Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ចោរលួច​កាច់ ក ម៉ូតូ ៤​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖មុខសញ្ញា​ក្រុមចោរ​កាច់ ក ម៉ូតូ ០៤​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​កាច់ ក យក​ម៉ូតូ ១​គ្រឿង ម៉ាក ស្កូ​ពី ពណ៍​សលាយ​ក្រហម ស៊េរី​ឆ្នាំ​២០១២ ផ្លាក​លេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​០០:៣០​នាទី រំលងអធ្រាត្រ នៅ​ចំណុច ផ្ទះជួល ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ស្រាវជ្រាវ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​៩:៥០​នាទី ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ ដែល​ត្រូវបាន​ក្រុមចោរ ខាងលើ កាច់ ក យក​ម៉ូតូ​បាត់​។​

ជនល្មើសរួមមាន៖ ១/ ឈ្មោះ ឆាយ រដ្ឋា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,២/ ឈ្មោះ សេន សា​គី ហៅ​ពៅ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,៣/ ឈ្មោះ អ៊ី ណាវី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៤/ ឈ្មោះ សុះ អា​រ៉ា​ហ្វី​ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង ៤​នាក់ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា ពិតជា​បានធ្វើ​សកម្មភាព​លួច​កាច់ ក ម៉ូតូ ខាងលើ ពិតប្រាកដ​មែន ហើយ​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ​ថ្ងៃ​រយៈពេល​មួយឆ្នាំ​មកហើយ ក្រោយពេល​ប្រើប្រាស់​គ្រឿងញៀន​ហើយ ពួកគេ តែងតែ​ឆ្លៀត​ឱ​កាស​ចូលទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​លួច​កាច់ ក ម៉ូតូ ,​ទូរស័ព្ទដៃ និង​សម្ភារៈ​មានតម្លៃ ដែល​ម្ចាស់​ទុក​ក្រោមផ្ទះ ឬ​ក្នុង​បន្ទប់ បានសម្រេច​ជាច្រើនលើក​មកហើយ​ដែរ ។​

​ទើប​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង បញ្ជូន​ជនសង្ស័យ​ទាំង ៤​នាក់ ខាងលើ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ក្រោយពី​ធ្វើការ​សួរនាំ​រួច​៕ ដោយ​៖​កូ​ឡាប​

spot_img
×