Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំពោះនាវាទេ​សច​រណ៍ដែលមានអ្នកធ្វើដំណើរជាង ​២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភា​​ពក្នុ​ងទឹក​ដីក​ម្ពុ​ជាហើយ បើសាម៉ីប្រទេសគេមិ​នទទួ​លទេ គឺកម្ពុជានឹងបន្តមើ​ល​ថែ​ពួក​គេ

spot_img

ភ្នំពេញ៖ កាលពីព្រឹកមិញថ្ងៃទី ១៧ ខែកុម្ភ: ២០២០ នៅក្នុងពិធីបូកសរុប​កា​រ​ងាររ​បស់ “ក្រុមប្រឹក្សាជាតិកម្ពុជាដើ​​ម្បីស្ត្រី” នៅវិមានសន្តិភា​ព ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បានមានប្រសាសន៍អំ​ពី​ ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី​)​ ដែលកំពុងញាំញី និងអង្រួនសភាពការ​ណ៍​នៅក្នុ​ងប្រ​ទេ​សក្នុ​ង​តំបន់ និងពិភពលោកឲ្យមាន​ការភ័យតក់ស្លុ​តរហូតបាត់អស់នូវគុណ​ធ​ម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួ​យ​គ្នា​។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺពិ​ត​ប្រាកដដែលយើងកំពុងប្រឈ​ម​មុខជាក់ស្តែងនាពេលនេះ​ ​គឺជាជំងឺភ័យ​ខ្លា​ច​ជ្រុល និងអំពើរើសអើងជា​តិ​សាស​ន៍​ជ្រុល រហូតដល់បោះបង់ពលរដ្ឋ​ខ្លួ​នឯ​ង​ចោល។ ជាក់ស្តែងដូចជាករណីនា​​វាទេស​ច​រណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះ​ជា​តិសា​ស​ន៍ជា​ង២២០០ នាក់ដែលបានបដិសេធដោយប្រទេស​និ​ងកោះ​ចំ​នួន៦ មិនឲ្យចូលចត ដែលនៅក្នុងនាវាដ៏ធំនេះក៏មាន​ព​លរ​ដ្ឋអាមេរិកជាង៦០០នាក់ផ​ងដែរ ដែលបានសុំចូលចតនៅ​កោះ Guam ដែលជាទឹកដីកោះមួយផ្នែ​ក​របស់​សហ​រ​ដ្ឋអាមេរិក ក៏មិនត្រូវបានអនុញ្ញា​តឲ្យចូលចតដែរ។ តើយ៉ាងម៉េចបានជាសា​ម៉ី​ប្រ​ទេស​ និងសាម៉ីកោះទាំងនោះស​ម្រេ​ចបែ​បនេះ​ទៅរួច? ពិភពលោកអាចនឹង​បែ​កបាក់ ហើយតម្លៃមនុស្ស​នៅ​ត្រង់​ណា​ បើសិទ្ធិរស់​រានមានជីវិតគ្មា​ន​ផ​ង​នោះ?

ការសម្រេចចិត្តរបស់កម្ពុជាក្នុង​កា​រទ​ទួល​នា​វាទេស​ច​រណ៍ MS Westerdam ឲ្យចូលចតនៅក្រុងព្រះសីហនុក្នុងទឹ​ក​ដីក​ម្ពុ​ជា គឺជាកាយវិការ​ម​នុស្ស​ធម៌ដោយគ្មានការរើសអើងជា​តិ​សា​សន៍ ក្នុងការលើក​ស្ទួ​យ ​ការគោរពសិទ្ធិមនុស្ស​តា​មរ​យៈកា​រជួយផ្តល់​ នូវសិទ្ធិរស់រានមានជីវិតដល់មនុ​ស្ស​ជា​តិ ដែលជាប់គាំងនៅក្នុង​នា​វាទាំ​ង​អ​ស់។ ការសម្រេចចិត្តត្រឹម​ត្រូ​វរ​ប​ស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំ​ង​ពិ​ភព​លោក បានគាំទ្រនូវកាយវិកាម​នុ​ស្សធ​ម៌​រប​ស់​ក​ម្ពុជា ហើយក្នុងនោះក៏មានកា​រ​គាំទ្រពី អង្គការសុខភាព​ពិ​ភពលោក (World Health Organization) អង្គការទេ​ស​ចរ​ណ៍ពិ​ភ​ពលោ​ក​ ( World Tour​ism Organization) អង្គការឆ្នេរស្អាតបំ​ផុ​តពិ​ភព​លោ​ក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិ​ប​តីសហ​រដ្ឋ​អាមេ​រិ​ក​​ផងដែរ។ នៅពេលនេះចំនួនអ្នកទេសច​រ​ចម្រុះ​ជា​តិសា​សន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខ​ភាព​ថា​គ្មា​នសញ្ញា​វិជ្ជមាននៃមេរោគកូវីដ​១​៩ទេ (កូរ៉ូណា) គឺត្រូវបាន​ផ្តល់​កន្លែង​ស្នា​ក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខា​​ក្នុងរា​ជធា​នី​ភ្នំ​ពេញ។ ច្បាស់ណាស់ បើសា​ម៉ីប្រទេសគេមិនគិតដល់ព​ល​រ​ដ្ឋគេទេ គឺកម្ពុជានឹងទទួលខុស​ត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភា​ព​ក្នុង​ប្រទេ​សយើ​ង​ហើយ​។​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយក្នុង​ពេ​លអ​ញ្ជើញ​ទទួ​លអ្នកដំណើរទេសចរទាំង​អ​ស់នៅ​ខេត្ត​ព្រះសីហ​នុ​ថា បើមានអ្នកទេសច​រ​ណា​ម្នាក់ មានឆ្លងឬផ្ទុកមេរោគ​កូ​វីដ-១៩ គឺ សម្តេចតេជោ អ​នុញ្ញតឲ្យចូលកម្ពុជា​ឲ្យបានលឿនមុនគេ​បំ​ផុ​ត ហើយនាំទៅកន្លែ​ង​មាន​សុវត្ថិ​ភាព ដើម្បីផ្តល់ការមើលថែនិងព្យាបាល​ឲ្យបានទាន់ពេលវេលាដែលអា​ច​ធ្វើទៅ​បា​ន​។​ ការធ្វើបែបនេះគឺដើ​ម្បី​ទ​ប់ស្កាត់មិ​នឲ្យមេរោគឆ្លងរាលដាលទៅអ្នក​ដ​ទៃ​ទៀត​ ដូចដែលបានកើតឡើងនៅ​ក្នុ​ងនា​វាទេស​ច​រ​ណ៍ Diamond Princess ដែល​ពេ​លថ្មី​ៗនេះ គឺទើបសម្រេចយកអ្នកទេស​ច​រ​ចេញពីនាវាដោយសារមាន​អ្ន​កឆ្ល​ងមេ​រោគ​កូ​វី​ដ​១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើង​ៗ​រ​ហូត​ដល់​៣៥៦ នាក់។

បើកម្ពុជាមិនទទួលនា​វា​នេះឲ្យចូលចតទេ ម៉្លេះមកទល់ពេលនេះមិន​ដឹងជារសាត់អណ្តែតទៅ​ដ​ល់ទី​ណា​ទេ ព្រោះស្បៀងអាហារក៏ជិ​ត​អ​ស់​ រីឯប្រេងក៏ជិត​អ​ស់​ទៀត។ តើចុងបញ្ចប់នៃជីវិត​ពួ​កគេ​នឹ​ងត្រូវបូជានៅលើ​ក​ប៉ាល់ ឬបោះទម្លាក់ចោលក្នុង​ទឹ​ក​សមុ​ទ្រ​? បើគ្រប់គ្នាបដិសេធមិ​ន​ទទួ​លពួ​ក​គេឲ្យចូលចត? តែកម្ពុជាមិនអាចបិទភ្នែកទុ​ក​ឲ្យពលរដ្ឋទាំងនោះស្លាប់​ទេ​ ​ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបាន​គេ​មើល​ងា​យនិ​ងរើ​ស​អើ​ង​ពីមុ​ន ហើយកម្ពុជាយល់ច្បាស់ណាស់​អំ​ពី​អារ​ម្មណ៍​បែប​នេះ ចំពោះអ្នកទេសចរទាំង​អ​ស់នោះ។ យើងទាំងអស់គ្នានិយាយពីសិ​ទ្ធិ​ម​នុ​ស្ស តែពេលនេះការរើស​អើ​ងគឺ​មានទំហំធំធេង​ណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើ​ស​អើ​ង​ និងការភ័យខ្លាចជ្រុលហួសហេ​តុ​កំ​ពុងនាំទៅដល់ការបំផ្លាញ​សិ​ទ្ធិ​មនុ​ស្សពិ​ត​ប្រា​ក​ដ​។

បើតាមគម្រោងដែលបានគិតក្នុងកា​រ​ជួយ​ដល់អ្នកទេសចរទាំងអ​ស់​ គឺក្រោយពេលអ្នកទេសចរវ​គ្គ​ទី​១ ដែលកំពុងស្នាក់នៅបណ្តោះអាស​ន្ន​ក្នុង​ទីក្រុ​ង​ភ្នំពេញ បានចាកចេញពីក​ម្ពុ​ជា​ហើយ​ គឺនឹងដឹកអ្នកដែលកំពុ​ង​រង់​ចាំ នៅក្នុងនាវាទេសចរណ៍ក្នុ​ង​ខេត្ត​ព្រះ​សីហ​នុ មកកាន់រាជធានីភ្នំពេញ​ជា​ប​ន្តទៀតរហូតដល់​អ​ស់​។ អ្នកដំណើរទាំងអស់នឹងត្រូវដា​ក់​ឲ្យពិនិត្យសុខភាពយ៉ាងហ្ម​ត់​ចត់​បំផុត មុននឹងអនុ​ញ្ញាតឲ្យមកស្នាក់នៅតាមសណ្ឋា​គា​រ​។ បើទោះបីត្រូវការចតរយៈពេល​វែ​ងយ៉ា​ង​ណាក្តី ក៏កម្ពុជាផ្តល់ឱកាស​ឲ្យនាវាទេសចរណ៍នេះបន្ត​ស្នា​ក់នៅកម្ពុជាដោយ​​មិនគិ​ត​ពីថ្លៃ​ច​ត និងថ្លៃសេវាផ្សេងៗ​នៅ​ក្នុង​ដែន​សមុទ្រ​ក​ម្ពុ​ជា​ដែ​រ។

កម្ពុជាទទួលខុសត្រូវលើកិច្ចការដែ​ល​ខ្លួន​កំពុ​ងធ្វើឲ្យបានហ្មត់ចត់និង​ល្អ​បំ​ផុត ហើយបន្តសហការជាមួយអ​ង្គ​ការ​ដៃគូ​នា​នា​ និងសហគមន៍អន្តរជាតិដើ​ម្បី​រួម​គ្នាដោះ​ស្រាយ​ប​ញ្ហាប្រ​ឈ​ម​ជាស​កលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺ​ភ័​យ​ខ្លាច​ជ្រុល​ និងជំងឺរើសអើង​ជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៌​ ​គុណធម៌ឡើងវិញ និងដើម្បីសិទ្ធិរស់រានមានជី​វិ​ត និងសេចក្តីសុខរ​ប​ស់ម​នុស្សជា​តិ​ទូ​ទាំ​ងពិភ​ព​លោក។

សម្តេចតេជោ ហ៊ុន សែន​ ​បានបញ្ជាក់ជូនផ​ងដែរថា ទោះបីនៅប្រទេសណាក៏ដោយ​ ​មិនថាតែប្រទេសចិនទេប្រសិ​ន​បើត្រូ​វកា​រក​ម្ពុ​ជា គឺ សម្តេចតេជោ នឹងចូល​រួ​មដោយ​មិ​នរា​រែក​ឡើយ​៕ដោយ៖កូឡាប

spot_img
×