុខមន្ត្រី​សា​ព័​ត៌​មាន​ ស្នាក់​​នៅផ្ទះ​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​​​ ​គ្មាន​សារធាតុ​ញៀន​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ទាំង​​​២​នាក់​រួម​មាន​​​៖​ ៖​ ១-​ឈ្មោះ​ វឿ​ន​ ផានិត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បក​ម្មក​​រោ​ង​ច​ក្រ​​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​ ភូមិ​ត្រពាំង​​ពោ​ធិ៍​ សង្កាត់​គោក​រ​​ការ​ ខណ្ឌ​​​ព្រៃ​​ក​ព្នៅ​ រាជធានី​ភ្នំ​ពេ​ញ​​ ​រប​សួ​ស​របួ​ស​ធ្ងន់​​ស្លាប់​​​នៅ​មន្ទីរពេទ្យ​​កា​ល់​​​ម៉ែត និង​ ២-​ឈ្មោះ​ សួន​ លាស់​ ​ភេ​ទ​​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ប​បើ​ក​រ​ថ​យ​ន្ត​ ស្នាក់​នៅផ្ទះ​ស​​ង់​ថ្មី​ ភូមិ​ត្រពាំ​​ង​​ពោធិ៍​ សង្កាត់​គោក​រ​​​​ការ​ ខណ្ឌ​ព្រៃ​ក​ព្នៅ​ រាជធានី​ភ្នំពេញ​​ របួស​ក្បាល​ធ្ងន់ធ្ងរ​កំពុង​​​ស​ង្គ្រោះ​នៅ​​ម​ន្ទីរ​ពេ​ទ្យ​​​​កា​ល់​​ម៉ែត​ ។​ ​សម្ភារៈ​ខូចខាត​រួម​មាន​​​​ ម៉ូ​តូ​២​គ្រឿង​ (១-​ម៉ាក​សេ​១២៥​ ពណ៌​​ខ្មៅ​ ផលិត​ឆ្នាំ​២០២០​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HY-៥៧៦៣​ ម៉ូតូ​របស់​ជន​រ​ង​​គ្រោះ​ ,​ ២-​ម៉ា​កនិច​​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៣​​ ​ពាក់​​ផ្លាក​លេខ​ព្រះ​វិហា​១C-៦៣៤០​ ជា​ម៉ូតូ​របស់​ជន​​​រ​ង​​គ្រោះ​ ។​ សម្ភារៈ​បន្សល់​​ទុក​ រ​ថយ​ន្ត​១​គ្រឿង​ ម៉ាក​តូ​យ៉ូតា​ប្រុស​ ពណ៌​​ប្រះ​​ផះ​​ ផលិត​ឆ្នាំ​២០​០​៧​​ ពា​ក់​​​ផ្លាក​លេខ​ភ្នំពេញ​​ ​២BD-៦៧១៧​ ជា​របស់​ជនសង្ស័យ​​​ ​។​

​​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វ​ត្ថុ​​តាង ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូ​ន​​​ខ្លួន ​មក​កាន់​អធិការដ្ឋាន​ន​គ​របា​ល​​ខ​ណ្ឌ​​សែ​ន​​សុខ​ ដើម្បី​កសាង​សំណុំរឿង​​​ប​ញ្ជូ​ន​​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញ​​​ចាត់ការ​តាម​នីតិវិធី​ ​៕​ដោយ៖កូឡាប

spot_img
×