Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកសាខាធនាគា​រហ​ត្ថ​កសិ​ករ ស្រុក​ត្រាំក​ក់ រងការរិះគន់ពីអ​តិ​ថិ​ជនថា រំលោភលើសេចក្តីទុកចិត្ត​រ​បស់​គា​ត់​

spot_img

តាកែវ៖ ថ្មីៗនេះមានម្ចាស់ហ្វេសបុកឈ្មោះ ​ប​ងពេទ្យចិត្តស្មោះ​ បា​នធ្វើការរិះគន់យ៉ា​ង​ខ្លាំង​ទៅលើ​ នាយកសាខាធនាគារហ​ត្ថ​កសិក​រស្រុ​កត្រាំ​ក​ក់ ខេត្តតាកែវ​ថា​ បានរំលោភលើសេចក្តីទុកចិត្ត​លើ​អតិ​ថិជន ដោយបានប្រាប់ឲ្យអតិថិជនបង់ផ្តាច់ពីបណ្តាស្ថា​ប័​នផ្សេ​ង​ៗ​ រួចសន្យាថានិងអោយ​គាត់​ខ្ចីទឹ​ក​ប្រា​ក់​ពីហ​ត្ថ​កសិក​រ​ក្នុ​ង​ទំ​ហំ​ទឹកប្រា​ក់ ២ម៉ឺន៥ពាន់ដុល្លារ​ តែក្រោយមានការបង់ផ្តាច់លើប្រា​ក់​ក​ម្ចីរបស់ស្ថា​ប័​នប្រា​សាក់រួច បានធ្វើសំណុំឯកសារដើម្បីខ្ចីប្រា​ក់​ពីធ​នាគារ​ហ​ត្ថ​កសិ​​ករ តែអស់រយៈពេលជិត២០ថ្ងៃ​ម​កនេះ ស្រាប់តែខាងធនាគារហត្ថកសិ​ក​រថា​មិ​នអា​ច​ឲ្យអតិថិជនឈ្មោះ ឃុន ប៊ុននី ខ្ចីបាននោះទេ ​ដោ​យគ្មាន​មូលហេតុអ្វីប្រាប់ទៅអតិថិ​ជ​ន​វិ​ញ​ឡើយ​ ​។


ក្នុងនោះដែរលោកស្រី ឃុ​ន ប៊ុននី ដែលជាអតិ​ថិ​ជន បានធ្វើការរិះគន់យ៉ា​ង​ខ្លាំងទៅ លើសេវាកម្មរបស់ធ​នា​គារ​ហត្ថ​កសិ​ករ​ស្រុ​ក​ត្រាំ​ក​ក់ថា នៅមានសភាពរ​ញេ​រ​ញៃ​ និងការសម្រេចរ​ប​ស់នា​យក​សា​ខាមិន​មាន​ភា​ពច្បា​ស់លា​ស់ណា​មួយ​ឡើ​យ ដោយស្រេចតែលើ​អ​ស់​លោកច​ង់ឲ្យគេខ្ចី​ ឬមិនឲ្យគេខ្ចីស្រេចតែចិត្តអស់លោ​ក​ ។ លោកស្រីបានបន្តថា សកម្មភាពនិងទង្វើរប​ស់​បុគ្គ​លិក​ធ​នាគា​រហ​ត្ថក​សិ​ក​រនេះ និយាយបាត​ដៃ​ខ្ន​ងដៃ និងធ្វើ​ឲ្យអតិថិជនបាត់បង់នូ​វ​សេ​ចក្តី​ទុក​ចិត្ត​យ៉ា​ងខ្លាំ​ង​ ខណៈដែលខាងបុគ្គលិក​រ​បស់​ហត្ថ​កសិ​ក​រ​ស្រុ​ក​ត្រាំ​កក់ បានឲ្យគាត់បង់ផ្តាច់ចេញពីស្ថាប័​ន​រប​ស់​គេ​ ហើយងាកមក​ខ្ចី​កន្លែ​ងគា​ត់​វិញ តែអូសប​ន្លា​យ​រូ​បគាត់ ជិត២០ថ្ងៃហើ​យ​ រួចប្រាប់ថាមិនអាចឲ្យខ្ចីបានទេហើយគ្មានមូ​ល​ហេតុ​អ្វីទាំ​ង​អ​ស់។​

ជុំវិញករណីនៃការរិះគ​ន់​នេះដែរ លោកនាយកសាខាធនាគា​រ​ហត្ថ​កសិក​រស្រុ​ក​ត្រាំក​ក់​ បាននិយាយតា​ម​ទូរ​ស័ព្ទជាមួយភ្នាក់ងារ​សា​រព័ត៌មានយើងនៅរសៀល​ថ្ងៃ​ទី ១៧ ខែកុម្ភៈ នេះថា រូបលោកមិន​អាច​ផ្ត​ល់ព័ត៌មានដល់ជនទី​៣​បានទេ បើគ្មានការអ​នុ​ញ្ញា​ត ​ហើយលោកថ្ងៃនេះលោកបា​ន​សុំច្បា​ប់មិន​អា​ច​ជួប​ជាមួយ​និ​ង​អ្ន​ក​សា​រព័ត៌មានបា​នឡើយ​ មានការងារអ្វីអាចទៅទាក់ទងខាងធនាគារ​នៅ​ស្រុក​ត្រាំក​ក់​បាន ព្រោះនេះជាគោលការណ៍​រ​បស់​ធនា​គា​រ​។

ក្រោយការជួបសម្ភាសន៍ផ្ទាល់​នេះ​ដែ​រ លោកស្រី ឃុន ប៊ុននី ជាអតិថិជនបា​ន​និ​យាយ​ នាយកធនាគារហត្ថក​សិ​ករ​ស្រុក​ត្រាំ​ក​ក់នេះ មិនមានទំនួ​ល​ខុស​ត្រូវ​ទាល់​តែ​សោះ​ ហើយនិយាយ​ទៀ​ត​ថា​ បើនូវមានមន្ត្រី​បា​តដៃ​ខ្នងដៃ​បែ​បនេះ នូវបម្រើរការងារប​ន្ត​ទៀ​ត​នោះ មិនដឹងជាអតិថិជ​ន​ប៉ុន្មា​នាក់​នោះទេ​ ​ដែលបាត់បង់នូវសេចក្តី​ទុ​កចិ​ត្តលើសេ​វា​ក​ម្មរ​បស់ធ​នាគា​រហត្ថ​កសិ​ក​រ​នោះ ៕ដោយ៖ តាកែវ

spot_img
×