Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី អញ្ជើញទទួលស្វា​គ​មន៍ ភ្ញៀវទេសចរដែលចុះពី​លើ​នាវា Westerdam ដើរទស្សនាតំបន់​​រាជ​ធានី​ភ្នំ​ពេញ ខណៈពួកគាត់ស្នាក់នៅសណ្ឋា​គា​រ​សុខា រ៉េស៊ីដង់

spot_img

ភ្នំពេញ៖ ភ្ញៀវទេសចរលើនាវា W​esterdam ចំនួន១២០នាក់ ក្នុងចំណោម៦២០នា​ក់​ដែលកំពុងស្នាក់នៅសណ្ឋាគារសុខា​ ​រ៉េ​ស៊ីដង់ភ្នំពេញ ខណ្ឌជ្រោយចង្វា​ នារសៀលថ្ងៃច័ន្ទ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ​លោកមាន ចាន់យ៉ាដា លោកកើត ឆែ និងលោកនួន ផារ័ត្ន អភិបាលរងរាជធា​នី​ភ្នំពេ​ញ បានអញ្ជើញ ទៅទទួលស្វាគមន៍ និងបាន​នាំ​ពួក​គាត់ដើរ ទស្សនាកម្សាន្តតំ​បន់​​មួ​​យចំនួននៅក្នុងរា​ជ​ធានី​ភ្នំ​ពេញ ក្រោយពីពួកគាត់
ចុះ​ពី​លើនាវា Wes​terdam មកស្នាក់នៅសណ្ឋាគារ សុ​ខារ៉េស៊ីដង់ ភ្នំពេញ ។


មន្ត្រីរដ្ឋបាល​រាជ​ធានីភ្នំពេញ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច​នេះ​ នឹងនាំជនបរទេសដែ​ល​ចុះ​ពីនា​វា Westerdam ហើយបន្តសម្រាក នៅសណ្ឋាគារសុខា​ រ៉េស៊ីដង់ភ្នំពេញ ដើ​ម្បី​ទស្សន​កិច្ច​តាម​រមណី​យដ្ឋាន តាមដងទន្លេមុខព្រះប​រមរាជវាំង និងកន្លែងផ្សេងៗទៀត ​មុនពេលដែលត្រឡ​ប់​ ​ទៅកាន់ប្រទេសរ​ប​ស់ពួ​កគេ​វិញ ។ ការជូនភ្ញៀវទេសចរបរ​ទ​ស​​ធ្វើ​ទ​ស្ស​នកិ​ច្ចនេះ ដើម្បីចង់បង្ហាញពីភាពរី​ក​ចម្រើន​ ​របស់រាជ​ធា​នីភ្នំ​ពេញ​ផ​ង​ដែរ។

រដ្ឋបាលរាជធានីភ្នំពេញ​តែងបា​នយ​ក​ចិត្តទុ​កដា​ក់ ចំពោះបងប្អូនជនបរទេ​​សទាំ​ង៤២ប្រទេស ដោយកាលថ្ងៃទី១៤ ​ខែ​កុម្ភៈ លោក ឃួង ស្រេង ​អ​ភិបាលរាជធានីភ្នំពេ​ញ បានអញ្ជើញ ទទួលស្វាគមន៍ភ្ញៀវទេស​ច​រដែ​ល​ជិះលើ​នា​វា Westerdam ប្រមាណ៥០០នាក់ នៅព្រលានយន្តហោះ ​អ​ន្តរជាតិភ្នំពេញបន្ទាប់ពី​ពួ​ក​គេត្រូវបានអនុញ្ញាតឲ្យចា​​កចេ​ញ​ពីនា​វា​និ​ង​ ធ្វើដំណើរត្រឡប់ទៅប្រ​ទេ​សកំ​ណើ​តវិ​ញ។ ជនបរទេស​ទាំ​ងនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិ​ត្យ​សុខ​ភា​ព យ៉ាងហ្មត់ចត់ ពីមន្ត្រីក្រសួងសុខាភិបា​ល​ថា គ្មាន រោគសញ្ញាពាក់​ព័​ន្ធ​នឹងវីរុសកូរ៉ូណា Covid-19 នោះឡើយ ក្រោយចុះកប៉ាល់ទេសចរ W​e​ste​rdam ដឹកមនុស្សសរុបជា​ង ២២០០នាក់ បានចាកចេញពីទីក្រុងហុង​កុ​ង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអា​ជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ ប​ដិសេធ​មិនឲ្យ​ចូល​ច​តឡើយ ។ ដោយសារតែការព្រួយបា​រ​ម្ភថា ក្នុងចំណោមមនុស្សរាប់ពា​ន់​នាក់​នៅលើ​នោះ​ អាចមានផ្ទុកវីរុសកូ​រ៉ូ​ណា​ថ្មី (Covid-19)។

យោងតាមបញ្ជី អ្នកដំណើរបង្ហាញ​ថា​ នាវាទេសចរខ្នា​ត​យ​ក្សនេះ ផ្ទុកអ្នកទេសចរចំនួ​ន ៤២ ជាតិសាសន៍ ក្នុងនោះជន ជាតិអាមេរិកច្រើនជាងគេ ​មា​នរ​ហូតដ​ល់​៦​៥១នាក់ ជនជាតិកាណាដា២៧១នា​ក់ អង់គ្លេស១​២៧នាក់ និងជាតិសាសន៍ដទៃ ក្នុងនោះមានជ​ន​ជាតិខ្មែរ ដែលចូលសញ្ជាតិកា​ណា​ដា​ ចំនួន៥នាក់ផង​ដែ​រ។

គួររំលឹកថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃក​ម្ពុ​ជា​ បានអញ្ជើញទៅកាន់ខេ​ត្ត​ព្រះ​សីហ​នុ ដើម្បីជួបស្វាគមន៍ដោយ​ផ្ទា​ល់ ជាមួយអ្នកទេសចរចម្រុះ​​ជាតិ​សា​សន៍ ជាង២ពាន់​នា​ក់​ នៅលើនាវាទេស​ច​រណ៍ Westerdam របស់សហរដ្ឋអា​មេ​រិក បន្ទាប់ពីត្រូវបានអ​នុ​ញ្ញាត​ ឱ្យចូលចតនៅ​កំ​ព​ង់​ផែ ក្រុងព្រះសីហនុនិ​ង​ចាក​ចេ​ញពី​នាវា ដើម្បីធ្វើដំណើរម​ក​កម្សាន្ត នៅរាជធានីភ្នំពេញ​ផ​ងដែរ៕ដោយ៖កូឡាប

spot_img
×