Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្នាំជំងឺគ្រុនចាញ់​អា​ចមាន​លទ្ធ​ភាព​ព្យាបា​ល​ជំងឺ Covid-19 បាន

spot_img

ភ្នំពេញ៖ ទាក់ទ​ងនឹងជំងឺកូរ៉ូណាប្រភេទថ្មី ឬ ​Covid-19 ដែលកំពុងគំរាមកំហែងពិភពលោ​ស​ព្វ​ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយ​ពីក្រសួងសុខាភិបាល​ចិ​ន ដែលកាលពីម្សិលមិញ​ ​បានប្រកាស​ថា ថ្នាំជំងឺគ្រុនចាញ់អាចមាន​ល​ទ្ធភា​ពព្យា​បា​ល​ជំងឺ Covid-19 បាននោះ។

នៅព្រឹកថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេ​ចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់​គ​រុសិ​ស្ស គរុនិស្សិតបញ្ចប់ការសិក្សា​ឆ្នាំ​២​០១៨-២០១៩ សរុបចំនួន ១៩៧៧នាក់។

ទាក់ទងនឹងជំងឺកូរ៉ូណា​ប្រភេ​ទ​ថ្មី​ ឬ Covid-19 ដែលកំពុងគំរាម​កំ​ហែង​ពិភព​លោ​សព្វ​ថ្ងៃ​​នេះ សម្តេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍​ថា​ ក្រោយពីក្រសួងសុខាភិបា​ល​ចិន ដែលកាលពី​ម្សិ​ល​មិញ បានប្រកាសថា ថ្នាំជំងឺគ្រុនចា​ញ់​អា​ចមាន​ល​ទ្ធភា​ពព្យា​បា​ល​ជំងឺ Covid-19 បាននោះ សម្តេចតេជោពិតជាចូ​ល​រួមត្រេ​ក​អរ ហើយសម្តេចតេជោគិត​ថា​បើដូច្នេះ​មែន​នោះ យើងនឹងអាចដោះស្រាយបញ្ហាដែល​កំ​ពុង​កើត​ឡើងនេះ​បាន​ជា​ក់ជា​មិ​ន​ខាន។ សម្តេចតេជោនាយករដ្ឋម​ន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរ​ដ្ឋា​ភិ​បាល​នៃប្រ​ទេ​សចិន ជាពិសេសអាជ្ញាធរខេត្តវ៉ូហា​ន​ ដែលបានយក​ចិ​ត្ត​ទុក​ដាក់ ថែរក្សាការពារ​ ចំពោះនិស្សិតកម្ពុជាយើងដែលកំ​ពុ​ងរ​ស់​នៅ និងសិក្សានៅ​ទី​នោះ ដោយនៅពេល​​នេះ ​​មិនមាននណាម្នាក់​ឆ្ល​ង និងគ្រោះថ្នាក់ដោយសារជំងឺនេះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បា​នបន្ត​ទៀ​តថា កម្ពុជានឹងទទួលខុសត្រូវចំពោះភ្ញៀ​វ​ទេស​ចរ​គ្រប់ជា​តិ​សាស​ន៍ ដែលបានចុះពីវាទេ​ស​ចរ MS Westerdam ដែលពេលនេះ អ្ន​ក​ខ្លះកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំ​ពេ​ញ ដែលក្រសួងសុខាភិបា​ល​កម្ពុជា និងសាលារាជធានីភ្នំពេញកំ​ពុ​ងតា​មដា​ន និងយកចិត្តទុកដាក់ពួ​ក​គា​ត់។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែប្រ​កា​សប្រ​កាន់​ជំ​ហរថា នៅតែមិនខ្លាចជំងឺនេះនោះ​ទេ​ សំខាន់គឺយើងត្រូវ​រួ​មគ្នា​ប្រយុ​ទ្ធ​ប្រឆាំង និងការពារ​នឹងជំងឺនេះ។ សម្តេចតេជោក៏បានរំលឹកថាកាល​ពី​ថ្ងៃទី​១៤កុម្ភៈ កន្លងទៅនេះ ពេលដែលសម្តេចអញ្ជើ​ញ​ទៅទ​ទួលភ្ញៀ​វ​ទេស​ច​រលើ​នា​វា​នៅខេត្ត​ព្រះ​​សីហ​នុនោះ បើយើងដឹងថាអ្នកដែលនៅ​លើ​នាវា​នោះមាន​ផ្ទុ​កជំងឺកូរូណា​ក៏​ដោយ ក៏សម្តេចរឹតតែឲ្យចូលថែ​មទៀ​ត ដើម្បីយកអ្នកជំងឹមកនោះមកព្យាបាល​ឲ្យទាន់ពេ​ល​វេលា កុំឲ្មានការរីក​រា​ល​ដាល​បន្ត។ សម្តេចតេជោបញ្ជា​ក់​ថា កម្ពុជាធ្វើនេះ​ ​គឺជាសកម្មភាពមនុស្សធ​ម៌​សុទ្ធ​សា​ធ៕ដោយ៖កូឡាប

  

spot_img
×