Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបំពាក់​ម៉ាស៊ីន​ស្គែ​ន​កំដៅ ត្រួតពិនិត្យ​វី​រ៉ុ​ស Covid-19 នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ទំនុកចិត្ត ចំពោះ​មន្ត្រី​ច​ត្តា​ឡី​ស័ក​

spot_img

​ខេត្តស្វាយរៀង ៖ ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់ មាត់​ច្រកទ្វារព្រំដែន អន្តរជាតិ​បាវិត ហាក់​មាន​ទំនុកចិត្ត​មកលើ​មន្ត្រី​ច​ត្តា​ឡី​ស័ក ដែល​បាន​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ដែល​ក្រសួងសុខាភិបាល បានដាក់​មន្ត្រី​ប្រចាំការ និង​ម៉ាស៊ីន​ស្គែ​ន​ត្រួតពិនិត្យរ​កវី​រ៉ុ​ស Covid-19 ដែលជា​ជំងឺ​ផ្លូវដង្ហើម​ថ្មី​។​

​លោក​វេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័ក​ប្រចាំការ នៅ​ច្រកទ្វា​អន្តរជាតិ​បាវិត បានឱ្យ​ក្រុម​អ្នកសារព័ត៌មាន ដឹងថា មន្ត្រី​ច​ត្តា​ឡី​ស័ក បានធ្វើការ​ត្រួតពិនិត្យ​វីរុស​កូ​រ៉ូ​ណា​នេះ ដោយ​បំពាក់​ម៉ាស៊ីន​ស្គែ​ន​គ្រប់​ភ្ញៀវ​ទាំងអស់ ប្រសិនបើ​មាន​រោគសញ្ញា​សង្ស័យ ដែលមាន​កំដៅ​ចាប់ពី ៣៨​អង្សា​ទ្បើង​ទៅ មន្ត្រី​ជំនាញ​នឹង​នាំ​ភ្ញៀវ​នោះ​ចូលក្នុង​បន្ទប់​សុវត្ថិភាព​ពិនិត្យ និង​វាស់​កំដៅ សាជាថ្មី​បើ​រកឃើញថា វិជ្ជមាន​នៅលើ​ភ្ញៀវ ។​មន្ត្រី​ច​ត្តា​ឡី​ស័ក​ត្រូវ​ពាក់​សម្លៀកបំពាក់​ការពារ​សុវត្ថិភាព ហើយ​បញ្ជូន ជនរងគ្រោះ​ទៅកាន់​អគារ​សុវត្ថិភាព ឲ្យ​ដេក​នៅលើ​គ្រែពេទ្យ​ដែលមាន បំពាក់​បំពង់ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន និង​មាន​គ្រូពេទ្យ​ប្រចាំការ​ពិនិត្យ​តាមដាន និង​សង្គ្រោះ​។​

​លោក​បន្តថា ក្នុងករណី​បើ​ត្រូវបញ្ជូន​ជនរងគ្រោះ យើង​ក៏មាន​រថយន្ត​សាមុយ​១​គ្រឿង យកមក​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ មក​ប្រចាំការ​២៤​ម៉ោង ដោយមាន​បំពាក់​បរិក្ខារ​ពេទ្យ និង​គ្រូពេទ្យ​ត្រៀម​ប្រចាំការ​ផងដែរ​។​

​លោក​បាន បាន​បញ្ជាក់ថា ការពិនិត្យ​រោគសញ្ញា​នៃ​មេរោគ​ផ្លូវដង្ហើម​ថ្មី​ឈ្មោះ​កូ​រ៉ូ​ណា នៅ​ច្រកទ្វា​អន្តរជាតិ​បាវិត​នេះ គឺ​បាន​ធ្វើឡើង​គ្រប់​ភ្ញៀវ​ទាំងអស់ ដែល​ចូលមក​កម្ពុជា ពុំទាន់​រកឃើញ​មាន​ភ្ញៀវ​ណា​ម្នាក់ មាន​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ​នៅឡើយ​ទេ​។​

​ផ្អែក​តាម​ការសង្កេត​នោះ ភ្ញៀវ​ចូលមក​តាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​នេះ មាន​គ្រប់​ជាតិ​សាសន៍ គឺ​ពួកគេ​មានការ​យល់ដឹង​ច្រើន ដោយ​អ្នកខ្លះ​មាន​ពាក់​ម៉ាស​ការពារ​សុវត្ថិភាព និង​អ្នក​ខ្លះទៀត គឺ​ពុំបាន​ពាក់​ម៉ាស​នោះទេ ដោយ​ពួកគេ​ហាក់​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង ទៅលើ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ទីនោះ ជាពិសេស​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​រហូតមក​ដល់ពេលនេះ ប្រជាជន​កម្ពុជា មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​វី​រ៉ុ​ស covid19​នេះ​នៅឡើយ​ទេ​។ ដូច្នេះ​ទើប​ភ្ញៀវទេសចរ មិន​ខ្លាច​ជំងឺ​ផ្លូវដង្ហើម ហើយ​ភ្ញៀវ​ខ្លះ​ពុំមាន​ពាក់​ម៉ាស តែ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំការ នៅ​បញ្ជរ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត បាន​ចែក​ម៉ាស​ឲ្យ​ភ្ញៀវ​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×