Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹងធ្វើ​ការស្រាវជ្រាវ​លើ​បញ្ហា​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​Live​លក់​ផលិតផល​ឆ្លៀត​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​

spot_img

ភ្នំពេញ​៖​ថ្ងៃនេះ​ក្នុង​វេទិកា​«​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​»​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជា ឲ្យ​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​នរណា​Live​លក់​ផលិតផល​ឆ្លៀត​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​។​ចំណែក​អ្នក​មិន​បញ្ចេញ​កេរ្តិ៍ខ្មាស​មិន​អី​ទេ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ដើម្បី​លើកកម្ពស់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស​រប​ស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» បាន​បញ្ជា​ទៅ​ក្រសួងមហាផ្ទៃ​ឱ្យ​ពិនិត្យ និង​ចាត់វិធានការ​បន្ទាន់​ទៅលើ​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ ដែល​បាន​បែកធ្លាយ និង​ចែកចាយ​នៅតាម​បណ្តាញ​សង្គម និង​គេហទំព័រ​នានា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ដោយយោង​តាម​អនុសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ដែល​បានប្រគល់​ភារកិច្ច​នេះ​មកឱ្យ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​។ គួរ​រម្លឹក​ផងដែរ​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​ធ្លាប់បាន​ហៅ​មក​បំភ្លឺ និង​ធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ​ជាច្រើន​មកហើយ​ទាក់ទង​នឹង​បញ្ហា​នេះ ហើយ​ថែមទាំង​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព នាយកដ្ឋាន​នឹង​បង្កើត​ក្រុម​ពិសេស ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ លើ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឬ​គេហទំព័រ​ទាំងឡាយណា ដែល​បាន​បញ្ចេញ​វីដេអូ​អាសអាភាស ឬ បង្ហោះ​លក់ទំនិញ​តាម​អន​ឡាញ ណា​ដែល​នៅតែ​ហ៊ាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយចំនួន​ដើម្បី​យកមក​ចាត់វិធានការ​តាមច្បាប់​៕ ដោយ​៖​កូ​ឡាប​


spot_img
×