Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ វេជ្ជបណ្ឌិត​ចិន បានប្រើប្រាស់ឈាមអ្នក​ជំ​ងឺដែ​លទើ​បជាសះ​ស្បើ​យ ដើម្បីព្យាបាលអ្ន​ក​ជំងឺ​ដែល​កំពុង​ផ្ទុ​ក​វីរុស

spot_img

វេជ្ជបណ្ឌិតនៅក្នុងទីក្រុងសៀង​ហៃ​ បានប្រើប្រាស់ការបញ្ជូលឈាមរ​បស់មនុ​ស្សដែល​បានជា​សះស្បើ​យពីវី​រុសកូ​រ៉ូ​ណា (COVID-19) ដើម្បីព្យាបាល​អ្ន​កជំងឺ​ដែលកំ​ពុងផ្ទុ​ក​វីរុស ហើយមានលទ្ធផលបឋមគួ​រ​ជា​ទីស​ង្ឃឹ​ម។ នេះបើតាមសាស្រ្តាចារ្យចិ​ន​និយា​យកាល​ពីថ្ងៃ​ចន្ទម្សិល​មិញ​នេះ។

អ្នកជំនាញសង្រ្គោះបន្ទាន់ជាន់ខ្ពស់ម្នាក់នៅ​អ​ង្គកា​រសុខ​ភា​ព​ពិភ​ពលោក បាននិយាយថា​ ការប្រើប្រាស់ឈាមរបស់អ្នក​ដែ​លទើ​ប នឹងជាសះស្បើយ​ គឺជាវិធីសាស្រ្តដែលយក​ជា​កា​របា​ន ដើម្បីធ្វើតេស្ត​ ​ប៉ុន្តែវាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការ​លៃ​លក​ពេ​លវេលា​ឲ្យ​បាន​ស​មរម្យ ដើម្បបង្កើនការ​ជំំរុញប្រព័ន្ធការពា​រ​រប​ស់អ្ន​ក​ជំងឺ។

សូមបញ្ជាក់ថា ការប្រើប្រាស់ឈាមរបស់អ្នកទើប​ជា​សះស្បើ​យ​ ដើម្បីព្យាបាលលើអ្នកជំងឺគឺធ្លា​ប់​បាន​ប​ង្ហាញ​ពីប្រ​សិទ្ធ​ភា​ព និងការជួយសង្រ្គោះជី​វិ​តប្រ​ឆាំ​ងនឹ​ងជំ​ងឺ​ដូចជា បានបង្ហាញប្រសិ​ទ្ធ​ភាព និងការជួយស​ង្រ្គោះ​ជិវិត ជំងឺឆ្កែឆ្កួត និងជំងឺរលាកផ្លូ​វ​ដ​ង្ហើ​ម និងសួត។ នេះជា​ការ​បញ្ជាក់​របស់​លោក​វេ​ជ្ជ​ប​ណ្ឌិត Mike Ryan ប្រធានកម្មវិធី​សុ​ខភា​ពរ​ប​ស់អង្គការសុខភាពពិភ​ព​លោក​។

រហូតមកដល់ថ្ងៃអង្គារនេះ ​តួលេខនៃអ្នកស្លាប់ដោយសារវី​រុ​សកូ​​រ៉ូណា បានកើនឡើងជិ​ត​ដល់ ១៨.០០០នាក់ និងមានជិត ៧​៤​.០០​០នាក់ឆ្លង ខណៈដែលអ្នកជាសះស្បើយមានលើ​ស​ ១២.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×