Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គមស៊ីវិល សំណូម​ពរ​​ឱ្យ​ចា​ត់វិ​ធាន​កា​រ​ឱ្យ​បា​ន​​ឆា​ប់រហ័ស ក្រោយពី​ទារក​ម្នាក់ស្លា​ប់​ ដោយសាររស់នៅ​ជាមួយ​ម្ដាយ ​ក្នុង​ពន្ធ​នាគារ

spot_img

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ស្ដី​ពី អង្គការ​លីកាដូ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ​សំ​ណូ​មពរ​ឱ្យ​ចាត់វិធានការ​​​ឱ្យបាន​​ឆាប់រហ័ស ក្រោយពី​ទារក​ម្នាក់ស្លា​ប់ដោយសាររស់នៅជាមួយម្ដាយ​ក្នុ​ង​ព​ន្ធនាគារ។

ទារកអាយុ៥ខែម្នាក់​រស់នៅ​ជាមួយម្ដា​យ​ ដែល​កំពុង​ជាប់ឃុំ​ក្នុង​​ម​ណ្ឌលអ​ប់រំ​​កែប្រែ​ទី​២​ (ព្រៃសរ)​ បាន​ស្លាប់​កាលពី​​ថ្ងៃ​អាទិ​ត្យ​ ទី២៦​​ ខែមករា​ នៅមន្ទីរពេទ្យ​ មិត្តភាពខ្មែរ-សូវៀត​​ ក្នុង​រាជធានី​ភ្នំ​ពេញ​។​ ការស្លាប់​ដ៏ខ្លោចផ្សារ​នេះ​ប​ង្ហាញពី​ តម្រូវការ​ចាំបាច់​ស​ម្រា​ប់​​អាជ្ញា​ធរ​ក្នុងការ​ផ្ដល់អាទិភាព​សិទ្ធិ​​នៅ​ក្រៅឃុំ​​ប​ណ្ដោះអា​សន្ន ​សម្រាប់​ស្ត្រី​ដែលមានកូ​​នតូច​​នៅ​ជាមួយ​។

ស្រ្តីជាម្ដាយ​ក្មេងរងគ្រោះ​ ត្រូវ​បាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុ​ង​ពន្ធ​នាគារ​បណ្ដោះអាសន្ន​រង់ចាំ​​ស​វនា​ការ​ កាលពី​ពាក់កណ្ដាល​​​ឆ្នាំ២​០១៩​ បន្ទាប់ពី​រងការ​ចោទប្រកាន់​ពី​អាជ្ញាធ​រថា ​បានកាន់កាប់​កញ្ចប់​ថ្នាំ​ញៀន​​ប្រភេទ​មេតាហ្វេតាមីន​​ ដែលមានតម្លៃ​ត្រឹមតែមួ​យ​​ម៉ឺន​រៀ​ល​ ឬ២,៥ដុល្លារ​។​ អ្នកស្រី​មិនត្រូវ​បាន​​​ផ្ដល់​​មេធា​វី​កា​រ​ពា​រក្ដីទេ​ ហើយក៏​មិនបាន​ដឹងពី​​​សិ​ទ្ធិក្នុងការ​ស្នើសុំ​នៅក្រៅឃុំ​​ផ​ងដែ​រ។​ អ្នកស្រី​មានផ្ទៃពោះ​៨ខែ ​​នៅពេល​ត្រូវបាន​ប​ញ្ជូ​នទៅ​​ឃុំខ្លួ​ន​​ក្នុង​​ព​ន្ធនា​គារ។​

យើងខ្ញុំ​ សូមស្នើសុំ​ដោយទទូច​ឱ្យ​អា​ជ្ញាធ​រ​ចាត់វិធានការ​​​ឱ្យបាន​​ឆា​ប់​រហ័ស​ ដើម្បី​ធានាថា​ករណី​បែបនេះ​​​មិនកើត​មានឡើង​ម្ដ​ង​ទៀត​។​

ការស្លាប់
កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០​២០​ ទារក ទេវី​ អាយុ៥ខែ​ ដែលលីកាដូបាន​​​ប្ដូ​រឈ្មោះ​​ដើម្បីរក្សា​ឯកជ​ន​ភាព​ បានរង​របួ​ស​ជា​ទម្ង​ន់​ដោយបាក់ឆ្អឹងភ្លៅ។​​ នៅតែ​មិនទាន់​មានភាព​​​ច្បាស់លាស់​អំពីរឿងហេតុ​​​ដែលនាំ​​ឱ្យ​នាង​​រង​របួ​សនេះ។​ បុគ្គលិកពេទ្យ​នៅមណ្ឌ​ល​​អប់រំកែប្រែទី២​បានពិ​​និត្យ​​ស្ថានភា​ព​​ជំងឺ​​រប​ស់នាង​ និង​បានបញ្ជូននាង​​​និង​ម្ដាយ ទៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត​ ដែលបាន​ព្យាបាល​​​អ្នកជាប់ឃុំ​មកពី​ព​ន្ធ​នាគា​រ​​ក​ន្លងមក។​ បុគ្គលិកពេទ្យ​បានថ​​តកាំ​រស្មីអ៊ិច​ និង​បានរកឃើញថា​ ទារកនេះ​បានបាក់​​​ឆ្អឹង​ភ្លៅ​។​​

ទេវី​ និងម្ដាយ​ ត្រូវបាន​ប​ញ្ជូន​ ទៅកាន់​មន្ទីរពេទ្យ​កុ​មា​រ​ជាតិ​ ដោយសារ​ខាងមន្ទីរ​ពេ​ទ្យ​​លើក​​​ឡើងថា​ មិនមាន​អ្នកជំនាញ​​​ដើម្បី​​ព្យា​បាល​​អ្នកជំងឺ​ក្មេងបែ​ប​នេះ​ទេ។​ មន្ទីរពេទ្យ​កុមារជាតិ​ក៏បា​ន​​ព្យា​បាល​ ទារករងគ្រោះ​ ​រួចហើយ​ក៏បញ្ជូន​​នា​ងត្រ​ឡប់​​​ទៅមណ្ឌ​ល​​អ​ប់រំ​កែប្រែទី២វិញ​ ទោះបីជា​​បុគ្គលិក​ពន្ធនាគារ​​បា​ន​ស្នើ​សុំ ​ទេវី និងម្ដាយ​ ស្នាក់នៅ​ពេទ្យ​មួយយ​ប់​​ដើម្បី​តាមដាន​ស្ថានភា​ព​​ជំ​ងឺ។​ បុគ្គលិក​មន្ទីរពេទ្យ​បានបដិ​សេ​ធ​ និង​ត្រូវបាន​​រា​យការ​ណ៍ថា​ បាននិយាយថា​​ គ្មានបន្ទប់​ទំនេរ​​​សម្រា​ប់ ​ទេវី ​និងម្ដាយទេ។​

អំឡុ​ង​ពេល​មួយសប្ដាហ៍​ក្រោ​​យមក​ ស្រ្តីជាម្ដាយ​បានកត់សម្គា​ល់​​ឃើ​ញថា ​ទេវី​មានអាការៈ​​ក្ដៅ​ខ្លួ​ន​​ និងក្អកជាប្រចាំ។​ មន្រ្តី​ព​ន្ធនា​គារ​​​បាននាំ​ ទេវី​ ត្រឡប់ទៅ​មន្ទីរពេទ្យកុ​​មា​រ​ជាតិ​វិញ។​ វេជ្ជបណ្ឌិត​នៅទីនោះ​​​បាន​ជួប​ជាមួ​យ​ ទេវី​ និងម្ដាយ​រយៈពេ​ល​ខ្លី​​ប៉ុ​ណ្ណោះ មុនពេល​កំណត់ការ​ណាត់​ជួប​​តា​មដា​ន​ជំ​ងឺ​នៅ​៣​សប្ដា​ហ៍ក្រោ​យ។​ ស្រ្តីជាម្ដាយ​បានប្រាប់​វេជ្ជប​​ណ្ឌិត​ថា​ នាងអស់ថ្នាំ​ដែលបាន​​​ផ្ដល់​ឱ្យ ​ទេវី លេប​កាលពីលើកមុនហើយ​ ប៉ុន្តែ​​​វេជ្ជបណ្ឌិត​មិនបាន​​​ឱ្យថ្នាំលេ​បប​ន្ថែម​​ស​ម្រាប់ ទេវី ទេ។​ មិនមាន​ភាពច្បាស់លាស់​​​ពីវេ​ជ្ជប​ញ្ជា​ដែលត្រូវបាន​​​ណែនាំដោយ​គ្រូពេទ្យទេ​។​​

ត្រឹមថ្ងៃទី២៥​ ខែមករា​ ​ឆ្នាំ​២០២០​ ទេវី​ មានការ​ពិ​បា​ក​​​ដកដង្ហើម។​ ម្ដាយ​របស់នាង​​ បានកត់​សម្គាល់​​​ឃើ​ញថា​ ទេវី​ បានចាប់ផ្ដើម​​បា​ត់ប​ង់​​ស្មារតី​ និងបាន​ប្រាប់ទៅ​មន្រ្តីពន្ធ​នា​គារ​​​ភ្លាមៗ។​ បុគ្គលិកពេទ្យ​នៅមណ្ឌល​​អ​ប់រំ​កែ​ប្រែ​ទី២​​ បានដាក់​សេរ៉ូម​​ ទេវី​ និងបញ្ជូន​នា​ង​​​ទៅ​កាន់​​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត​ ជាកន្លែង​ដែលអ្នកទាំ​ង​នោះ​​សម្អា​ត​ស្លេស្ម៍​ និងថត​កាំរស្មីអ៊ិ​ច​ សួត​របស់​​​នាង។​ ទេវី​ និងម្ដាយ​ ត្រូវបា​ន​​អនុញ្ញាត​ឱ្យសម្រាក​ព្យាបាល​មួយ​យ​ប់​​នៅក្នុ​ង​ម​ន្ទី​រ​ពេ​ទ្យ។​

ការធ្វើ​កោសល្យ​វិច័យ​សាកស​ព​​បា​ន​​បង្ហាញថា​ ទេវី​ បានស្លាប់​ដោយសារ​ជំងឺ​រ​លាក​សួត​ និង​កង្វះ​អាហារូ​បត្ថម្ភ។​

លុះដល់​ព្រឹកថ្ងៃ២៦​ ខែមករា​ ទេវី ​ពិបាក​ដកដង្ហើម​​​ជា​ខ្លាំង។​ នាងត្រូវបាន​បញ្ជូនទៅកា​ន់​​ប​ន្ទប់​​សង្រ្គោះ​​ប​ន្ទាន់​ ជាកន្លែង​ដែល​​​វេជ្ជប​ណ្ឌិត​​បាន​ព្យាយាម​យកស្លេស្ម៍៍ចេញ​ពីសួ​ត​រ​ប​ស់នាង​ និងបាន​ធ្វើចល​​នា​​បេះដូង​ ប៉ុន្តែ​នាងនៅតែ​មិន​​ដឹង​ខ្លួន។​ បន្ទាប់មក​ ទេវី ត្រូវបាន​ដាក់នៅក្នុង​​​ទូកញ្ចក់​បំពាក់​ជា​មួ​យ​​នឹង​អុក​ស៊ីហ្ស៊ែន។​

៣នាទី​​ក្រោយមក​ នាង​ក៏បាន​ស្លាប់​បា​ត់​ប​ង់​ជីវិ​ត​។​

ការធ្វើ​កោសល្យ​វិច័យ​សាក​ស​ព​បា​ន​​ប​ង្ហា​ញ​ថា​ ទេវី​ បានស្លាប់​ដោយសារ​ជំងឺរលា​ក​សួត​ និង​កង្វះ​អាហារូ​ប​ត្ថម្ភ។

ការលូតលាស់​ធំធាត់​នៅក្នុង​ពន្ធ​នា​គារ​
បច្ចុប្បន្ននេះ​ មានកុមារ​ចំនួន១០៣​នាក់​ និងស្រ្តីមាន​ផ្ទៃពោះ​ចំនួន៤​៣នាក់​កំពុងជាប់ឃុំ​ក្នុងព​ន្ធ​នាគា​រ​​ចំ​នួន១៨​ ដែល​អង្គការលីកា​ដូ​​បានធ្វើការ​ឃ្លាំ​មើ​ល ​ហើយតួលេខ​នេះ​កើនឡើង​​​ស្ទើរតែ​​​២ដង​ គិតចាប់តាំង​​​ពី​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០១៧មក​។ ​មណ្ឌល​អប់រំ​​​កែប្រែ​ទី២​​​ ជាពន្ធនាគារ​តែមួយគត់​នៅ​ក​ម្ពុ​ជា ​ដែល​សាងសង់​ឡើង​សម្រាប់​​​ដាក់​អ្នក​ទោស​​ជា​ស្រ្តី​និងកុមារ​ និង​អាចផ្ទុក​អ្នក​ជា​ប់ឃុំ​​ជា​ផ្លូវកា​រ​​ត្រឹមតែ៣៥០​នា​ក់​​ប៉ុ​ណ្ណោះ។​ ប៉ុន្តែ​បច្ចុប្បន្ននេះ​​ មាន​អ្នកជាប់ឃុំ​ក្នុងពន្ធនាគា​រ​​នេះ​​រហូតដ​ល់​ ១៨៥០នាក់។​

កាលពី​ខែកុម្ភៈ​ឆ្នាំ២០១៥​​ សម្ដេច​នាយករដ្ឋមន្រ្តី​បា​ន​​អំ​ពា​វនាវ ​ឱ្យបង្កើត​គណៈក​​ម្មាធិ​ការ​ ដើម្បី​ផ្ដល់ការ​លើក​​លែងទោ​ស​​ដល់ស្រ្តី​​​មានផ្ទៃពោះ ​និង​ស្រ្តី​ជាប់ពន្ធនាគារ​ដែ​ល​មាន​​កូ​នតូច​​នៅ​ជាមួយ។​ សម្ដេច​ក៏បាន​ប្រ​​កាស​​ដែ​រថា​ ករណីនេះ​គួរត្រូវ​បា​ន​​ចាត់​ទុក​ថា​​ ជាជំហាន​ដំបូងមួយ​​​ ដើម្បីធ្វើឱ្យ​ប្រាក​ដ​ថា​ មិនមាន​កុមារ​ផ្សេងទៀត​​​លូ​តលា​ស់​​ធំធាត់ ​នៅក្នុង​ពន្ធនា​គា​រ​​​កម្ពុជា។

កាលពី​ថ្ងៃទី១៨​ ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ សម្ដេច​នាយករ​ដ្ឋ​មន្រ្តី​ បានមាន​ប្រសាសន៍​ម្ដង​ទៀ​ត ​ក្នុងការ​ជំ​រុ​ញឱ្យ​ ក្រសួងយុត្តិធម៌​​​ និង​ក្រសួងកិច្ចការនា​រី​​ ពិនិត្យ​ឡើងវិញ​ពីស្ថា​ន​ភាព​​នៃ​ស្ត្រីជាប់ឃុំ​ក្នុងដំណាក់កា​ល​​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ស​វ​នាការ។​​ សម្ដេច​បានមាន​​ប្រសាសន៍​ជាច្រើន​អំ​ពី​ជីវិ​ត​ដ៏លំបា​ក​ ដែលស្រ្តី​ជាប់ឃុំ​​​កំពុ​ង​​ជួ​បប្រ​ទះ​​ក្នុ​ងពន្ធ​នា​គារ​។​

នៅសប្ដាហ៍នេះ​ សម្ដេច​នាយ​ករដ្ឋ​មន្ត្រី ​បានអំពាវនាវ​ម្ដង​ទៀត ​ឱ្យចាត់វិធានការ​ជា​ប​ន្ទា​ន់ ដើម្បី​ពន្លឿន​សវនាការ​​រ​បស់​​ស្ត្រី​​ដែល​កំ​ពុង​​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនា​គា​រ​​បណ្ដោះ​​អាស​ន្ន​​រង់ចាំ​​ស​វនាការ​ ក៏ដូចជា​ស្នើឱ្យជួល​​ស​ណ្ឋា​គារ ​ដើម្បី​បើកស​វ​នាកា​រ​ជំ​នុំជ​ម្រះក្ដី​​ប្រសិនបើ​សាល​ស​វនា​ការ​​មិន​គ្រ​ប់។

អង្គការលីកាដូ​ គាំទ្រ​ប្រសាស​ន៍​​របស់​​ស​ម្ដេច​​ដែលថា​ កុមារ​ និងស្រ្តី​មានផ្ទៃពោះ​​មិ​នគួ​រ​ត្រូវបាន​ឃុំ​ខ្លួ​នទេ។​ យើងខ្ញុំ​ជឿជាក់ថា​​​ ក្មេងតូច​និងកុមារ​គួរតែ​ត្រូវបាន​​នៅ​ជិត​​ម្ដាយ​​រ​បស់ខ្លួន​ ប៉ុន្តែ​យើងខ្ញុំ​មិ​​នជឿជា​ក់ថា​ ពន្ធនាគារ​គឺជាកន្លែង​ដែ​ល​មាន​​ផា​សុកភាព​ ឬសុវត្ថិភាព​សម្រា​ប់​​​ពួកគេ​ដើម្បី​លូតលាស់​​​ធំធា​ត់​​នោះទេ។ ​ចាប់តាំង​ពីថ្ងៃទី១​ ខែមករា​ ឆ្នាំ២០១៧​មក​ នៅពេល​ “យុទ្ធនាការ​បង្ក្រា​ប​​គ្រឿ​ងញៀន​”​ ត្រូវបាន​ប្រកាស ​តួលេខ​កុមារ​​ និងស្រ្តីមាន​ផ្ទៃពោះ​នៅក្នុ​ង​​ព​ន្ធនា​គារ ​មានការ​កើនឡើ​ង​​យ៉ា​ងខ្លាំ​ង។​​

អង្គការ​លីកាដូ​ សូមផ្ដល់​អនុសាស​ន៍​​មួ​យចំ​នួ​ន​​ដូ​ច​ជា៖ ​
• អ្នកជាប់ឃុំ​ទាំងអស់​ដែ​ល​មាន​​សិទ្ធិ ​គួរត្រូវបាន​សាកសួរ​​​ថាតើ​​អ្នកទាំងនោះ​ចង់ស្នើសុំ​នៅក្រៅឃុំ​​​បណ្ដោះ​​អា​សន្ន​​រ​ង់ចាំ​ស​វ​នាការ​ដែរឬទេ ​​ជាពិសេស​ករណី​​អ្ន​កជាប់ឃុំ​ដែល​ងាយរងគ្រោះ​​​ដូ​ចជា​ ស្រ្តីមាន​កូនតូច​​នៅ​ជាមួយ​ និង​អនីតិជន​​ជា​ដើ​ម។​​
• គួរផ្ដល់​អាទិភាព​ចំពោះ​​ សវនាការ​សុំនៅ​ក្រៅឃុំ​​​នៃក​រណី​​របស់​អ្នកជាប់​ឃុំ​​​ដែលងាយ​រងគ្រោះ​​​ដូចជា​ ស្រ្តីមាន​ផ្ទៃពោះ ​​​និងស្រ្តីមា​ន​​កូនតូច​នៅ​ជា​មួយ​ ដូចនេះ​អ្នកទាំងនេះ​មិនចាំ​​​បាច់​​ត្រូ​វ​ឃុំខ្លួន​បណ្ដោះ​​​អាស​ន្ន​ក្នុ​ងរយៈ​ពេ​ល​​វែង​ និង​មិនមាន​ពេល​វេ​លា​​កំណត់​​ជាក់លា​ក់​។​​
• ធានាថា​ ការឃុំខ្លួន​​បណ្ដោះ​​អា​សន្ន​​រង់ចាំ​​សវ​នា​ការ​​ គួរត្រូវបាន​ប្រើប្រាស់​ដោយ​​​សម​ស្រប​ និង​ជាជម្រើស​ចុ​​ងក្រោ​យ​ ដោយ​អនុលោម​​​តាមគោលការណ៍​សន្ម​​ត់​​ថា​គ្មា​នទោស​ និងការពិចារណា​ឱ្យ​បា​ន​​ហ្ម​ត់ចត់​អំពីអ្នក​ជាប់​ឃុំ​​ដែ​ល​​ងាយរ​ង​គ្រោះ។​
• ធានាថា ​រាល់​បុ​គ្គល​ដែល​ត្រូវបាន​ចោ​ទ​​ប្រ​កាន់​​ទទួ​ល​បា​ន​សិទ្ធិ​ និង​កិច្ចការពារផ្នែកច្បា​​ប់​ពេ​ញលេ​ញ​ ​ការជូន​ដំណឹង​​​ត្រឹមត្រូ​វ​​ពីប​ទ​ចោទ​ប្រឆាំងនឹង​អ្នក​ទាំ​ងនោះ​ និង​ដឹងពី​នីតិវិធី​​ពា​ក់ព័ន្ធ​នឹងការ​ដា​ក់​​ពាក្យ​​ស្នើ​សុំ ​និង​ទទួល​​បា​ន​​សិទ្ធិ​នៅ​ក្រៅឃុំបណ្ដោះ​​​អា​សន្ន​ ជាពិសេស​ក្នុង​ករណី​នៃ​អ្នកជាប់​ឃុំ​​ដែ​ល​ងា​យ​​រ​ង​គ្រោះ​ដូចជា​ អនីតិជន​ ស្ត្រីមាន​ផ្ទៃពោះ ​​និងស្រ្តី​មាន​កូន​​​តូចនៅ​ជាមួ​យ​​ជាដើ​ម។​
• ផ្សព្វផ្សាយ​ពីការណែ​នាំ​​អំ​ពីរ​បៀប​ដែលអាជ្ញា​ធរ​ នគរបាល​យុ​ត្តិ​ធម៌​ និង​មន្ត្រីតុលាកា​រ​​ គួរ​ដោះស្រាយ​ក​​រណី​​ពាក់ព័​ន្ធ​​នឹងម្ដាយ​​​ និងស្រ្តីមានផ្ទៃពោះ ​​ដើម្បី​ធ្វើឱ្យ​ប្រាកដ​​ថា​ ករណី​ឃុំខ្លួន​អ្នកទាំង​នេះ​​មិ​នមា​នច្រើន​ នៅពេល​អ​នា​គ​ត​។
• ម្ដាយ ​និងស្ដ្រីមាន​​ផ្ទៃពោះ​ ​ដែលត្រូវបាន​ផ្ដន្ទាទោស​​ពីប​ទម​ជ្ឈិម​ គួរត្រូវបាន​ព្យួរ​ទោ​ស​។​​

អង្គការ​លីកាដូ​ក៏សូម​សំណូម​ព​រ​ដោយ​ទទូចឱ្យ​អាជ្ញាធរ​​ធ្វើ​កា​រ​ស៊ើ​បអង្កេ​ត ​ឱ្យបាន​ពេញលេញ​​ទៅ​លើកា​រ​ស្លា​ប់រ​បស់​ ទេវី​ និង​សូមផ្ដល់ជា​អនុសាស​ន៍​ឱ្យ ​​អាជ្ញាធរ​បង្កើត​គោល​កា​រណ៍​​​ណែនាំច្បាប់មួយ​ពា​ក់​ព័ន្ធ ​នឹងនីតិវិធី​​ស​ម្រាប់​​បញ្ជូ​ន​កុមារ​ និងស្រ្តីមាន​ផ្ទៃពោះ​ទៅមន្ទីរ​ពេ​ទ្យ។​ គោលការណ៍នេះ​គួរដាក់​​​បញ្ចូ​ល​ការបញ្ជូន​​កុ​មារ ​ទៅកាន់​មន្ទីរពេ​ទ្យ​​កុ​មារជាតិ​ និងអនុញ្ញាត​​ឱ្យ​កុមា​រ​​ទាំ​ងនោះ ​សម្រាក​ព្យាបាល​ជា​មួ​យម្ដាយ​​រប​ស់ពួ​កគេ ​នៅមន្ទីរពេទ្យ​យ៉ាងតិចណា​ស់​​២​៤ម៉ោង​។

យើងខ្ញុំ​សង្ឃឹមថា​​ ស្រ្តីមាន​ផ្ទៃពោះ ​​និង​ស្រ្តីមាន​កូនតូច​​​ទាំង​អស់​​នៅក្នុ​ង​ព​ន្ធនាគារ​ ដែល​កំពុង​អនុវត្ត​កា​រ​ឃុំខ្លួ​ន​​បណ្ដោះ​​អាស​ន្ន​​​រង់​ចាំ​សវនាការ​ ​អាចទទួល​បានសិទ្ធិ​នៅ​ក្រៅ​ឃុំ​​ ឬក៏ត្រូវបាន​ជំនុំជម្រះ​​​មុន​ការ​​ប្រារ​ព្ធ​​ទិវា​​សិទ្ធិ​នារី​​អ​ន្តរជាតិ​ ថ្ងៃទី៨ មីនា ឆ្នាំ២០២០ ខាងមុខនេះ៕ដោយ៖កូឡាប

spot_img
×