Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដែល​បើកបរ​ម៉ូតូ​គ្មាន​ផ្លាកលេខ ល្មើស​គំនូស​សញ្ញា​ចរាចរណ៍ ហើយ​វាយ​មកលើ​សមត្ថកិច្ច ពេលនេះ​គាត់​បានទទួល​សារភាព​កំហុស

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​បើកបរ​ម៉ូតូ​គ្មាន​ផ្លាកលេខ ល្មើស​គំនូស​សញ្ញា​ចរាចរណ៍ ហើយ​វាយ​មកលើ​សមត្ថកិច្ច ពេលនេះ​គាត់​បានទទួល​សារភាព​កំហុស និង​ធ្វើការ​សុំទោស​ជា​សាធារណ​:​នូវ​ការបើកបរ​ល្មើស​គំនូស​ចរាចរណ៍ និង​កំហុស​របស់គាត់​ដែល​បានធ្វើ​មកលើ​សមត្ថកិច្ច ។

​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ស្ត្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឈប់​លើស​គំនូស​ចរាចរណ៍​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ ដើម្បី​ផាកពិន័យ តែ​បែរជា​ស្ត្រី​ខាងលើ​វាយ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​រងរបួស​ស្រាល​។ ហេតុការណ៍​មួយ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​កាលពី​វេលា​ម៉ោង ២​និង​១០​នាទី​រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ស្ថិតនៅ​ចំណុច​ស្តុ​ប​ដេ​អិន ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពព័ត៌មាន​ពី​ស្ត្រី ដែលជា​អ្នក​បោះ​សំអាត​ផ្លូវ​ដែល​នៅ​កន្លែង​ទីតាំង​កើតហេតុ បាន​ប្រាប់​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌​ស មិនមាន​ផ្លាកលេខ បាន​ជិះ​ឈប់​នៅលើ​គំនូស​ស្លាក​សញ្ញា​ចរាចរណ៍​ថ្មើរជើង របស់​អ្នក​ឆ្លងកាត់​ផ្លូវ ខណៈពេល​នោះ ស្រាប់តែ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដែល​ឈរជើង​នៅ​គោលដៅ​ទីនោះ បាន​ហៅ ស្ត្រី​ខាងលើ ដើម្បី​ធ្វើការ​ផាកពិន័យ ក៏មាន​ការឈ្លោះប្រកែក​គ្នា​ជាខ្លាំង រួចមក ស្ត្រី​ខាងលើ​បាន​ដក​ទូរស័ព្ទ​មក​ថត​សមត្ថកិច្ច ភ្លាមៗ​នោះ សមត្ថកិច្ច​ក៏បាន​ដក​ទូរស័ព្ទ​មក​ថត​ស្ត្រី​ខាងលើ​វិញ​ផងដែរ​។

​ខណៈពេល​នោះ ស្រាប់តែ​ស្ត្រី​ខាងលើ​បាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច ដើម្បី​យក​ទូរស័ព្ទ​ដែល​សមត្ថកិច្ច​ថត​គាត់​នោះ​។

​បច្ចុប្បន្ន​ស្ត្រី​ខាងលើ និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​ទីស្នាក់កា​រ​ចរាចរណ៍​ជើងគោក នៅ​ខាងក្រោយ​ព្រះបរមរាជវាំង ដើម្បី​ធ្វើការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​។

​ចំពោះ​ករណី​ដែល​វាយ​សមត្ថកិច្ច​នោះ គឺ​មិន​មានការ​បឹ្ត​ង​នោះឡើយ​។​

​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា ៕ ដោយ​៖​កូ​ឡាប​

spot_img
×