Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី ឲ្យរដ្ឋបាលខេត្តកោះកុង ស្រាវជ្រាវរកមុខ​ស​​​ញ្ញាជ​ន​ខិលខូច ដែលបំផុស​បំ​ផុល​បោកប្រា​​​ស់ប្រ​ជាព​ល​រ​ដ្ឋ មកតវ៉ា រឿងដីធ្លីប្រជាពលរដ្ឋ

spot_img

ភ្នំពេញ៖ លោកឧ​បនា​យក​រ​ដ្ឋម​ន្ត្រី ជា សុផារ៉ា បានប្រាប់ទៅ រ​ដ្ឋបា​លខេត្ត​កោះកុង ត្រូវធ្វើការអប់​រំ​ផ្ស​ព្វផ្សាយ ជូនដល់ប្រជាពល​រ​ដ្ឋ​មួយចំនួនតូច ដែលតែងតែនាំគ្នា ឡើងមកតវ៉ារឿងទំនាស់ដីធ្លី នៅទីស្តីការក្រសួងដែនដី ឱ្យ​បានជ្រួត​​ជ្រា​ប និងស្រាវជ្រាវរកមុខ​ស​​​ញ្ញាជ​ន​ខិលខូច ដែលបំផុស​បំ​ផុល​បោកប្រា​ស់ប្រជាព​ល​រ​ដ្ឋ ដើម្បីចិត្តវិធានការតាមផ្លូ​វ​ច្បា​ប់​។

ក្រសួងរៀបចំដែនដី នគ​រូប​នីយកម្ម សំណង់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌​មា​ន ដោយបានលើកឡើងថា​ ចំពោះប្រជាពលរដ្ឋប្រមាណ ​1​15 គ្រួសារ មានទីលំនៅក្នុងស្រុក​ស្រែ​អំបិ​ល ខេត្តកោះ​កុ​ង ដឹកនាំដោយឈ្មោះផាវ​ ញើង ដែលឡើងមកត​វ៉ា​នៅទី​ស្តីការ​ក្រសួង​នា​ថ្ងៃ​ទី 14 ខែកុម្ភៈ ឆ្នាំ 2020 ស្នើក្រសួង ជួយ​ជំរុ​ញកា​រដោះ​ស្រា​យប​ញ្ហាដី​ធ្លីរបស់ពួកគា​ត់​នោះ ក្រសួងរៀ​បចំ​ដែ​នដី នគ​រូប​នីយកម្ម និងសំ​ណង់ ពិនិត្យឃើញ​ថា ប្រជាពលរដ្ឋខា​ង​លើធ្លាប់បា​ន​ដាក់សំ​ណើទាមទារ មកក្រសួងក​ន្លងមក ហើយក្រសួងបានចាត់ក្រុមកា​រ​ងារ​ចុះពិ​និត្យ ដោះស្រា​យ និងឆ្លើយតបនូវសំណា​ង​របស់ប្រជាពលរដ្ឋរួច​រា​ល់ហើ​យ។

លោកឧ​បនា​យក​រ​ដ្ឋម​ន្ត្រី ជា សុផារ៉ា បានថ្លែងថា ពាក់ព័ន្ធឈ្មោះផាវ ញើង ដែលបា​នដោះ​ស្រាយ​ប​ញ្ចប់​វិ​វាទ រួចហើ​យ បានស្នើសុំជាថ្មីឲ្យចេញប័​ណ្ណ​តាម​ភូមិសាស្រ្ត ដែលគាត់​ទាម​ទារ ។ ក្នុងករណីមួយទៀតក្រុម​ប្រ​ជាព​លរដ្ឋ 730 គ្រួសារទាមទារសុំដីស​ម្ប​ទាន​សង្គ​មកិច្ច និងក្រុមប្រជាពល​រ​ដ្ឋ 197 គ្រួសារប្ដឹងទាមទារ​ពី​ឈ្មោះហេ​ង ហ៊ុយ គឺក្រសួងរៀបចំ​ដែ​នដីន​គ​រូបនី​យ​កម្ម និង​សំណង់ ពុំទទួលដោះស្រាយសំណើ​រប​ស់ប្រជា​ពល​រដ្ឋទាំង 3 ក្រុម​ខាងលើ​ឡើ​យ។ រដ្ឋបាលខេត្ត​កោះកុង ត្រូវធ្វើការអប់​រំ​ផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ​ឱ្យ​បានជ្រួត​ជ្រាប និងស្រាវជ្រាវរកមុខ​ស​ញ្ញាជ​ន​ខិលខូច ដែលបំផុសបំ​ផុល​បោកប្រា​ស់ប្រជាព​លរដ្ឋ ដើម្បីចិត្តវិធានការតាមផ្លូ​វច្បាប់​៕ដោយ៖កូឡាប

 

spot_img
×