Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​គេម​កជួ​យ​យើ​ងហើ​យ អ្នកខូចស្រុកយើ​ង​ចា​ប់គេ​ដាក់​គុ​ក​ទៀ​ត

spot_img

ភ្នំពេញ៖ ប្ដីប្រ​ពន្ធ​ជាជ​នជា​តិប​រ​ទេ​ស២​នា​​ក់នេះ បានរត់មករកលោក វិល្លាម ជួយ និងបានអះអាងថា គាត់​ម​ក​ក​​​ម្ពុ​ជា ក្នុងការបំពេ​ញ​បេស​កកម្ម​មនុស្ស​ធ​ម៌​ផង និងរកស៊ីផង ​ហើយត្រូ​វគេ​រៀបចំគ​ម្រោងប្ដឹ​ង​ជា​ច្រើនលើក ច្រើនសារ​ហើយ​ លើវិវាទ​ពាណិ​ជ្ជក​ម្ម តែគាត់ឈ្នះលើក្ដីនោះគ្រប់ជាន់​ថ្នា​ក់ទាំង​អ​ស់​។

ក្រោយមកស្រាប់តែគេយកសំ​ណុំ​រឿង​ដ​ដែល មកប្ដឹងម្ដងទៀត​រ​ហូតគា​ត់ជា​ប់ព​ន្ធ​នា​គារ ចំ​នួន​៣ខែ ធ្វើឲ្យគាត់ខាតបង់​កិ​ត្តិយ​ស​ កើតការឈឺចាប់យ៉ា​ង​ខ្លាំង​ ។

នេះបើតាមលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិ​ល្លាម​ ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឲ្យដឹងនៅល្ងាច​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។

លោក បានឲ្យដឹងបន្តថា លោកទទួលបានពាក្យ​ប​ណ្ដឹង​នេះ ហើយករណីនេះលោក ​នឹងពិនិត្យ​ទាំងទិ​ដ្ឋភា​ពច្បាប់​ ​សរុប២ស​ប្ដា​ហ៍ ទើបចុះបេសក​ក​ម្មស៊ើបអង្កេ​តរក​កា​រពិត ជាលទ្ធផលនៃ​កា​រ​ស៊ើបអ​ង្កេ​ត ឃើញថា​មានភា​ពមិន​ប្រ​ក្រតី​ច្រើន ហើយរា​ល់ភាព​មិនប្រ​ក្រតី​ទាំង​នេះ​ ​លោកនឹងរៀបចំរ​បា​យកា​រណ៍ពិស្ដា​ដា​ក់ជូ​នប្រ​មុ​ខរាជរដ្ឋាភិ​បា​ល ដើម្បីលោកពិ​និ​ត្យ និងសម្រេ​ច​ ៕ដោយ៖កូឡាប

spot_img
×