Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ចំណាស់​​ម្នាក់​ បើក​ម៉ូតូ​មិន​​ប្រ​កាន់​ស្ដាំ ​ត្រូវ​រថយន្ត​បុ​ក​​ពេ​ញទំហឹង​ បណ្ដាល​ឲ្យ​របួសធ្ង​ន់​​

spot_img

​ខេត្តកណ្ដាល​៖​ បុរស​ចំណាស់​ម្នាក់​​ បើក​ម៉ូតូ​មិន​ប្រ​កា​ន់​ស្ដាំ​ ត្រូវ​រថយន្ត​មួយ​​គ្រឿ​ង​​បើក​​បុក​ពេ​ញ​​មួ​យ​ទំហឹង​ បណ្ដាល​ឲ្យ​បុរស​​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​រ​ង​​របួ​សធ្ងន់​​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១​៩​-២០​ ស្ថិត​នៅ​ក្នុងភូមិ​ពោ​ធិ៍​​ម​ង្គល​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ កាលពី​វេលា​ម៉ោង​១​៥​​និង​​​៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែ​កុ​​ម្ភៈ​ ឆ្នាំ​២០២០​ ។​

​មន្ត្រី​នគរបាល​ចរាចរណ​ស្រុក​​ពញាឮ​ បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​​គ្រោះ​​ឈ្មោះ​​ យា​ យ​ន​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​​​ក្តី​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ បើកបរ​ម៉ូតូ​ម៉ាក​HONDA​​ DREAM​ ធុ​C125​ ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ កណ្តាល​ 1J-3513​ ។​ ចំណែក​ភាគ​ខាង​​​រថ​យន្ត​ម៉ាក​ TOYOTA​ PRIUS​ ព​ណ៌ស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BC-7956​ បើកបរ​ដោយ​​​ឈ្មោះ​ ឃៀង​ លី​ហេង​ ភេទ​ប្រុស​ អា​យុ​​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូ​មិ​​​ស្រះ​កែវ​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។​

នៅ​មុន​ពេល​កើត​ហេ​តុ​ សាក្សី​បានឃើញ​ជន​​​រ​ង​គ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូ​វ​ជាតិ​​លេខ​៥​ ដោយ​បើកបរ​ក្នុង​​គ​ន្លង​​ផ្លូវ​​​ខាង​លិច​(​គន្លង​ផ្លូវ​អាទិភាព​រប​ស់​​រ​ថ​យន្ត​)​មិន​ប្រកា​ន់​ស្តាំ​ ហើយ​ឆ្លង​ប្តូរ​គន្លង​​ផ្លូ​វ​​មាន​ទិស​ដៅ​ពី​​​លិច​ទៅ​​​កើត​ ស្រប​ពេល​នោះ​ក៏​មាន​​​រថ​យន្ត​​មួយ​​គ្រឿ​ង​ម៉ាក​ TOYOTA​ PRIUS​ បើកបរ​មាន​​ទិ​ស​​ដៅ​ពី​​ជើ​ង​​ទៅ​​ត្បូង​(​ឧដុង្គ​-​ភ្នំពេញ​)​បាន​​​បុក​​ម៉ូតូ​​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​អ្នកបើកបរ​​ម៉ូ​តូ​​រង​​រ​បួ​សធ្ងន់​ ។​

​ក្រោយ​ពេល​កើត​ហេ​តុ​ អ្នក​រង​របួ​ស​ធ្ងន់​ ត្រូវ​បាន​រថយន្ត​​ស​ង្គ្រោះ​​ដឹក​​ប​​ញ្ជូ​​ទៅ​​កាន់​មន្ទីរពេទ្យ​រាជធានី​​​ភ្នំពេញ​ ។​ ចំពោះ​វត្ថុ​តាង​ទាំង​​២​​គ្រឿង​ ត្រូវ​បាន​កំ​ម្លាំ​ង​ផ្នែក​ជំនា​ញ​​ យក​មក​រក្សា​ទុក​​ប​ណ្តោះ​អា​សន្ន ​នៅ​អធិការដ្ឋាន​ន​គ​របា​ល​​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​​តាម​​​ច្បាប់​​ ។​

​តាម​ការ​បញ្ជាក់​រប​ស់​​សម​ត្ថកិច្ច​​​ជំនាញ​ បាន​ឲ្យ​ដឹង​ថា​ ករណី​ខាងលើ​​​នេះ​ បណ្តាល​មក​ពី​អ្ន​ក​បើក​បរ​​ម៉ូតូ​ បើកបរ​មិន​​​ប្រកា​ន់​​​ស្តាំ​ ប្តូរ​ទិស​ដៅ​និង​គន្លង​ផ្លូវ​​ ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​​​គោរ​ព​​សិទ្ធិ​​អាទិ​ភាព​ ៕ដោយ៖កូឡាប

spot_img
×