Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រសម្រាប់ថ្ងៃ អង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការរីកចម្រើន​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​រឿង​កិច្ចការងារ​ប្រចាំថ្ងៃ បញ្ហា​ប្រាក់កាស និង​ពិសេស​រឿង​ផ្ទាល់ខ្លួន​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ដោយ​ពេញដៃពេញជើង​ហើយ​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​ការទទួល​រងរបួស​លើ​ខ្លួនប្រាណ ឬ​ការបាត់បង់​ប្រាកកាស់​ដោ​យ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ណាត់​នរណាម្នាក់​ចរចា​ឬ​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ហើយ​ពិសេស​អាច​ឆាប់​ចុះសម្រុង​គ្នា​បាន​ឆាប់រហ័ស​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​ស្ត្រីភេទ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​តូច​សោះ​ប្រែជា​រីក​ធំ​រក​ទប់ទល់​មិន​ឈ្នះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​គប្បី​ចេះ​ពិនិត្យ​សមាសភាព​មនុស្ស​បានឱ្យ​ល្អិតល្អន់​ទើប​ប្រសើរ ។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​មិនល្អ​ទេ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើត​បញ្ហា​ណាមួយ​ឈានដល់​ការ​ប្រេះស្រាំ​ផ្សះផ្សា​លែងកើត​៕

​ឆ្នាំថោះ​

រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូរ​អារម្មណ៍​ហើយ​ការប្រកប​ការងារ​ក៏​តែង​រាំងស្ទះ​ញឹកញាប់​ច្រើន​ផង​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មានទំនាស់​សម្តី​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ពិសេស​អាច​ត្រូវគេ​ស្តីបន្ទោស​ឬ​ជេរ​ស្តី​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ខ្លួនឯង​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិនមាន​អ្វី​ទាស់ខុស​ទេ​គឺ​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​កំពុងមាន​ភាព​សុខដុម​ចំពោះ​គ្នា​ណាស់ដែរ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការសម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់​ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ​ឯ​ការសម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​ក្តៅក្រហាយ​ដាក់ខ្លួន​បានទេ​ពីព្រោះថា​ផល​អាក្រក់​ងាយ​ឆ្លើយតប​មកវិញ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ​និង​ធ្វើ​អ្វី​តែង​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​ការរក​ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។​ចំណែក​បញ្ហា​សុខភាព​បើ​លោកអ្នក​ត្រូវ​ដេក​មន្ទីរពេទ្យ​អាច​ត្រូវជា​សះ​ហើយ​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទៀតផង​។​

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​ហើយ​ពេលនេះ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​លោត​ឡើង​ខ្ពស់​ដូចនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​នោះ​មិន​អត់​ប្រយោជន៍​ឡើយ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មាន​កិច្ចការ​ចាស់​នៅ​សេសសល់​មិនទាន់​បានធ្វើ​នៅឡើយ​គប្បី​សម្រុក​បញ្ចប់​បើ​ពុំនោះ​ទេវា​នឹង​បង្កើត​ផល​លំបាក​នៅពេល​ឈានដល់​ថ្ងៃ​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​ណា​សំខាន់​ក៏​អាច​សម្រុក​បានដែរ​ពីព្រោះថា​ផល​ល្អៗ​តែង​រង់ចាំ​ជានិច្ច​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ពេក​ឡើយ​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​ទឹកភ្នែក​ជូត​ក្បាលជង្គង់​”៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​ហុច​លទ្ធផល​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ការប្រកប​ការងារ​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មាន​ជួប​ទាំង​ទុក្ខ​និង​សុខ​ហើយ​បើ​មាន​ជួប​ថ្ងៃ​ល្អ​ក៏​តែងមាន​ជួប​ថ្ងៃ​មិនល្អ​វិញ​ដែរ​និង​បើ​ជួប​ថ្ងៃ​ប្រកបការងារ​រាំងស្ទះ​ក៏​តែង​ជួប​ថ្ងៃ​ប្រកបការងារ​រលូន​ល្អ​វិញ​។​រឿង​រាវ​ទាំងនេះ​ជា​បញ្ហា​ធម្មតា​ដែល​តែងតែ​កើត​ឡើងលើ​មនុស្ស​គ្រប់រូប​គ្មាន​នរណា​អាច​ចៀសវាង​បានឡើយ​។​ទោះបីយ៉ាងណា​បញ្ហា​ទាំងអស់​យើង​អាចធ្វើ​ការទប់ស្កាត់​និង​ប្រុងប្រយ័ត្ន​ដោយ ខ្លួនឯងបាន​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​នូវ​បញ្ហាលំបាក​ប្រាក់ចំណូល​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

សម្រាប់​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​ឃើញថា​មាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើនតែ​ភាព​ផ្អែមល្ហែម​ក៏​កើតមាន​ច្រើន​ដែរ​៕

spot_img
×