Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ នៅ​ខេត្តកណ្ដាល​នឹង​ប្រគល់​ផ្ទះមួយ​ចំនួន​ជូន​អតិថិជន​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ

spot_img

​​កណ្ដាល​៖ ​លោក​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី បាន ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​វេ​ី​ល​ដ៏​ប្រ៊ី​ដ ហូ​ម ស្ថិតនៅ​ក្នុងភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានចេញ​សេចក្តី ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី 17 ខែកុម្ភៈ​ឆ្នាំ 2020 បាន​បញ្ជាក់ថា គោលនយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន និង​គោលនយោបាយ​ស្ដីពី​ការលើកទឹកចិត្ត​និង​ការបង្កើត​កម្មវិធី​ជាតិ ស​ម្រា ប់​ការអភិវឌ្ឍន៍​នៅ​ឋាន​តម្លៃ​សមរម្យ ត្រូវបាន​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ 2017 ក្នុង​គោលដៅ​ផ្ដល់ឱកាស​ជូន​ប្រជាជន​ទូទាំងប្រទេស មាន​លំនៅដ្ឋាន​សមរម្យ​អាច​រស់​នៅបាន ប្រកបដោយ​ផាសុខភាព សុវត្ថិភាព​និង​សេចក្តី ថ្លៃថ្នូរ ជាពិសេស​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប​និង​ក្រុម​ជន​ងាយ​រងគ្រោះ តាមរយៈ​ការផ្ដល់​ជា​កញ្ចប់​វិធានការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ ផ្នែក​វិនិយោគសាធារណៈ និង​ផ្នែក​និយ័តកម្ម ដើម្បី​ទាក់ទាញ​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុងការ​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​តម្លៃ​សមរម្យ​។​

​អនុវត្តតាម​គោលនយោបាយ​ជាតិ​ទាំងពីរ​ខាងលើ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ 15 បាននិងកំពុង​អនុវត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផឹក​នៅ​រាជធានី​ភ្នំពេញ​ចំនួន 2 គម្រោង ខេត្តកណ្ដាល​ចំនួន 2 គម្រោង ខេត្តបន្ទាយមានជ័យ​ចំនួន 1 គម្រោង សាក​សង់​លំនៅដ្ឋាន​សរុប​ចំនួន 8331 មួយ​ខ្នង និង 7256 ចំណែក​ឯកជន លក់​ក្នុងតម្លៃ​ក្រោម​៣​ម៉ឺន​ដុល្លារ ។ គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន world bridge home បាន សម្រួល​លក្ខណៈ លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​កក់​ដោយ​អតិថិជន​អាច​បង់​10% នៃ​តម្លៃ​ផ្ទះ​ពេល 12 ខែ​ដំបូង ឬ​បង់ 2០ ទៅ 30 ភាគរយ​ក្នុង​រយៈពេល 24 ខែ ដោយ​មិនមាន​ការប្រាក់​ហើយ​ទឹកប្រាក់​ដែល​នៅសល់ អតិថិជន​ត្រូវ​បង់​រំ​លោះ​បន្ត​ជាមួយ​ធនាគារ​ជា​ដៃគូ ក្នុង​រយៈពេល 20​ឆ្នាំ​ឬ​បង់​ផ្ដាច់​ជាមួយ​ក្រុមហ៊ុន​។

​នៅ​រសៀល​ថ្ងៃទី 17 ខែកុម្ភៈ​ឆ្នាំ 2020 លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​ដែលជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ទាំង 5 ខាងលើ នៅ នៅ​ភូមិ​កោះគរ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង​ខេត្តកណ្ដាល​មាន​ចម្ងាយ 8 គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ សាងសង់​លើ​ផ្ទៃដី​សរុប 23 ហិកតា មាន​ចំនួន 2457 ផ្ទះ មាន​ទុនវិនិយោគ​ប្រមាណ 73 លាន​ដុល្លារ​អា​មេ​រិច​។ មកដល់ពេលនេះ​ក្រុមហ៊ុន​បាន​លក់​ចំនួន 1088 ផ្ទះ ស្មើ 44 ភាគរយ​នៃ​ចំនួន​ផ្ទះ​ស្រុក ក្នុងនោះ​អតិថិជន​ជា​មន្ត្រីរាជការ​មាន​ចំនួន​ជាង 23 ភាគរយ​។ ក្រុមហ៊ុន​បានបញ្ចប់​ការសាងសង់ ចំនួន 603 ផ្ទះ គ្រោង​ប្រគល់ជូន​អតិថិជន​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ និង​គ្រោង​បញ្ចប់​ការសាងសង់​គម្រោង ទាំងមូល​នៅមុន​បំណាច់​ឆ្នាំ 2020​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×