Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំំពត ចាប់ផ្តើមដាក់វិធានការក្តៅ ត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សា​ច់​អនា​ធិបតេ​យ្យ និងការងារគ្រប់គ្រងទូក​ទេ​សច​រណ៍ នៅតាមដងព្រែកកំពង់​បា​យ​

spot_img

កំពត៖ រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត​ ​បានដឹកនាំកិច្ចប្រជុំត្រួតពិនិ​ត្យ​ និងទប់ស្កាត់ការងារបូម​​ខ្សាច់​អនា​ធិ​បតេ​យ្យ នៅតាមដងព្រែកកំពង់​​បាយ។ ដោយមានការ​ចូល​រួ​មពី​ ​អភិបាលក្រុងកំ​​ពត ស្រុកទឹកឈូ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិ​​ញខេត្ត និងម្ចាស់ការដ្ឋានបូមខ្សាច់​​ សរុប ១១នាក់។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ​បានស្នើឲ្យអភិបាលក្រុងស្រុ​ក​ និងមន្ទីរអង្គ​ភាព​ចូ​លរួ​ម ត្រួតពិនិត្យសកម្មភាពបូមខ្សា​ច់​រប​ស់ក្រុ​មហ៊ុន ដោយត្រូវតែមានអាជ្ញាប័ណ្ណ​ច្បាប់ត្រឹមត្រូ​វ​ ជាពិសេសមិនអនុញ្ញាតឲ្យបូម​ខ្សា​ច់ហួ​ស​ពីកា​រកំណត់របស់អាជ្ញាប័​ណ្ណ​ឡើយ​។​

ពាក់ព័ន្ធនឹងទូកទេសចរណ៍ ​ត្រូវតែបង្កើតគណ:កម្មការគ្រប់​គ្រ​ងទូ​ក​ទាំ​ងនេះ ឲ្យច្បាស់លាស់ និងជូនលោកអភិ​បា​ល​ក្រុង​ និង ប្រធានមន្ទីរទេសចរ​ណ៍​ ហាមឃាត់មិនអនុញ្ញាតឲ្យទូ​ក​ទេស​ច​រណ៍ បម្រើសេវាកម្មភោជនីយដ្ឋា​​នឡើ​យ ​ទោះមានអាជ្ញាប័ណ្ណបែ​ប​ណាក៏​ដោយ​៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×