Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូដឹកសំរាមចំនួន១០៦គ្រឿង ប្រគល់ជូនសង្កាត់ទាំង​អ​ស់រួចរាល់ហើយ

spot_img

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបា​លរា​ជធានី​ភ្នំ​ពេញ បានប្រគល់ម៉ូតូរ៉ឺម៉កកង់​បី​ដឹកសំរាមដ​ល់រ​ដ្ឋបាលខណ្ឌទាំង១៤ ក្នុ​ងរាជធានីភ្នំ​ពេ​ញ សម្រាប់ប្រើប្រាស់ការងារ​ប​រិ​ស្ថាន​ និងការងារសណ្តាប់ធ្នា​ប់ តាមមូលដ្ឋាន​ដែ​លមា​​ន​សង្កា​ត់ទាំងអស់ចំនួ​ន​​១​០៥​។ ពិធីប្រគល់នេះគឺជាលើកទី​៣​ ដោយមានវត្តមានលោក កើត ឆែ អភិបាលរងនៃគណអភិ​បា​លរា​ជធានីភ្នំពេញ បានប្រគល់ម៉ូតូរ៉ឺម៉កកង់បីស​រុ​បទាំ​ងបីលើ​ក ចំនួន១០៥គ្រឿង ដោយក្នុងមួយសង្កាត់ទ​ទួ​លបានម៉ូតូរ៉ឺម៉ក​ក​ង់បី​ចំនួន១គ្រឿង និងរដ្ឋាករស្វយ័ត​ផ្សា​រធំ​ថ្មីចំ​នួន១គ្រឿង។

លោកកើត ឆែ បានបញ្ជាក់ឲ្យដឹងថា ម៉ូតូដែលប្រគល់ជូននាល្ងា​ច​នេះ មានចំនួន២៨ គ្រឿង ហើយនេះជាលើកទី​៣​ហើ​យ ដែលរដ្ឋបាលរាជធានី​ភ្នំ​ពេ​ញ បានប្រគល់ម៉ូតូប្រភេ​ទ​នេះ ទៅឲ្យបណ្ដាសង្កាត់មួយចំនួន​១​០​៥ នៅក្នុងរាជធានីភ្នំ​ពេ​ញ​ ហើយក៏ជាលើកចុងក្រោយផ​ង​ដែ​រដើម្បីយកទៅធ្វើសកម្មភា​ព​ដឹក​ជញ្ជូ​ន​សំរា​ម នៅក្នុងរាជធានីភ្នំពេ​ញ​ ឱ្យមានលក្ខណៈល្អប្រសើរ​ឡើ​ង​មួយ​កម្រិត​ថែ​ម​ទៀត​។

គួរបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអ​នា​ម័យ និងសោភ័ណភាពទីក្រុង ពិសេសដើម្បីចូលរួ​ម​ប្រមូ​លសំរាមក្នុងរាជ​ធា​នី រដ្ឋបាលរាជធានីភ្នំពេ​ញ​ បានឧបត្ថម្ភម៉ូតូដឹ​ក​សំរាម បែបទំនើបចំនួន៣​លើ​ក​មក​ហើយ ក្នុងលើកទី១ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង​ ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូ​តូ​ដឹក​សំរា​មប្រ​ភេទ​ទំ​នើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វា​, ខណ្ឌដូ​ន​ពេញ, ខណ្ឌ​ចំការមន និងខណ្ឌបឹងកេងកង​។ លើកទី២ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឃួង ស្រេង បានប្រគល់ម៉ូតូដឹកសំរាម​នេះ​ជូន ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង​, ខណ្ឌពោធិ៍សែន​ជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័​យ​ចំនួ​ន ៧គ្រឿង ខណ្ឌទួលគោក ចំនួន​ ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ​ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សា​រ​ធំ​ថ្មី ចំនួន ១គ្រឿង និងលើកទី៣នេះលោកកើត​ ឆែ បានប្រគល់ម៉ូតូដឹកសំរា​មនេះ បង្គ្រប់ចំនួន២៨គ្រឿង​ទៀ​តទៅ​ស​ង្កាត់​មួ​យចំនួន នៅក្នុងរាជធានីភ្នំ​ពេ​ញ​ ហើយជាទីប​ញ្ច​ប់​ផង​ដែរ៕ដោយ៖កូឡាប

spot_img
×