Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក​នឹង​បន្ត​សហការ​ជាមួយនឹង​កម្ពុជា​បន្តទៀត ជាមួយនឹង​កាយវិកា មនុស្សធម៌​យ៉ាងពិត​ប្រាកដ​របស់​កម្ពុ​ជា​

spot_img

​ភ្នំពេញ​៖ ​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​អង្គារ ១០​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។

​ក្នុងជំនួប​នេះ លោក​Patrick Murphy បាន​ជម្រាបជូន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​បានធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​ទាំងអស់ រួមទាំង​ខេត្ត​ព្រះសីហនុ ព្រលានយន្តហោះ និង​កន្លែង​ដទៃទៀត ហើយក៏​បានទទួល​នូវ​ការស្វាគមន៍ និង​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​នៅក្នុង​ការចូល​ចត​របស់​នាវា​ទេសចរណ៍ Westerdam ដែលមាន​ភាគច្រើន​ជា​ជនជាតិ​អា​មេ​រិច​នៅក្នុង​នោះ​។​លោក​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ដែល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ក្នុងការ​ទទួល​ឲ្យ​នាវា​ទេសចរណ៍ Westerdam បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ ។​លោក​បាន​មានប្រសាសន៍ថា នេះ​ជា​កាយវិកា មនុស្សធម៌​យ៉ាងពិត​ប្រាកដ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ឱ្យចូល​ចត​ទេ នោះ​នឹងមាន​អ្វីដែល​ហៅថា វិបត្តិ​មនុស្សធម៌​ជាមិនខាន​។ ទន្ទឹមនឹងនោះ លោក​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា នេះ​ជា​កាយវិការ​មនុស្សធម៌​ពិតៗ របស់​សម្តេច​តេ​ជោ គឺជា​កាយវិការ​មនុស្ស​ធម៌ នៅពេលដែល​មនុស្ស កំពុងតែ​ត្រូវការ​ចាំបាច់ ហើយ​លោ​ិ​ក៏បាន​បញ្ជាក់​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា ជាមួយនឹង​កាយវិការ​នេះ លោក​ក៏បាន​ធ្វើការ​សហការ​ជាមួយនឹង​ស្ថាប័ន​កម្ពុជា ជាពិសេស​ក្រសួងសុខាភិបាល ក្រសួង​ក្រសួងទេសចរណ៍ ក្រសួង​សាធារណការ និង​អាជ្ញាធរ​ដែនដី គឺមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ណាស់ ហើយ​អ្វី​ដែលជា​កត្តា​សំខាន់​នោះ​គឺ​នៅពេលនេះ​យើង​មាន​មូលដ្ឋាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ​ជាមួយនឹង​ក្រសួងសុខាភិបាល ហើយ​លោក បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​បន្ត​សហការ​ជាមួយនឹង​កម្ពុជា​បន្តទៀត​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អប្រសើរ របស់​ឯកឧត្តម Patrick Murphy ហើយ​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បន្ថែមថា អ្វីដែល​កម្ពុជា​ធ្វើ គឺ​ដើម្បី​ការងារ​មនុស្សធម៌​សុទ្ធសាធ ពិសេស​ជាងនេះទៀត​ការងារ​ដែល​បានធ្វើ​នេះ គឺ​ធ្វើ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អ្វីដែល​ហៅថា វិបត្តិ​មនុស្សធម៌ ព្រោះថា​ប្រសិនណាបើ​នាវា​ទេសចរណ៍ Westerdam នេះ មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ទេ មិនដឹងថា​នាវា​នេះ ត្រូវបាន​ទៅ​ចូល​ចត​នៅទីណា​ទេ ហើយ​ម្យ៉ាងទៀត​ប្រសិនបើ​មាន​អ្វី​កើតឡើង​នៅលើ​នាវា​នោះ អ្នកដំណើរ​ពិត​ជាមាន​បញ្ហា​ជាមិនខាន​។ ជាមួយគ្នានេះ​ផងដែរ សម្ដេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា​កាយវិការ​របស់​កម្ពុជា​នៅពេលនេះ បើទោះបី​នាវា​ទេសចរណ៍ Westerdam មាន​អ្នកជំងឺ​ក្ដី ក៏​កម្ពុជា​នៅតែ​ឲ្យ​ចូល​ចត​នៅ​កម្ពុជា​ដែរ ហើយ​កាន់តែ​ឱ្យចូល​ចត​កាន់តែ​លឿន​បំផុត​ទៀតផង ព្រោះថា​ដើម្បី​ធ្វើយ៉ាងណា​ជួយសង្គ្រោះ​អ្នកជំងឺ​នៅ​លើក​នាវា​ទេសចរណ៍​នេះ ហើយក៏​ដូចជា​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​នៅក្នុង​នាវា​នោះ​មិន​ឲ្យ​ឆ្លង​ពី​អ្នកជំងឺ​ដែលមាន​មេរោគ Covid-19​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្តថា សម្ដេច​បាន​ចុះ​ទៅដល់​ខេត្ត​ព្រះសីហនុ និង​បាន​ទៅ​កន្លែង​នាវា​ចូល​ចត សម្ដេច​តេ​ជោ​ពិត​ជាមាន​ក្ដី សង្វេគ​ចិត្ត​ខ្លាំងណាស់ ពេល​ឃើញ​អ្នកដំណើរ​ចុះ​មកពី​នាវា ដោយ​ទឹកមុខ​រីករាយ ហើយ​ខ្លះទៀត បាន​ឱន​លុតជង្គង់​ទៅ​ដី ដែល​នោះ​គឺជា​កាយវិកា​មួយ​ដែល​ធ្វើឱ្យ​សម្ដេច​តេ​ជោ​មាន​ភាព​តក់ស្លុត​បំផុត ហើយ​អ្វី​ដែលជា​កត្តា​សំខាន់​ពីរ​នោះ​ទៀត គឺ​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា អ្នកដំណើរ​តាម​នាវា​ភាគច្រើន​បានចេញ​ពី​កម្ពុជា​ទៅហើយ ដោយ​មិនមាន​ផ្ទុកមេរោគ​អ្វី​សោះឡើយ លើកលែងតែ​អ្នកដំណើរ​ម្នាក់​ដែល​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​សុខាភិបាល​ម៉ាឡេស៊ី បានបញ្ជាក់​ថា​មាន​ជំងឺ​នេះ ប៉ុន្តែ​អ្វី​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​ស្នើសុំ​ឲ្យ​ពិនិត្យឡើងវិញ​ដែរ ថា​តើ​ពិតជា​មាន​មែនឬ​អត់​? ព្រោះថា​អ្នកដំណើរ នៅ​កម្ពុជា​ទាំង​ប៉ុន្មាន ដែល​បានធ្វើ​តេស្ត កន្លងមក គឺ​មិនមាន​មេរោគ Covid-19 ទេ ហើយ​អ្នកដំណើរ​ដែល​បាន​ទៅដល់​ប្រទេស​ថៃ ក៏​ខាង​រដ្ឋាភិបាល​ថៃ និង​ក្រសួងសុខាភិបាល​ថៃ បញ្ជាក់ថា មិនមាន​ជំងឺ​នេះ​ផងដែរ​។ ម្យ៉ាងទៀត​ថ្មីៗ​នេះ​អ្នកធ្វើការ​នៅលើ​កប៉ាល់ ដែលជា​ជនជាតិ​ឥណ្ឌូនេស៊ី ប្រមាណ​២៦៣​នាក់ ក៏ត្រូវ​បាន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី ប្រកាសថា​មិនមាន​ជំងឺ​នេះដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×