Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស COVID-19៖ អ្នកស្លាប់​នៅចិន​កើន​ដ​ល់​ជិត ១.៩០០នាក់ ខណៈអ្នកជាសះស្បើយមាន​ជា​ង​ ១២.០០០នាក់

spot_img

ចំនួនអ្នកស្លាប់នៅ​ចិ​ន ដោយ​សារ​វីរុស COVID-19 បានកើនដ​ល់​ ១.៨៦៨នាក់នៅថ្ងៃអង្គារនេះ ​ក្រោ​យពេល​មានអ្ន​កស្លា​ប់​ថ្មី​ចំនួន ៩៨នាក់នេះ។ នេះបើតាមគណៈកម្មការសុ​ខ​ភា​ពជា​តិរ​ប​​​ស់ចិ​ន​។

មនុស្សជិត ៧២.៥​០០ទូទាំងប្រទេសបានឆ្លងវី​រុ​សដ៏​កា​ចសា​ហា​វ​នោះ ដែលបានផ្ទុះឡើយដំបូងនៅក្នុងខែ​ធ្នូ​ ក្នុង​ខេ​ត្តហូ​បេ មុនពេលវារីក​រា​លដាល​ទូទាំ​ងពិភ​ព​លោ​ក​។​

នៅថ្ងៃអង្គារនេះដែរ ក៏មានករណី​ឆ្ល​ងថ្មី​ចំនួន ១.៨៨៦ករណីផ​ងដែរ ដែលមានការធ្លាក់​ចុះ​ ​បើធៀបទៅនឹងការ​ឆ្ល​ង​កាល​ពី​ថ្ងៃចន្ទម្សិលមិញ​នេះ​។

មនុស្សច្រើនជាង ១២.០០០នាក់បានជាសះស្បើយ​ និងបានចេញពីម​ន្ទី​រពេ​ទ្យផង​ដែ​រ​។ នេះបើតាមតួលេខចុងក្រោយរបស់​គ​ណៈក​ម្ម​ការ​សុខភា​ព​ជា​តិ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×