Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ទូ ATM ខណៈ​ព្យាយាម​​លួច​លុយ​ខុស​បច្ចេក​ទេស

spot_img

បុរស​ម្នាក់​កំពុង​តតាំង​នឹង​ជីវិត​របស់គាត់ ខណៈ​បុរស​ម្នាក់ទៀត ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ទូ ATM មួយ បាន​ផ្ទុះ​ឆេះ​, នេះ​បើ​យោងតាម​ប៉ូលីស​នៅ Scotland ។ ហេតុការណ៍​នេះ​បានកើត​ឡើង​ម៉ោង​ប្រមាណ ១១ និង ៣០ នាទី យប់ ស្ថិតនៅ​បណ្តោយ​ហាង​មួយ​ជួរ នៃ​ផ្លូវ Glasgow ក្នុង Clydebank ។​

​ប៉ូ​លី​ត្រូវបាន​ខ​ល​ហៅ​ឲ្យ​ទៅកាន់​កន្លែងកើតហេតុ បន្ទាប់ពី​ទូ ATM នៅ​ហាង Premier Stores បាន​ផ្ទុះឡើង ។ វា​បាន «​បញ្ជូន​» បុរស​អាយុ ៥១ ឆ្នាំ ហោះ​ឡើងលើ​អាកាស និង​ផ្ទុះ​ឆេះ​បណ្តាល​ឲ្យ​បង្អួច​ហាង​នោះ​បែកខ្ញែក ។​

​រថយន្ត​សង្គ្រោះបន្ទាន់​ប្រញាប់ប្រញាល់​ដឹក​បុរស​អាយុ ៥១ ឆ្នាំ នោះ ទៅកាន់​មន្ទីរពេទ្យ Queen Elizabeth ទីកន្លែង​ដែល​គាត់​ត្រូវបាន​គេ​និយាយថា កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ។​

​វីដេអូ​ឃ្លាំមើល​នៃ​ហេតុការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​អាយុ ៤៨ ឆ្នាំ ម្នាក់ទៀត ដែល​ត្រូវបាន​ជឿថា​ជា​គូកន រត់​ចេញពី​កន្លែងកើតហេតុ​ផងដែរ ។​

​ប៉ូ​លី​បាន​ចាប់ខ្លួន​បុរស​រូបនេះ ក្នុង​បទចោទប្រកាន់​ជាក់​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​រន្ធត់​ម​នេះ ។​

​ប៉ូលីស​និយាយថា ពួកគេ​បាន​កំពុង​ស៊ើបអង្កេត​ហេតុការណ៍​នេះ ប៉ុន្តែ រហូតមកទល់​ពេលនេះ អាជ្ញាធរ​ជឿថា ជនសង្ស័យ​ទាំងពីរ​នេះ កំពុង​ព្យាយាម​លួច​លុយ​ក្នុង​ទូ ATM នៅពេលនោះ​វា​ក៏បាន​ផ្ទុះឡើង និង​បង្ក​ឲ្យ​ពួកគេ​ម្នាក់​រងរបួស​ធ្ងន់​បែបនេះ ៕ ចន្ទី

spot_img
×