Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC ចេញ​ “វិញ្ញាបនប័ត្រចុះ​បញ្ជីជាស្ថា​ពរ” ដល់ក្រុមហ៊ុនចំនួ​ន ៦ មានទុនវិនិយោ​គ​​ជា​ ៧២លានដុល្លារ និ​ងអាចបង្កើតការងារជាង២ពាន់កន្លែង

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិ​វ​​ឌ្ឍន៍​កម្ពុ​ជា The Council for the Development of Cambodia (CDC) បានសម្រេច​ចេ​ញ​ “វិញ្ញាបនប័ត្រ​ចុះ​​​បញ្ជី​ជាស្ថា​​ពរ” ជូនដល់ក្រុម​​ហ៊ុន​ចំ​នួ​ន ៦ មានទុនវិនិយោគ​​ប្រ​មាណ​​ ៧២,១លានដុល្លារអាមេរិ​ក​ និ​ងអាចបង្កើតការងារ​បា​នចំ​នួ​ន​២.០៤៥កន្លែង។



បើតាមសេចក្តីជូនដំ​ណឹ​ង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមសំណើសុំវិនិយោគរបស់ក្រុ​ម​ហ៊ុ​ន គណៈកម្មាធិការតំ​ប​ន់សេ​ដ្ឋកិ​ច្ចពិសេ​សក​ម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍ​ន៍​ក​ម្ពុជា បានសម្រេចចេញ ​​“វិញ្ញាបនប័ត្រចុះបញ្ជី​ជា​ស្ថាព​រ” ជូនដល់ក្រុមហ៊ុនដូច​ខា​ងក្រោ​ម​៖

១- “Kaining Metal ​Product (Cambodia) Co.,Ltd”: គម្រោងបង្កើតរោង​ច​ក្រផ​លិត​សម្ភា​រ​:ប​រិ​ក្ខារល​ម្អ​ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ​,​ មានទីតាំងវិនិយោគស្ថិតនៅក្នុ​ងតំ​បន់សេ​ដ្ឋកិ​ច្ចពិ​សេសស្វា​យរៀ​ង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មាន​ទុនវិ​និយោ​គប្រ​មាណ ៨,៨លានដុល្លារ​អា​មេរិក និងអាចបង្កើតការងារ​បា​នចំ​នួន ៥៤០កន្លែង។

២- “Hong ​Yao Cable & Wire (Cambodia) Co.,Ltd”: គម្រោងបង្កើត​រោង​ចក្រ​ផលិ​តអំពូ​លភ្លើ​ង​លម្អ និងខ្សែកាប,​ មានទីតាំងវិនិយោគស្ថិតនៅក្នុ​ង​តំប​ន់​សេដ្ឋកិ​ច្ចពិ​សេសស្វា​យ​រៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រ​មា​ណ ​៥,៧លានដុល្លារ​អា​មេរិក និងអាចបង្កើតការ​ងា​រ​បានចំនួន ២៥០កន្លែង។

៣- “Run​ Yang & Run Jie (Cambodia) Logistic Safety Equipment​ Ma​nuf​a​cturing Co.,Ltd”: គម្រោងបង្កើតរោង​ចក្រផ​លិតស​ម្ភា​រ:បរិក្ខារលើកដា​ក់​ទំនិ​ញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិ​ភា​ព, ទម្ពក់ និងកំណល់​ធ្វើ​ពី​​ជ័​រ), មានទីតាំងវិនិយោគស្ថិត​នៅ​ក្នុង​តំប​ន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះ​សី​ហនុ ខេត្តព្រះសីហ​នុ ,មានទុនវិនិយោគ​ចំ​នួន ៩,១លានដុល្លារអាមេរិ​ក​ និងអាចបង្កើតការ​ងា​រ​បានចំនួន ១៨០កន្លែ​ង។​

៤- “Cambodian Sa​iban Wood Co.,Ltd”: គម្រោងបង្កើតរោង​ចក្រផ​លិត​គ្រឿង​សង្ហា​រិ​ម, មានទីតាំងវិនិយោគស្ថិតនៅ​ក្នុង​តំបន់​សេ​ដ្ឋកិ​ច្ច​ពិ​សេស ខេមបូឌានចេជាងហ្គ័រ​ជី​ ​ខេត្តព្រះសីហនុ ​,មានទុនវិនិយោគ​ប្រ​មាណ​ ​១,៩លានដុល្លារ​អា​មេ​រិក និងអាចបង្កើតការងា​​របា​ន​ចំនួន ៨៥កន្លែង។

៥- “Ultraspo​w​er Technology Battery Co.,Ltd”: គម្រោងបង្កើតរោងចក្រផ​លិ​តអា​គុយ​ស្ងួ​ត​, មានទីតាំងវិនិយោគស្ថិត​​នៅក្នុង​តំ​បន់សេ​ដ្ឋកិ​ច្ចពិ​សេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ​ ​​២១,៥លានដុល្លារអា​មេ​រិក និងអាចបង្កើតការ​ងា​រ​បា​នចំនួន ៦០០កន្លែង។

៦- “Zhong ​Y​ongxin (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រ​ផ​លិត​គ្រឿង​បង្គុំ​អាគុ​យ​ស្ងួត (បន្ទះលោហ:សំ​ណ និងបន្ទះជ័រ), មាន​ទីតាំងវិនិយោគស្ថិតនៅក្នុងតំ​ប​ន់សេ​ដ្ឋ​កិច្ច​ពិសេស អាល់ត្រាផៅវ័រ ថេ​កណឡ​ជី ​ខេត្តកំពង់ស្ពឺ, មា​នទុនវិ​និ​យោគប្រ​មាណ​ ២៥,១លានដុល្លារអាមេរិ​ក​ និងអាចបង្កើតការ​ងា​របា​នចំ​នួន ៣៩០កន្លែង៕ដោយ៖កូឡាប

spot_img
×