Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​ពង្រឹង​តាមដាន​ករណី​វីរុស COVID-19 នៅ​កម្ពុជា នៅ​ភ្នំពេញ​និង​ព្រះសីហនុ លើ​បុគ្គលិក និង​អ្នកទេសចរ នាវា WESTERDAM

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​មួយ ដោយ​បន្ត​ពង្រឹង​ការតាមដាន និង​វិធានការ​ឆ្លើយតប​នឹង​ករណី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ថ្មី​នៅ​កម្ពុជា បន្ទាប់ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​រកឃើញ​ករណី​កូ​រ៉ូ​ណា​ថ្មី នៅលើ​ខ្លួន​អ្នកទេសចរ​ម្នាក់​ដែល​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ហើយ​បាន​ចាក​ចេញពី​កម្ពុជា​។​


​ក្រសួងសុខាភិបាល​បានទទួល​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី​ថា មាន​ករណី​វីរុស​កូ​រ៉ូ​ណា​ថ្មី​ត្រូវបាន​រកឃើញ​លើ​អ្នកទេសចរ​ម្នាក់​ដែល​បានធ្វើ​ដំណើរ​តាម​នាវា​WESTERDAM លើ​ជនជាតិ​អាមេរិកកាំង​អាយុ 83​ឆ្នាំ​និង​បច្ចុប្បន្នកំពុង​ស្ថិតនៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​
​គាត់​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក​ពី​ទីក្រុង​ព្រះសីហនុ​ប្រទេស​កម្ពុជា កាត់​តាម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ គាត់​ជា​អ្នកដំណើរ​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ 2257 នាក់​នៅលើ​នាវា​ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ប្រទេស​កម្ពុជា​។

​លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ការងារ​ឆ្លើយតប​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​កោះប្រជុំ​ជាបន្ទាន់​មួយ​នៅ​ទីស្តីការក្រសួង ហើយ​ក្រុមការងារ​បាន​ឯកភាព​លើ​វិធានការ​សុខភាព​សាធារណៈ​ដូចជា ធ្វើការ​ពិនិត្យ​អ្នកដំណើរ​លើ​នាវា​ខ្នាត​ធំ​នេះ​ទាំងអស់​នៅ​ភ្នំពេញ​នៅ​ក្រុងព្រះសីហនុ​ដើម្បី​ពិនិត្យ​រកមើល​រោគសញ្ញា​ណាមួយ​ដែល​កើតឡើង ។ រាល់​បុគ្គលិក​ដែល​ធ្វើដំណើរ​លើ​នាវា​នេះ ត្រូវ​បន្ត​តាមដាន​សុខភាព​របស់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ ។ បុគ្គលិក​ដែលមាន​រោគសញ្ញា​ក​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម​ត្រូវ​ផ្ដល់ព័ត៌មាន​ដល់​អាជ្ញាធរ​សុខាភិបាល​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងសុខាភិបាល បានបញ្ជាក់​ឡើងវិញ​ថា បន្ទាប់ពី​កម្ពុជា​បានអនុញ្ញាត​ឱ្យ នាវា​ទេសចរណ៍ Westerdam ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នោះ ក្រសួងសុខាភិបាល បាន​ត្រួតពិនិត្យ​សីតុណ្ហភាព​លើ​បុគ្គល​ទាំងអស់ មុននឹង​អនុញ្ញាតឱ្យ​ចាក​ចេញពី​នាវា ហើយក៏​មិនបាន​រកឃើញថា​នរណាម្នាក់​មាន​ជំងឺ​គ្រុនក្តៅ​នោះដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×