Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបីគ្មាន EBA កម្ពុជានៅតែលើក​ក​ម្ពស់​ លក្ខខណ្ឌការងា​រ​ក​ម្មកររ​បស់ខ្លួន ​ជានិ​ច្ច ហើយសហភាពអឺរ៉ុប មិនគួរភ្ជាប់ល​​ក្ខ​​ខណ្ឌ​កា​រ​ងារ ទៅនឹងនយោបា​​​​យ​នោះ​​ឡើ​យ

spot_img

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួង​កា​រងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជី​វៈ បានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមនូវ​​អ្វី​ដែលជាកញ្ចប់ឆ្លើយតបទៅ​នឹ​ង​ផ​ល​ប៉ះពាល់​​ណា​មួ​យ​ ដែលប៉ះពាល់ទៅលើវិ​ស័​​​យ​​ពា​ណិ​​ជ្ជកម្ម​ក​ម្ពុជា ដោយសារតែការសម្រេ​ច​​​ចិ​ត្ត​​ដោយ​អយុ​ត្តិ​ធម៌​។ ទោះបីមាន ឬគ្មាន ​EBA ពីសហភាពអឺរ៉ុ​ប ក៏កម្ពុជាបានតាំងចិត្ត​រួ​ច​ហើយថា ការលើកកម្ពស់លក្ខខណ្ឌកា​រ​ងា​រ ការគោរពសិទ្ធិសេរីភាព​រ​បស់ក​ម្មក​រ​និយោជិត ជាអាទិភាពរបស់រាជ​រ​ដ្ឋាភិបា​លក​ម្ពុជា​ជានិច្ច រយៈពេល២០ឆ្នាំម​ក​នេះ កម្ពុជាមិនដែល​ងា​កចេ​ញពីគោលនយោបាយនេះនោះ​ទេ​។​

ការថ្លែងបែបនេះរបស់​លោក ហេង សួរ ត្រូវបានធ្វើឡើងក្នុងកិ​ច្ច​ប្រ​ជុំពិ​គ្រោះយោ​ប​ល់ លើផែនការរួមរប​ស់​គម្រោ​ង​រោង​ច​ក្រកា​ន់​តែល្អ​ប្រ​សើរ នៅក​ម្ពុជា (BFC) ដែលបានរៀបចំឡើង​នៅ​សណ្ឋាគា​រ​កាំបូ​ឌីយ៉ា​ណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ខណៈមាន​ការ​រិះគន់​ចំពោះ​កា​រស​ម្រេច​ដ​កផ្នែ​ក​ខ្លះនៃ EBA ដែលសហភាពអឺរ៉ុបទើ​ប​តែ​ធ្វើដា​ក់ក​ម្ពុ​ជា នាពេ​លថ្មី​ៗ​ម​ក​នោះ លោក ហេង សួរ បានបញ្ជាក់​ថា កម្ពុជាមិនមែនជាប្រទេ​ស​ដែ​លអា​ក្រក់ ដូចដែលគេបានចោ​ទ​នោះ​ទេ​ កម្ពុជាតែងតែប្រៀបធៀបខ្លួ​ន​ឯង​ជាមួ​យប្រ​ទេស​ដ​ទៃ​ផ្សេង​ទៀត ហើយមានអង្គការអន្ត​រ​ជាតិ​ខាង​កា​រងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (​Brand) ទាំងអស់ជាសាក្សី​ថា​ កម្ពុជាអនុវត្តបានល្អយ៉ា​​ងណា​ខ្លះក្នុង​រ​យៈពេ​ល២​០​ឆ្នាំ​ម​ក​នេះ ពាក់ព័ន្ធនឹងល​ក្ខ​ខ​ណ្ឌការងារ និងសេរីភាពរ​ប​ស់អ​ង្គកា​រវិ​ជ្ជា​ជី​វៈ​។

បើតាមលោក ហេង សួរ នៅពេលអឺរ៉ុបសម្រេច​ដ​កផ្នែ​ក​ខ្លះ​នៃ EBA វាមិនមែនដោយសារកម្ពុជា​មិ​នបា​នផ្ដ​ល់លក្ខខណ្ឌដល់ការងារកម្មករនិ​យោ​ជិត ឬសិទ្ធិសេរីភាពទៅឱ្យអង្គកា​រ​វិជ្ជា​ជី​វៈនោះ​​ទេ ប៉ុន្តែវាដោយសា​រ​បញ្ហា​នយោ​បា​យ ដែលប្រទេសមួយចំនួនត​ម្រូ​វ​កម្ពុ​ជា ធ្វើតាមគោលនយោបាយកា​​របរ​ទេស​រប​ស់​ពួក​គេ​ ដែលជាការអនុ​វ​ត្តស្ដ​ង់ដារពីរ។ តែទោះជាយ៉ាងណា​ ពួកគេមិនគួរភ្ជាប់ល​ក្ខ​ខណ្ឌ​កា​រ​ងារ ទៅនឹងនយោបា​​យនោះ​ឡើ​យ​។

លោករដ្ឋលេខាធិការបា​ន​ប​ន្ត​ថា ជនជាតិកម្ពុជាទាម​ទា​រយុ​ត្តិធ​ម៌ កម្ពុជាមិនចង់បាន​លើ​ស​គេ​ទេ ប៉ុន្តែសុំឱ្យមា​ន​សម​ភាព​ក្នុងកា​រស​ម្រេ​ចចិត្ត ហើយសូមឱ្យមានសុភវិ​និច្ឆ័​យនូ​វអ្វីដែលជាការខិតខំរបស់​ក​ម្ពុ​ជា។

លោកបានអះអាង​ថា កម្ពុជាបានត្រៀមនូវ​អ្វី​ដែលជាកញ្ចប់ឆ្លើយតបទៅនឹង​ផ​ល​ប៉ះពាល់​ណាមួ​យ​ ដែលប៉ះពាល់ទៅលើវិ​ស័​យ​ពាណិ​ជ្ជកម្ម​ក​ម្ពុជា ដោយសារតែការសម្រេ​ច​ចិត្ត​ដោយ​អយុ​ត្តិ​ធម៌។ ទោះបីជាមាន ឬគ្មានEBA រាជរ​ដ្ឋា​ភិបា​លក​ម្ពុជា​បា​នតាំ​ងចិ​ត្ត​រួចហើយថា ការលើកកម្ពស់លក្ខខណ្ឌកា​រ​ងារ ការគោរពនូវសេរីភាពរ​ប​ស់ក​ម្ម​ករ​និ​យោជិ​ត​ វាគឺជាអាទិភាព ​ដូ​ច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជ​ក​ម្មទៅនឹងលក្ខខណ្ឌកា​រ​ងា​រ​។

រយៈពេល២០ឆ្នាំមកនេះ ក​ម្ពុ​ជាមិនបានងាកចេញពីគោល​​នយោ​បាយនេះ​ទេ​ ​សូម្បីតែផែនការយុ​ទ្ធ​សាស្ត្រ​អភិ​វ​ឌ្ឍ​ន៍វិ​ស័យ​កា​រ​ងារ ២០១៩-២០២៣ ក៏កម្ពុជានៅតែបញ្ជាក់​យ៉ា​ង​ច្បាស់ ពីភាពចាំបាច់នៃការធានា​ល​ក្ខខ​ណ្ឌកា​​រងារ សេរីភាពអង្គការ​វិ​ជ្ជាជី​វៈនៅ​ក​ម្ពុជា​ ដើម្បីធានាថាផលិ​ត​ផ​លដែ​លផ​លិ​តបាន​នៅក​ម្ពុជា គឺជាផលិតផលដែលមានភា​ព​ស្អាត​ស្អំ និងគោរពតាម​ស្ដ​ង់ដារអន្ត​រជា​តិ ហើយអនុសញ្ញាអន្ត​រ​ជា​តិនានា ដែលកម្ពុជាបាន​ផ្ដ​ល់ស​ច្ចាប័​ន កម្ពុជានៅតែបន្តពិនិ​ត្យ​ ​និងបន្តសហការយ៉ាងជិ​ត​ស្និទ្ធ​ជាមួ​យអង្គ​ការ ILO បើទោះបីគេមិនជឿលើកម្ពុ​ជា​ ក៏គេជឿលើអ្វីដែលជាយន្តកា​រ​រ​បស់​អ​ង្គកា​រ ILO ដែលកំ​ពុ​ងតែអនុវត្តនៅកម្ពុជា​នេះ​ស្រា​ប់៕ដោយ៖កូឡាប

 

spot_img
×