Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​បេតុង​លេខ 44P ប្រឈម​នឹង​គ្រោះថ្នាក់ ទាក់​ខ្សែភ្លើង​ដែល​ធ្លាក់​កាត់​ទទឹងផ្លូវ មិនឃើញ​អាជ្ញាធរ​ភូមិ​ទឹកថ្លា ដោះស្រាយ​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​ធ្វើដំណើរ​តាមផ្លូវ​បេតុង​លេខ 44P អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​យថាហេតុ ដោយសារ​តែមាន​មាន​ខ្សែភ្លើង និង​ខ្សែកាប មួយ​បាច់​ធំ ប្រមាណ​១០០​ខ្សែ បាន​ធ្លាក់​កាត់​ទទឹងផ្លូវ​នេះ​ជាច្រើន​ថ្ងៃ​មកហើយ ពុំទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន ភូមិ​ទឹកថ្លា​ចាត់វិធានការ​នោះឡើយ​។ ប្រជាពលរដ្ឋ​នៅ​កន្លែង​នោះ បាន​និយាយថា ការដែល​ខ្សែភ្លើង​ទាំង​ដុំ​ធ្លាក់​បែបនេះ ដោយសារតែ​បាក់​ទ្រេត​បង្គោល​ដែក​ដែល​ទ្រ​ខ្សែភ្លើង​និង​ខ្សែកាប​នោះ ហើយ​គេ​សង្កេតឃើញថា មាន​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​។

​ជាមួយគ្នា​នោះដែរ ដោយសារតែ​ខ្សែភ្លើង​និង​ខ្សែកាប​នោះ​ធ្លា​ក់មក​ចុះក្រោម​កាន់តែខ្លាំង ប៊ិះ​តែ​ហ្នឹង​ទាក់​ក​អ្នកជិះ​ម៉ូតូ​ទៅហើយនោះ ប្រជាពលរដ្ឋ​នៅក្បែរនោះ បាន​ថង់​ប្លា​ស្ទីក​ចង​ទាក់​ជា​សញ្ញា​សម្គាល់​រយីងរយោង​រញ៉េរញ៉ៃ​ខ្លាំងណាស់ ដើម្បី​ឲ្យ​អ្នកដំណើរ​បាន​មើលឃើញ និង​ជាការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មាន​គ្រោះថ្នាក់​។

​អ្នកជិះ​ម៉ូតូ​ម្នាក់ បាន​សម្តែង​ការ​ស្ងប់​ស្ងែ​ង​ចំពោះ​អាជ្ញាធរ​ភូមិ​ទឹកថ្លា និង​មន្ត្រី​តាម​ក្រុម​ក្នុង​មូលដ្ឋាន ពិតជា​ធ្វើការ​បានល្អ​មែន ព្រោះថា​ខ្សែភ្លើង​ខ្សែកាប​ធ្លាប់​ចង់​ទា​ក់ក​អ្នកដំណើរ​បែប​នោះ​ហើយ ពួកគាត់​ប្រហែលជា​ជាប់រវល់​ធ្វើ​ការងារ​សង្គម ឬ​ការងារ​ផ្សេងៗ ខ្លាំងណាស់​ហើយ​មើលទៅ បានជា​មិនមាន​ពេលវេលា​គ្រប់​គ្រាប់​ដើរ​មើល​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ដែល​កំពុងមាន​ករណី​ខ្សែភ្លើង​ខ្សែកាប ធ្លាក់​ជិត​ទាក់​ក​អ្នកដំណើរ​នោះ​ជាច្រើន​ថ្ងៃ​មកហើយ​។

​សូមបញ្ជាក់ថា ផ្លូវ​បេតុង​លេខ 44P ស្ថិតនៅក្នុង​ក្រុម​៥ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ម្តុំ​មុខ​បុរី​ៅ​ភ្នំពេញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×