Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ និងលើកស្ទួយវិស័យ​​អ​​ប់​រំ​ជាតិ ឲ្យកាន់តែរីកចម្រើនទៅ​មុ​​ខ ទោះបីជាបុគ្គលមួយក្រុម​តូ​​ច​មើ​ល​ស្រាល និងជាន់ឈ្លីប្រ​មា​​ថដ​ល់ការអ​ប់រំ​ និងសញ្ញាប​ត្រក្នុ​ង​​ប្រ​ទេ​ស

spot_img

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ​បានខិតខំយ៉ាងខ្លាំងក្លាក្នុង​កា​រ​ជំរុញ និងលើកស្ទួយវិស័យ​អ​ប់រំ​ជាតិ ឲ្យកាន់តែរីកចម្រើនទៅ​មុ​ខ ទោះបីជាបុគ្គលមួយក្រុម​តូ​ចមើ​ល​ស្រាល និងជាន់ឈ្លីប្រ​មា​ថដ​ល់ការអ​ប់រំ និងសញ្ញាប​ត្រក្នុង​ប្រទេ​ស​យ៉ាង​ណាក្តី​។

នៅព្រឹកថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេ​ចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់​គ​រុសិ​ស្ស គរុនិស្សិតបញ្ចប់ការសិក្សា​ឆ្នាំ​២​០១៨-២០១៩ សរុបចំនួន ១៩៧៧នាក់។

ជាកិច្ចចាប់ផ្តើមនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់​ឃើញ​ថា ដោយសារតែថ្ងៃនេះចំនួនគរុនិ​ស្សិ​តមា​នចំ​នួន​ច្រើន ហើយអគារដែលប្រគល់ស​ញ្ញា​បត្រ​នេះ មិនអាចដាក់និស្សិតរហូត​ជិ​ត២​ពាន់នា​ក់​បាន ដូច្នេះសម្តេចតេ​ជោ​ ហ៊ុន សែន មានប្រសាសន៍លើកឡើងពីគ​ម្រោងព​ង្រីក​អ​គារវិ​ទ្យាស្ថា​ន​ជា​តិអប់រំ ឲ្យធំបន្ថែ​មទៀ​ត ដោយសម្តេចតេជោបានមាន​ប្រសា​សន៍​ថា នៅថ្ងៃអនាគ​ត​អគារនៃ​សាល​នេះ អាចនឹងត្រូវវាយ​ចោ​ល ដោយត្រូវពង្រីកអគារនេះ​​ឲ្យធំបន្ថែ​ម​ទៀត ដើម្បីឲ្យមានភាពងាយស្រួលក្នុងកា​រ​ប្រារ​ព្ធពិ​ធី​ផ្សេងៗ ទាក់ទងនឹងការបណ្តុះបណ្តា​ល​ធន​ធាន​មនុ​ស្ស​។

សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី បានមានប្រសាសន៍ពីសារសំខាន់​ នៃ​វិស័យ​អ​ប់រំ ដែលជាវិស័យអាទិភាពទី១​ ក្នុងចំណោមវិស័យចំ​នួ​ន​៤ នៃយុទ្ធសាស្ត្រចតុកោណ​រ​បស់រា​ជរ​ដ្ឋាភិបាលក​ម្ពុ​ជា ក្នុងការអភិវឌ្ឍប្រ​ទេ​សជា​តិ​។ ជាថ្មីម្តងទៀតសម្តេច​តេជោ​ នាយករដ្ឋម​ន្ត្រី​ បានមានប្រសាសន៍​ពី​គោល​ដៅសំខា​ន់​ចំនួ​ន២ ក្នុងការកសាងប្រទេស​ជា​តិ ក្រោយងើបពី​ស​ង្គ្រាម​ ​ដែលគោលដៅ ទី​១​) គឺការប្រែក្លាយតំបន់សមរភូមិ​ក្តៅ​ទាំង​អស់ ឲ្យទៅជាតំបន់មានសុខ​ស​ន្តិភា​ព និងការអភិ​វ​ឌ្ឍ​ និងទី២) ប្រែក្លាយតំបន់ព្រំដែនជា​មួ​យប្រ​ទេស​ជិត​ខាង ឲ្យទៅជាតំបន់សន្តិភាព​ ​តំបន់ទី​ផ្សា​រ និងទៅជាតំបន់ដែ​ល​មាន​កិច្ច​ស​ហប្រ​តិប​ត្តិ​ការល្អ ជាមួយប្រទេស​ជា​តិខាង។

ជាមួយគ្នានេះ សម្តេចតេជោ បន្ត​ទៀតថា កាលពីឆ្នាំ២០១៦កន្ល​ង​ទៅនេះ សម្តេចតេជោបានចុះទៅ​តា​មតំ​បន់​ព្រំដែ​នក​ម្ពុជាមួយ​ចំ​នួន ហើយក៏បានកសា​ង​សាលា​រៀនជា​ច្រើ​ន​ខ្នង ទុកឲ្យកូនក្មួយបានសិក្សារៀនសូ​ត្រ​គ្រប់​ៗ​គ្នា។ ក្នុងនោះអគា​រ​ស្នាក់នៅរបស់គ្រូ​ ​និងសិស្សក៏ត្រូវបាន​ផ្ត​ល់ជូ​នស្របជាមួយសាលារៀ​ន​ផង​ដែ​រ។​

សម្តេចតេជោ បានបញ្ជាក់ថា ការបណ្តុះបណ្ដាលធនធានគ្រូ​​បង្រៀន​ ​គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុង​កា​រជួ​យបណ្តុះ​បណ្ដា​លធន​ធា​ន​ម​នុស្ស ឲ្យទទួលបានចំណេះជំនាញស​ម​ស្រប​នា​នា ដើម្បីអនាគតយុ​វ​ជ​ន ។ ទន្ទឹមនឹង​នោះ សម្តេចតេជោ បានប​ន្តថា ការចាប់ផ្តើមពង្រឹងវិស័យអ​ប់​រំជា​តិ​កម្ពុ​ជា បានចាប់ផ្តើមកកើត​​ឡើងវិ​ញ​តាំ​ងពីឆ្នាំ ១៩៧៩ គឺផ្តើមដោយអ្ន​កចេះ​ច្រើ​ន បង្រៀនអ្នក​ចេះ​តិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ​សោះ​ ដើម្បីឲ្យវិស័យនេះកាន់តែ​ដើ​រទៅ​មុខ​ ហើយរហូតដល់​ពេ​លនេះ វិស័យអប់រំមាន​កា​ររី​កច​ម្រើ​ន ដែលធ្វើឲ្យយុវជនមានឱកាសបា​ន​សិក្សា​រៀនសូ​ត្រទាំ​ងក្នុ​ង​សាលា​រដ្ឋ និងឯកជ​ន។

នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះ​ផ​ង​ដែរ សម្តេចតេជោនាយ​ក​រ​ដ្ឋម​ន្ត្រី ក៏បាននាំយកនូវសៀវ​ភៅ​អប់រំ​ទូន្មា​នរ​បស់​ភិ​រ​ម្យអ៊ូ (ក្រម​ង៉ុយ) និងបណ្ឌិត អ៊ូ ចុង​ ជូនដល់គរុ​សិ​ស្ស និស្សិតម្នាក់ចំនួន២​ក្បា​ល និងថវិកាម្នាក់​១​០ម៉ឺន រួមទាំងផ្តល់នូវដំណើ​រ​ក​ម្សាន្ត ទៅតំបន់ទេសចរណ៍​ខេ​ត្តសៀ​មរា​ប​ផង​ដែរ។

តាមរបាយការណ៍របស់លោក ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុ​វ​ជន និងកីឡា បានឲ្យដឹងថា គរុសិស្ស និស្សិតដែលទទួលសញ្ញាប​ត្រនៅព្រឹ​ក​នេះ រួមមាន៖ និស្សិតអធិការអប់រំ​ ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែ​ក​គ្រប់​គ្រង​អ​ប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧ​ត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូ​ល​ដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នា​ក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាម​ប្រ​ព័ន្ធ​ពន្លឿ​នចំ​នួ​ន ១០០៥នាក់ នារី៣៨៨នាក់៕ដោយ៖កូឡាប

spot_img
×