Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេ​ចតេជោ ហ៊ុន សែន មានបំណងរៀបចំពិធីជប់លៀ​ង​ជូ​នភ្ញៀ​វទេស​ចរ ដែលជាប់ក្នុងនា​វា MS Wseterdam ឲ្យបានស្គាល់បេះដូង​មនុស្ស​ធ​ម៌កម្ពុជាពិត

spot_img

ភ្នំពេញ៖ កាលពីព្រកមិញថ្ងៃទី ១៧ ខែ កុម្ភៈ ២០២០ នៅក្នុងពិធីបូកសរុបការងារ​របស់ “ក្រុមប្រឹក្សាជា​តិក​ម្ពុជា​ដើ​ម្បី​ស្ត្រី” នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានបង្ហាញអារ​ម្ម​ណ៍ស​ង្វេ​គ និងអាណិតអាសូរ​យ៉ា​ងខ្លាំង​ដល់​អ្នក​ធ្វើដំ​ណើ​រជាង ២២០០ នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេ​ស​ចរ​ណ៍ដ៏​ធំមួ​យ​ Ms Westerdam ដែល​ត្រូវបានកម្ពុជាទទួលស្វាគ​មន៍ឲ្យចតនៅក្នុងខេត្តព្រះសីហ​នុ​កាល​ពី​ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២០។

ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្ម​ត់​ចត់​ ទៅលើទេសចរណ៍មួយចំនួ​ន​ដែល​គ្មាន​សញ្ញាវិជ្ជមាននៃមេរោគកូវីដ១​៩​ (កូរ៉ូណា)នៅពេលនេះ រា​ជរដ្ឋាភិបាលកម្ពុជាបានអ​នុញ្ញាតឲ្យអ្នកទេសច​រ​ចំនួន ៥០០ នាក់បានមកស្នាក់នៅបណ្តោះ​អា​សន្ន នៅសណ្ឋាគារសុខាទីក្រុងភ្នំពេ​ញ​ ដើម្បីរៀបចំសំបុត្រយន្តហោះ​ចេ​ញពីក​ម្ពុជា ឆ្ពោះទៅកាន់ប្រទេសកំណើតពួក​គេ​វិ​ញ​។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករ​ដ្ឋ​មន្រ្តី បានផ្តល់យោបល់ឲ្យសាលាក្រុងភ្នំពេញសហការ​ជា​មួយក្រសួងសុខា​ភិ​បា​ល និងស្ថាប័នពាក់ព័​ន្ធ​រៀប​ចំរ​ថយន្តដឹកអ្នកទេ​សចរ ដែលកំពុងស្នាក់នៅទីក្រុងភ្នំ​ពេ​ញ បានទស្សនារាជ​ធា​នីភ្នំ​ពេញ​ ដែលល្អប្រសើរជាងទុក​ពួ​កគេ​ឲ្យរស់នៅតែក្នុងបន្ទប់ស​ណ្ឋា​គា​រពោរ​ពេញ​ ដោយអារម្មណ៍តប់ប្រមល់​ភ័​​យ​ខ្លាច ដែលពួកគេអាចយកពេ​លវេលា​រង់​ចាំនេះ បានលំហែអារម្មណ៍ស​ប្បា​យរី​ករា​យនៅក្នុងរាជធា​នី​ភ្នំ​ពេ​ញ​ ហើយបានស្គាល់ប្រទេសនិង​ប្រ​ជាព​ល​រដ្ឋខ្មែ​រ​យើង កាន់តែច្រើនថែ​ម​ទៀ​ត។

ដើម្បីបង្ហាញពីក្តីស្រឡាញ់​ ភាព​កក់ក្តៅ និងបេះដូងមនុ​ស្សធម៌ពិតរបស់ក​ម្ពុជា ចំពោះភ្ញៀវទេសចរទាំ​ង​អ​ស់ មកពីនាវា MS Weste​rdam សម្តេចតេជោ ហ៊ុន សែន មានបំណងនឹងរៀបចំពិធីជប់លៀ​ង​ជូន​ពួក​គេ​ទៀត​ផ​ង ហើយសម្តេចតេជោក៏គ្រោង​នឹ​ងអ​ញ្ជើញម​ន្រ្តីតំ​ណាងទូត នៃប្រទេស​នី​មួយៗដែល​មាន​ពល​រដ្ឋ​រ​បស់ខ្លួន កំពុងជាប់នៅកម្ពុជាក្នុងនា​វា​ទេស​ចរ​ណ៍​នេះ​ មានឱកាសបានម​ក​ជួប​សួ​រសុ​ខ​ទុ​ក្ខ និងចូលរួមរកមធ្យោបាយផ្សេ​ង​ៗ ដើម្បីជួយពលរដ្ឋ​ខ្លួ​នឲ្យឆាប់បានវិលត្រឡ​ប់ ទៅកាន់ប្រទេសកំ​ណើ​ត​វិ​ញ។

ពិតណាស់ ចំពោះនាវាទេសចរណ៍ដែល​មា​នអ្ន​កធ្វើ​ដំណើ​រជាង ២០០០នាក់ ដែលបានមកដ​ល់ទី​សុ​វ​ត្ថិភាព ក្នុងទឹកដីកម្ពុ​ជាហើ​យ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់ណា​ស់​ថា​ បើសាមីប្រទេសគេមិនទ​ទួ​លខុ​សត្រូ​វ​ទេ គឺកម្ពុជានឹងបន្តមើល​ថែ​ពួកគេ​រហូ​តដ​ល់ថ្ងៃបា​នវិលត្រ​ឡប់ ទៅកាន់ប្រទេសកំណើត​វិ​ញ​៕ដោយ៖កូឡាប

spot_img
×