Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿង​ក្រ​អូប​ ក្លែងក្លា​យ​

spot_img

ភ្នំពេញ៖ យោងតាមព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំ​ងអធិការដ្ឋាននគរបាលបឹងកេ​ង​កង បានចុះសហការជាមួយខាងនាយក​ដ្ឋា​ន​ប្រឆាំង​ផ​លិត​ផ​លក្លែ​ង​ក្លាយ ចុះមកបង្ក្រាបក្រុមហ៊ុន តាំង ហុង ដែលលក់ផលិតផលគ្រឿង​ក្រ​អូបក្លែងក្លាយ។

អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១១៖និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលបឹងកេ​ង​កង បានចុះសហការជាមួយខាងនាយក​ដ្ឋា​ន​ប្រឆាំង​ផ​លិត​ផ​លក្លែ​ង​ក្លាយ ក្រសួងមហាផ្ទៃ ​នៅទីតាំងផ្ទះលេខ ២១c ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ សង្កាត់ទួលស្វាយព្រៃ​១ ខណ្ឌបឹងកេងកង​ រាជ​ធានី​ភ្នំ​ពេញ (ក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប) ដោយមាន ការដឹកនាំពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ឲ្យលោក ​គឹ​ម ឆេងប៊ុន ក្រឡាបញ្ចីចូលរួ​ម​ លោកវេជ្ជបណ្ឌិត នុត សោភ័ណ អ្នកពិគ្រោះបច្ចេកទេស ​លោកវរសេនីយ៍ទោ ជូ ផល្លីឌីន និង លោកហេង រិទ្ធី អ​នុប្រ​ធានលេ​ខា​ធិការ​ដ្ឋាន​ គ.ប.ផ.ក ។ កម្លាំងនាយកដ្ឋានបានដកហូត ផលិ​តផលមួយចំនួនយកទៅ ពិ​និត្យគុ​ណភា​ព​ ៕ដោយ៖កូឡាប

spot_img
×