Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ វាយ​ទម្លុះ​ជញ្ជាំង រក​ឃើញ​លុយ ៦៤០.០០០.០០០​យាន់ គរ​ដូច​ភ្នំ​នៅ​ខាងក្នុង (​មាន​វីដេអូ​)

spot_img

នៅ​ថ្ងៃ​ទី ១០ ខែ​មករា បណ្តាញ​សង្គម​ចិន បាន​ចែករំលែក​តៗ​គ្នា​នូវ​ខ្សែ​វីដែអូ​មួយ គួរឲ្យ​ញាក់សាច់​ខណៈពេល​ស្ត្រី​ម្នាក់ បាន​ត្រួតពិនិត្យ​ជញ្ជាំង​ផ្ទះ​មួយ ហើយ​ក្រោយមក​បាន​រកឃើញ ចំនួន​លុយ​ដ៏​ច្រើន​មួយ​នៅ​ពី​ខាងក្នុង​។ មនុស្ស​មួយចំនួន​និយាយ​ត​គ្នា​ថា វា​ជា​ផ្ទះ​ឯកជន​របស់​បុរស​ម្នាក់​រស់នៅ Harbin ។​

ចំនួន​លុយ​នៅក្រោយ​ជញ្ជាំង​ធ្វើឲ្យ​ស្រវាំងភ្នែក​។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​រដ្ឋ​អំណាច​នៃ​ទីក្រុង Tungyuan ខេត្ត Jilin ប្រកាសថា ខ្សែ​វីដេអូ​នេះ បាន​ថត​នៅក្នុង​ខេត្ត​របស់​ខ្លួន​។ ព័ត៌មាន​ពី QQ ជញ្ជាំង​ដែល​ត្រូវ​បាន​វាយ​ទម្លុះ​នោះ​ជា​របស់​ក្រុមហ៊ុន​ផលិត​ជី​មួយ​នៅក្នុង​តំបន់​។ ក្រុមហ៊ុន​នេះ​មាន​តម្រុយ​រកស៊ី​ឆបោក​កេង​បន្លំ នឹង​ត្រូវបាន​ស្ថាប័ន​ប៉ូលិស​ធ្វើ​កំណត់ហេតុ​នឹង​កំពុង​ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ​។​

​មនុស្ស​៤​នាក់​ដែល​ពាក់ព័ន្ធ​ដល់​ករណី​ល្មើស​ធ្ងន់ធ្ងរ​នេះ ត្រូវបាន​ចាប់ខ្លួន​។ ប្រភព​ព័ត៌មាន​ឲ្យដឹង​បន្ថែមថា ក្នុង​អំឡុងពេល​ដ៏​វែង​ដែល​ពួកគេ​ផលិត​ជី​គុណភាព​ទាប នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​សន្សំ​បាន​ទឹកប្រាក់ ៦៤០០​លាន​យាន់ ប្រមាណ​ជិត (១០០​លាន​ដុល្លារ​) ហើយ​បាន​លាក់​នៅក្នុង​ជញ្ជាំង​នា​ស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​។ ខណៈពេលដែល​ប៉ូលិស​សម្រុកចូល​ហើយ​កំពុង​ធ្វើ​ការត្រួតពិនិត្យ​បញ្ជី លិខិតស្នាម គេ​សង្កេតឃើញ​មាន​ជញ្ជាំង​គួរ​ឲ្យ​មន្ទិលសង្ស័យ រួច​ក៏​ធ្វើការ​វាយ​ទម្លុះ​។ អ្វីៗ​ដែល​ស្ថិតនៅ​ពី​មុខ​គេ​គឺ​ពិតជា​ស្មាន​ពុំ​ដល់​។ ក្រដាសប្រាក់​ប្រភេទ ១០០​យាន់ និង​៥០​យាន់ បានគរ​ជា​គំនរ​ដល់​ដំបូល​អាគារ ហើយ​ការរាប់​លុយ​ក៏​ត្រូវ​ចំណាយពេល​អស់​ជាង​មួយ​ថ្ងៃ​ឯណោះ​៕​ ដោយ ៖ ចន្ទ្រា

spot_img
×